ព័ត៌មានអន្ដរជាតិ
មេណាតូអញ្ជើញលោក ហ្សេលេនស្គី ឲ្យចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងឡាអេ
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ANP អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជាផ្លូវការឲ្យចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងឡាអេ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

ការអញ្ជើញនេះ ត្រូវបានធ្វើក្នុងអំឡុងពេលកិច្ចប្រជុំរវាងលោក Rutte និងលោក ហ្សេលេនស្គី កាលពីថ្ងៃទី២ ខែមិថុនានៅទីក្រុង Vilnius ប្រទេសលីទុយអានី។ បន្ទាប់ពីកិច្ចប្រជុំនេះ លោក ហ្សេលេនស្គី បាននិយាយថា «យើងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ ។ ខ្ញុំគិតថានេះមានសារៈសំខាន់»។
កិច្ចប្រជុំកំពូលណាតូ ត្រូវបានគេរំពឹងថានឹងផ្តោតលើបញ្ហាសំខាន់ៗមួយចំនួន រួមទាំងការគាំទ្ររបស់ណាតូសម្រាប់អ៊ុយក្រែន ការប្តេជ្ញាចិត្តលើការចំណាយលើវិស័យការពារជាតិក្នុងចំណោមរដ្ឋជាសមាជិក និងយុទ្ធសាស្រ្តដើម្បីបង្កើនសន្តិសុខសមូហភាព។ លោក Rutte បានបង្ហាញថា តម្រូវការរបស់អ៊ុយក្រែន និងការគាំទ្ររបស់សម្ព័ន្ធមិត្តនឹងជាប្រធានបទសំខាន់នៃការពិភាក្សា។
សូមបញ្ជាក់ថា កាលពីចុងខែឧសភា លោក ហ្សេលេនស្គី បានអំពាវនាវឲ្យអង្គការណាតូអញ្ជើញអ៊ុយក្រែនចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ដោយអះអាងថា អវត្តមានទីក្រុងកៀវ នឹងក្លាយជាសញ្ញានៃជ័យជម្នះសម្រាប់ប្រទេសរុស្ស៊ី។
កន្លងមក អ៊ុយក្រែនបានដាក់បញ្ចូលគោលដៅនៃការចូលរួមជាសមាជិកអង្គការណាតូនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនកាលពីឆ្នាំ២០១៩ ដោយមិនខ្វល់ពីការព្រមានរបស់រុស្ស៊ី។ អ៊ុយក្រែនបានដាក់ពាក្យសុំចូលជាសមាជិកណាតូក្នុងខែកញ្ញាឆ្នាំ២០២២ ជាងកន្លះឆ្នាំក្រោយការផ្ទុះសង្រ្គាម។
ក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤នៅទីក្រុងវ៉ាស៊ីនតោន ណាតូបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់ថា សមាជិកភាពនាពេលអនាគតរបស់អ៊ុយក្រែនគឺ «មិនអាចកែប្រែបានទេ» ប៉ុន្តែការអញ្ជើញផ្លូវការ និងកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ រុស្ស៊ីបាននិយាយថា ការព្យាយាមចូលជាសមាជិកណាតូរបស់អ៊ុយក្រែននេះហើយគឺជាហេតុផលមួយនៃសង្គ្រាមដែលកំពុងកើតឡើង៕
ដោយ៖ ឈាង
ចុចអាន៖ លោក ហ្សេលេនស្គី ជំរុញឲ្យណាតូអញ្ជើញអ៊ុយក្រែនចូលរួមកិច្ចប្រជុំកំពូលនាខែមិថុនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


