ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ខឹងថា ដោយសារ ត្រាំ មិនមាត់មិនក ទើប ពូទីន បានដៃ វាយប្រហារខ្លាំងទៅៗ
ក្រោយរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យទី២៥ខែឧសភាឆ្នាំ២០២៥ ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ចេញប្រតិកម្មដោយកំហឹងយ៉ាងខ្លាំងជាពិសេសចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ តែម្តង ដោយអះអាងថា ទីក្រុងវ៉ាស៊ីនមិនមាត់មិនករអ្វីសោះលើសកម្មភាពថ្មីៗរបស់ទីក្រុងមូស្គូ គឺធ្វើឲ្យមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានដៃវាយប្រហារខ្លាំងទៅៗ។

តាមការចុះផ្សាយរបស់ BBC, កាលពីថ្ងៃអាទិត្យ រុស្ស៊ីបានបញ្ចេញដ្រូននិងមីស៊ីល ៣៦៧គ្រឿង/គ្រាប់ បាញ់សន្ធាប់លើប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស១២នាក់ ក្នុងនោះមានទាំងកុមារ៣នាក់ផងដែរ ព្រមទាំងបណ្តាលឲ្យរាប់សិបនាក់ទៀតរងរបួស ក្នុងប្រតិបត្តិការលុកលុយទ្រង់ទ្រាយធំបំផុត ចាប់តាំងពីការវាយលុកឆ្នាំ២០២២មក។
តំបន់ចំនួន១៣ ត្រូវរងការវាយប្រហារដូចជាទីក្រុង Kyiv និងតំបន់ធំមួយទៀតនៅជាប់នោះ ក៏ដូចជាតំបន់ Zhytomyr, Khmelnytskyi, Ternopil, Dnipropetrovsk, Mykolaiv, Odesa, Kharkiv, Chernihiv, Cherkasy, Sumy និង Poltava ផងដែរ។

ពាក់ព័ន្ធរឿងនេះ លោកហ្សេលេនស្គី បានចេញសារដោយសំដៅទៅលោក ត្រាំ ចំៗថា៖ «ពិភពលោកអាចនឹងវិស្សមកាល ប៉ុន្តែសង្រ្គាមនៅតែបន្ត ទោះបីជាចុងសប្តាហ៍និងថ្ងៃធ្វើការក៏ដោយ។ រឿងនេះមិនអាចព្រងើយកន្តើយបានទេ។ ភាពស្ងៀមស្ងាត់របស់អាមេរិក និងភាពស្ងៀមស្ងាត់របស់អ្នកដទៃក្នុងពិភពលោក រឹតតែធ្វើឲ្យពូទីនបានដៃ។ ភាពឃោរឃៅរបស់រុស្ស៊ីមិនអាចបញ្ឈប់បានទេ បើគ្មានការដាក់សម្ពាធខ្លាំងក្លាលើមេដឹកនាំរុស្ស៊ី»។
សូមជម្រាបថា ការវាយប្រហារនេះកើតឡើងពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោសទ្រង់ទ្រាយធំបំផុត គិតចាប់តាំងពីសង្គ្រាមផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។

កាលពីថ្ងៃសុក្រទី២៣ខែឧសភា ភាគីនីមួយៗបានដោះលែងមនុស្សចំនួន ៣៩០នាក់ ដែលរួមមានបុគ្គលិកយោធាចំនួន ២៧០នាក់ និងជនស៊ីវិល ១២០នាក់នៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសសរុបចំនួន ២ ០០០នាក់ពីភាគីទាំងពីរ។
ការដោះដូរនេះ ធ្វើឡើងបន្ទាប់ពីកិច្ចចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ដែលជាកិច្ចសន្ទនាដ៏សំខាន់លើកដំបូងរវាងប្រជាជាតិទាំងពីរក្នុងរយៈពេលបីឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី វាយប្រហារទូទាំងប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស ៨នាក់ និងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


