ព័ត៌មានអន្ដរជាតិ
ចិន៖ កុំឲ្យជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ រាលដាលប៉ះពាល់ផ្លូវពាណិជ្ជកម្មសមុទ្រ
ប្រទេសចិន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា ជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ជាពិសេសក្រោយអាមេរិកទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ អាចប៉ះពាល់ដល់ផ្លូវសមុទ្រមជ្ឈិមបូព៌ា ដែលគំរាមកំហែងដល់សន្តិសុខដែនទឹកពិភពលោក និងការផ្គត់ផ្គង់ថាមពល។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងនាថ្ងៃចន្ទទី២៣ខែមិថុនានេះថា «ឈូងសមុទ្រពែរ្ស និងដែនទឹកនៅក្បែរនោះ គឺជាផ្លូវដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម និងទំនិញអន្តរជាតិ ព្រមទាំងថាមពល»។ លោកបានបន្ថែមថា «ការរក្សាតំបន់ឲ្យមានសុវត្ថិភាព និងស្ថិរភាព បម្រើផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ»។
ទន្ទឹមនោះ លោក Guo ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ «លើកកម្ពស់ការបន្ថយជម្លោះ ដើម្បីបង្ការភាពចលាចលនៅក្នុងតំបន់មិនឲ្យមានផលប៉ះពាល់កាន់តែខ្លាំងលើលំហូរសេដ្ឋកិច្ចពិភពលោក»។
សេចក្ដីថ្លែងការណ៍របស់ចិន ធ្វើឡើងបន្ទាប់ពីសភាអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃអាទិត្យបានអនុម័តសំណើបិទច្រកសមុទ្រ Hormuz ដែលជាច្រករបៀងសមុទ្រដ៏សំខាន់មានការដឹកជញ្ជូនប្រេង និងឧស្ម័នរបស់ពិភពលោកឆ្លងកាត់ប្រហែល ២០%។
ទោះបីជាយ៉ាងណាក៏ដោយ ឧត្តមសេនីយឯក Esmaeil Kowsari សមាជិកនៃគណៈកម្មការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ បាននិយាយថា «ការសម្រេចចិត្តចុងក្រោយក្នុងរឿងបិទច្រកសមុទ្រ Hormuz គឺស្ថិតនៅលើឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ»។
លោក Guo បានជំរុញឲ្យសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគាំទ្រសេចក្តីព្រាងដំណោះស្រាយដោយរុស្ស៊ី ចិន និងប៉ាគីស្ថានដែលស្វែងរកបទឈប់បាញ់ជាបន្ទាន់ ដោយនិយាយថា ក្រុមប្រឹក្សា«មិនអាចនាំគ្នាអង្គុយនៅស្ងៀមទៀតបានទេ»។
លោកបានបញ្ជាក់ថា ការវាយប្រហាររបស់អាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់«ជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ» ដោយបន្ថែមថា ទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។
ជាមួយគ្នានេះដែរ លោក Guo បានប្រាប់ថា ចិនបានជម្លៀសពលរដ្ឋខ្លួនចំនួន ៣ ១២៥នាក់ពីប្រទេសអ៊ីរ៉ង់ និង ៥០០នាក់ផ្សេងទៀតពីប្រទេសអ៊ីស្រាអែល៕

ដោយ៖ ឈាង
ចុចអាន៖ អាមេរិក សុំឲ្យចិនប្រាប់អ៊ីរ៉ង់កុំបិទច្រកសមុទ្រ Hormuz
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


