ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីសងសំណង៧៦.៣៦លានដុល្លារទៅសិង្ហបុរីពីការបញ្ឈប់គម្រោងផ្លូវរថភ្លើងល្បឿនលឿន
ប្រទេសម៉ាឡេស៊ីត្រូវសងសំណងជាង១០២លានដុល្លារសិង្ហបុរី (ប្រហែល៧៦.៣៦លានដុល្លារអាមេរិក)ទៅប្រទេសសិង្ហបុរីសម្រាប់ការបញ្ចប់គម្រោងសាងសងផ្លូវរថភ្លើងល្បឿនលឿនកូឡាឡាំពួរ-សិង្ហបុរី (HSR)។ នេះបើតាមការឲ្យដឹងពីររដ្ឋមន្ត្រីរបស់ប្រទេសទាំងពីរបាននិយាយនៅថ្ងៃចន្ទ ទី២៩ ខែមីនានេះ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនប្រទេសសិង្ហបុរីលោក Ong Ye Kung និងរដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីក្នុងនាមនាយកដ្ឋានសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Mustapa Mohamed បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ការសងសំណងប្រមាណ៧៦.៣៦លានដុល្លារអាមេរិកត្រូវបានធ្វើឡើងទៅប្រទេសសិង្ហបុរីសម្រាប់ថ្លៃដើមចំពោះការអភិវឌ្ឍគម្រោង HSR និងទាក់ទងនឹងការពន្យារពេលនៃគម្រោងនេះ។

សេចក្តីថ្លែងការណ៍រួមនិយាយថា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងលក្ខណៈសម្បត្តិដែលស្របតាមចំនួនទឹកប្រាក់នេះ បន្ទាប់ពីរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីបានផ្ទៀងផ្ទាត់។ ទំហំទឹកប្រាក់នេះតំណាងឲ្យការទូទាត់ពេញលេញ និងចុងក្រោយពាក់ព័ន្ធនឹងការបញ្ចប់គម្រោងទ្វេភាគី។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ៖«ប្រទេសទាំងពីរនៅតែបន្តប្តេជ្ញារក្សាទំនាក់ទំនងល្អ និងជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ»។
ផ្សាយនៅលើ Facebook នៅថ្ងៃចន្ទនេះ លោក Mr Ong បាននិយាយថា ៖«ខ្ញុំរីករាយដែលយើងបានបញ្ចប់គម្រោងនេះដោយមេត្រីភាព ដោយមិនមានផលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីដ៏ល្អរវាងប្រទេសយើងទាំងពីរ»។
លោកនាយករដ្ឋមន្ត្រីប្រទេសទាំងពីរបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី១ ខែមករា ថា គម្រោង HSR ត្រូវបានបញ្ចប់ បន្ទាប់ពីព្រមព្រៀងគ្នាកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
កាលពីខែកញ្ញា ឆ្នាំ២០១៨ ភាគីទាំងពីរបានយល់ព្រមពន្យារការសងសងគម្រោង HSR រហូតដល់ខែចុងខែឧសភា ឆ្នាំ២០២០។ ក្រោយមក ម៉ាឡេស៊ីបានស្នើសុំពន្យាររហូតដល់ចុងខែធ្នូ ដើម្បីឲ្យភាគីទាំងពីរពិភាក្សាបន្ថែម។

គម្រោងផ្លូវរថភ្លើងល្បឿនលឿន HSR ដែលមានប្រវែង៣៥០គីឡូម៉ែត្រមានគោលបំណងកាត់បន្ថយពេលវេលានៃការធ្វើដំណើរសម្រាប់ប្រទេសទាំងពីរត្រូវប្រើពេលតែ៩០នាទីប៉ុណ្ណោះ ខណៈការចំណាយពេលធ្វើដំណើរតាមរថយន្តភ្លើងបច្ចុប្បន្នរហូតដល់១១ម៉ោង។
ក្រៅពីកាត់បន្ថយពេលវេលាធ្វើដំណើរ គម្រោងនេះក៏ត្រូវរំពឹងថា នឹងរួមចំណែកដឹកជញ្ជូនផលិតផលក្នុងស្រុករវាងប្រទេសទាំងពីរជាទឹកប្រាក់៦.៧ពាន់លានដុល្លារសិង្ហបុរី ព្រមទាំងបង្កើតការងារប្រមាណ១១១ពាន់ត្រឹមឆ្នាំ២០៦០៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


