ព័ត៌មានអន្ដរជាតិ
ត្រាំ៖ បណ្ដោយឲ្យរុស្ស៊ី-អ៊ុយក្រែនឈ្លោះគ្នាដូចក្មេងយូរបន្តិចសិនចុះ មុនបំបែកពួកគេ
លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា វានឹងជាវិធីសាស្រ្តល្អប្រសើរជាងមុន ដែលទុកឲ្យរុស្ស៊ី និងអ៊ុយក្រែន «ប្រយុទ្ធមួយរយៈសិន» មុនពេលបន្តកិច្ចខិតខំប្រឹងប្រែងសន្តិភាព។

នៅក្នុងកិច្ចប្រជុំមួយនៅសេតវិមានកាលពីថ្ងៃទី៥ខែមិថុនា អធិការបតីអាល្លឺម៉ង់ Friedrich Merz បាននិយាយថា លោក ត្រាំ គឺជា«មនុស្សសំខាន់ក្នុងពិភពលោក» ដែលអាចបញ្ចប់ការប្រយុទ្ធបង្ហូរឈាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ជាការឆ្លើយតប លោក ត្រាំ បានប្រៀបធៀបសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន «ទៅនឹងការប្រយុទ្ធគ្នារវាងក្មេងពីរនាក់ដែលស្អប់គ្នាទៅវិញទៅមក»។ លោក ត្រាំ បានប្រាប់ថា «ពេលខ្លះវាជាការប្រសើរក្នុងការអនុញ្ញាតឲ្យក្មេងៗឈ្លោះគ្នាមួយរយៈហើយបន្ទាប់មកបំបែកពួកគេ»។ លោក ត្រាំ បានបន្ថែមថា គាត់បានលើកឡើងពីពាក្យប្រៀបធៀបនេះទៅកាន់សមភាគីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ផងដែរនៅក្នុងការហៅទូរសព្ទកាលពីថ្ងៃមុន។
លោក ត្រាំ បានបន្តថា៖ «ខ្ញុំបាននិយាយថា លោកប្រធានាធិបតី អ្នកប្រហែលជាត្រូវបន្តការប្រយុទ្ធ និងទទួលរងនូវការស្លាប់និងរបួសជាច្រើននាក់ទៀត។ អ្នកឃើញវានៅក្នុងកីឡាវាយកូនគោលលើទឹកកក និងកីឡាផ្សេងទៀត ដែលអាជ្ញាកណ្តាលតែងតែអនុញ្ញាតឲ្យភាគីប្រយុទ្ធគ្នាពីរបីវិនាទីមុនពេលបំបែកពួកគេ»។
ការអត្ថាធិប្បាយនេះ បានបង្ហាញថា លោក ត្រាំ ហាក់ដូចជាបានផ្លាស់ប្តូរជំហររបស់គាត់ចំពោះសង្គ្រាមនៅអ៊ុយក្រែន។ កន្លងមក ប្រមុខសេតវិមាន បានអំពាវនាវម្តងហើយម្តងទៀតឲ្យទីក្រុងមូស្គូ និងក្រុងកៀវ ចរចាគ្នាឆាប់រហ័ស ដើម្បីសម្រេចបាននូវបទឈប់បាញ់មួយ ក្នុងគោលបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែលអូសបន្លាយជាងបីឆ្នាំមកនេះ។
រុស្ស៊ីនិងអ៊ុយក្រែន បានចាប់ផ្ដើមកិច្ចចរចាផ្ទាល់នៅក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីខែមុនក្នុងគោលបំណងបញ្ចប់ការប្រយុទ្ធ។ គណៈប្រតិភូនៃភាគីទាំងសងខាងបានជួបប្រជុំគ្នាចំនួនពីរដងហើយ ដែលថ្មីៗនេះធ្វើឡើងកាលពីថ្ងៃទី២ខែមិថុនា ប៉ុន្តែមិនមានការរីកចម្រើនគួរឲ្យកត់សម្គាល់ណាមួយនោះទេក្រៅតែពីការផ្លាស់ប្តូរអ្នកទោស។
ភាគីទាំងពីរ បានបង្ហាញពីការចង់បានខុសគ្នាលើលក្ខខណ្ឌសម្រាប់បទឈប់បាញ់ពេញលេញ ហើយប្តេជ្ញាមិនចុះចាញ់រៀងៗខ្លួន។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សលេនស្គី បាននិយាយកាលពីថ្ងៃទី៥ខែមិថុនាថា ទីក្រុងកៀវនឹងមិនបន្តកិច្ចចរចាកម្រិតទាបជាមួយទីក្រុងមូស្គូទៀតទេ ដោយលោកចង់បានការជួបដោយផ្ទាល់ជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន។ ទោះជាយ៉ាងណា លោក ពូទីន ក្រោយមកបានច្រានចោលនូវសំណើមួយនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


