ព័ត៌មានអន្ដរជាតិ
ស្លាប់៤ ក្នុងហេតុការណ៍ភ្លើងឆេះបារនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា
យោងតាមការចេញផ្សាយរបស់គេហទំព័រ Eleven Media Group នៅថ្ងៃទី២៨ខែឧសភានេះ បុគ្គលិកស្រីចំនួន ៤ នាក់ បានស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះបារ Cowboy Bar ក្នុងទីប្រជុំជន Chanmyathazi ទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា។

យោងតាមនាយកដ្ឋានសេវាកម្មពន្លត់អគ្គិភ័យ បុគ្គលិកស្រីដែលបានស្លាប់គឺបានជាប់នៅខាងក្នុងបារមិនអាចរត់គេចបានអំឡុងពេលមានភ្លើងឆេះ។
ទោះយ៉ាងណាអគ្គិភ័យនេះត្រូវបានពន្លត់រលត់ដោយជោគជ័យដោយរថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យពន្លត់អគ្គីភ័យទីក្រុងMandalay នៅវេលាម៉ោង១០និង០៨នាទីព្រឹក(ម៉ោងក្នុងស្រុក)។
មកដល់ពេលនេះការវាយតម្លៃពីការខូតខាត និង មូលហេតុនៃការការឆាបឆេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


