ព័ត៌មានអន្ដរជាតិ
ទៀតហើយ! បាញ់ប្រហារដ៏សាហាវនៅអាមេរិក ស្លាប់មនុស្ស ៤ នាក់
ទូរទស្សន៍ព័ត៌មានក្នុងស្រុក NBC បានរាយការណ៍ថា ការបាញ់ប្រហារមួយបានកើតឡើងកាលពីល្ងាចថ្ងៃពុធនៅទីក្រុង Orange ចម្ងាយ ៥៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Los Angeles បណ្តាលឲ្យមនុស្សយ៉ាងតិច ៤ នាក់ស្លាប់ និង ២ នាក់ផ្សេងទៀតរងរបួស ។

នាយកដ្ឋានប៉ូលិសទីក្រុង Orange និយាយថា ពួកគេបានទទួលរបាយការណ៍នៃការបាញ់ប្រហារនៅម៉ោង ៥ និង ៣០ នាទីល្ងាច ហើយបន្ទាប់មកបានរកឃើញ “ជនរងគ្រោះជាច្រើនរួមទាំងអ្នកស្លាប់” ផងដែរនៅកន្លែងកើតហេតុនៃការបាញ់ប្រហារនោះ ។

មនុស្ស ៤ នាក់ត្រូវបានប្រកាសថាស្លាប់នៅនឹងកន្លែង ហើយមនុស្ស ២ នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ ។ នេះបើយោងតាមទីភ្នាក់ងារពន្លត់អគ្គិភ័យ Metro City ដែលជាអង្គភាពផ្តល់សេវាពន្លត់អគ្គិភភ័យ និងសង្គ្រោះបន្ទាន់ដល់ប្រជាជនជាង ១.២ លាននាក់នៅទីក្រុង Southern California រួមទាំងទីក្រុង Orange ផងដែរ ។

ទន្ទឹមនោះបណ្តាញប៉ុស្តិ៍ព័ត៌មាន ABC 7 បាននិយាយថា ប៉ូលិសគ្រាន់តែបញ្ជាក់ថាមានជនរងគ្រោះជាច្រើននៅនឹងកន្លែង ហើយអ្នកខ្លះត្រូវបានសម្លាប់ប៉ុណ្ណោះ ប៉ុន្តែចំនួនជនរងគ្រោះពិតប្រាកដមិនទាន់អាចកំណត់បាននៅឡើយទេ ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យដែលត្រូវបានគេដឹងថាជាខ្មាន់កាំភ្លើងបានស្ថិតក្នុងការឃុំឃាំង និងដឹកទៅមន្ទីរពេទ្យដោយមិនទាន់ដឹងពីស្ថានភាពនៅឡើយផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ផ្ទុះការបាញ់ប្រហារក្នុងហាងលក់កាំភ្លើងនៅអាមេរិក ស្លាប់ ៣ នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


