ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រាប់ថា កិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកលែងមានន័យ ក្រោយត្រូវអ៊ីស្រាអែលវាយ
ក្រសួងការបរទេសអ៊ីរ៉ង់ បានលើកឡើងថា ការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនាពេលខាងមុខលែងមានន័យទៀតហើយ បន្ទាប់ពីអ្វីដែលខ្លួនចាត់ទុកថាជា «ការវាយប្រហារយោធាដ៏ធំបំផុតមិនធ្លាប់មាន»របស់អ៊ីស្រាអែលទៅលើទឹកដីអ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei បាននិយាយថា អ៊ីរ៉ង់មិនអាចចូលរួមក្នុងសកម្មភាពដំណាលគ្នាពីរ គឺការចរចាជាមួយអាមេរិក ខណៈពេលដែលអនុញ្ញាតឲ្យអ៊ីស្រាអែលវាយប្រហារលើទឹកដីរបស់ខ្លួនទេ។ លោកបានបន្ថែមថា «អ៊ីស្រាអែលបានសម្រេចជោគជ័យក្នុងការជះឥទ្ធិពលដល់ដំណើរការការទូត ហើយការវាយប្រហារនឹងមិនកើតឡើងដោយគ្មានការបើកដៃពីក្រុងវ៉ាស៊ីនតោនឡើយ»។
ការអត្ថាធិប្បាយរបស់លោក Baghaei បានកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធាជាច្រើនកន្លែងក្នុងប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ ក្នុងចំណោមនោះមានមេដឹកនាំយោធាជាន់ខ្ពស់ និងក្រុមអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរសំខាន់ៗ។ ក្នុងប្រតិបត្តិការ អ៊ីស្រាអែលបានប្រើយន្តហោះចម្បាំង ២០០គ្រឿង ទម្លាក់គ្រាប់បែកជាង ៣៣០គ្រាប់ លើគោលដៅចំនួន១០០។
ជាការឆ្លើយតប អ៊ីរ៉ង់បានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលសងសឹកអ៊ីស្រាអែលវិញ ហើយកងឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) ចេញសេចក្តីថ្លែងការណ៍មួយថា «កងឆ្មាំបដិវត្តឥស្លាម បានបើកប្រតិបត្តិការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត ប្រឆាំងនឹងគោលដៅរាប់សិបកន្លែងរួមទាំង មជ្ឈមណ្ឌលយោធានិងមូលដ្ឋានទ័ពអាកាសនៃរបប Zionist នៅក្នុងទឹកដីដែលកាន់កាប់ផងដែរ»។
សូមជម្រាបថា កិច្ចប្រជុំនុយក្លេអ៊ែរជុំទី៦អាមេរិក-អ៊ីរ៉ង់ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យទី១៥មិថុនានៅទីក្រុង Muscat ឥឡូវនេះកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ថាតើភាគីទាំងសងខាងនឹងចូលរួមដែរឬក៏យ៉ាងណា។
កន្លងមក អ៊ីរ៉ង់តែងទទូចប្រាប់ពិភពលោកថា កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនគឺគ្មានអ្វីក្រៅពីគោលបំណងស៊ីវិលទេ ដោយបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែលថាខ្លួនកំពុងលួចអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយសម្ងាត់៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ព្រមានថា បើអ៊ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រទេសនេះនឹងខ្ទេចហ្មត់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


