ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ជំរុញឲ្យណាតូអញ្ជើញអ៊ុយក្រែនចូលរួមកិច្ចប្រជុំកំពូលនាខែមិថុនា
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអំពាវនាវឲ្យអង្គការណាតូអញ្ជើញអ៊ុយក្រែនចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនាខែមិថុនាខាងមុខ ដោយអះអាងថា អវត្តមានទីក្រុងកៀវ នឹងក្លាយជាសញ្ញានៃជ័យជម្នះសម្រាប់ប្រទេសរុស្ស៊ី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមកាលពីថ្ងៃទី២៨ឧសភាជាមួយអធិការបតីអាល្លឺម៉ង់លោក Friedrich Merz នៅទីក្រុងប៊ែរឡាំង លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «បើអ៊ុយក្រែនមិនមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នោះវានឹងក្លាយជាជ័យជម្នះសម្រាប់លោក ពូទីន ប៉ុន្តែមិនមែនត្រឹមតែអ៊ុយក្រែនទេ គឺថែមទាំងណាតូផងដែរ។ ដូច្នេះការសម្រេចចិត្តគឺស្ថិតនៅលើដៃគូរបស់យើង»។
កិច្ចប្រជុំកំពូលរបស់អង្គការណាតូ គ្រោងធ្វើនៅថ្ងៃទី២៤-២៥ខែមិថុនានៅទីក្រុងឡាអេ នៃប្រទេសហ៊ូឡង់។ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ធ្លាប់បានលើកឡើងកាលពីថ្ងៃទី២១ឧសភាថា កិច្ចប្រជុំកំពូលនេះ នឹងផ្តោតលើការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ដើម្បីធានាថា ទីក្រុងកៀវស្ថិតនៅក្នុងទីតាំងដ៏រឹងមាំបំផុតតាមដែលអាចធ្វើទៅបាននៅលើសមរភូមិ ក៏ដូចជាក្នុងការស្វែងរកសន្តិភាពយូរអង្វែង។ យ៉ាងណាមិញ គេនៅតែមិនទាន់ច្បាស់ទេថាតើអ៊ុយក្រែននឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែរឬក៏អត់។
សូមបញ្ជាក់ថា អ៊ុយក្រែនបានដាក់បញ្ចូលគោលដៅនៃការចូលរួមជាសមាជិកអង្គការណាតូនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនកាលពីឆ្នាំ២០១៩ ដោយមិនខ្វល់ពីការព្រមានរបស់រុស្ស៊ី។ អ៊ុយក្រែនបានដាក់ពាក្យសុំចូលជាសមាជិកណាតូក្នុងខែកញ្ញាឆ្នាំ២០២២ ជាងកន្លះឆ្នាំក្រោយការផ្ទុះសង្រ្គាម។
ក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤នៅទីក្រុងវ៉ាស៊ីនតោន ណាតូបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់ថា សមាជិកភាពនាពេលអនាគតរបស់អ៊ុយក្រែនគឺ «មិនអាចកែប្រែបានទេ» ប៉ុន្តែការអញ្ជើញផ្លូវការ និងកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ រុស្ស៊ីបាននិយាយថា ការព្យាយាមចូលជាសមាជិកណាតូរបស់អ៊ុយក្រែននេះហើយគឺជាហេតុផលមួយនៃសង្គ្រាមដែលកំពុងកើតឡើង៕
ដោយ៖ ឈាង
ចុចអាន៖ អាល្លឺម៉ង់ ប្រកាសជួយអ៊ុយក្រែន ផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ និងផ្តល់ជំនួយយោធាបន្ថែមទៀត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


