ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហារក្នុងហាងលក់កាំភ្លើងនៅអាមេរិក ស្លាប់ ៣ នាក់
មនុស្ស ៣ នាក់ត្រូវបានសម្លាប់ និង ២ នាក់រងរបួសនៅក្នុងការបាញ់ប្រហារនៅហាងលក់កាំភ្លើងក្នុងរដ្ឋ Louisiana សហរដ្ឋអាមេរិក ។
ប៉ូលិសក្នុងតំបន់បាននិយាយថា “ដំបូងឡើយខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារលើមនុស្ស ២ នាក់ ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀតនៅហាងនោះបានបាញ់តបតវិញផងដែរ ។ ក្រោយមកមនុស្សទាំង ២ នាក់ និងខ្មាន់កាំភ្លើងត្រូវបានសម្លាប់ ។ ពួកគេមិនត្រូវបានគេស្គាល់អត្តសញ្ញាណជាសាធារណៈនោះទេ” ។
ក្រុមមន្រ្តីបាននិយាយថា ការស៊ើបអង្កេតលើការបាញ់ប្រហារនៅឯហាង Jefferson Gun នៅជាយក្រុង New Orleans កំពុងបន្ត ។
មេប៉ូលិសក្រុងលោក Joseph Lopinto បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “វាហាក់ដូចជាមានបុគ្គលមួយចំនួនបានចូលរួមបាញ់ប្រហារលើជនសង្ស័យនោះ ។ ខ្ញុំយល់ថា មានអ្នកបាញ់ជាច្រើននៅទីនេះដែលជាអតិថិជន បុគ្គលិក ឬបុគ្គលដែលចូលទិញកាំភ្លើងនៅទីតាំងនោះ ។ យើងកំពុងព្យាយាមបញ្ចូលវាជាមួយគ្នាដើម្បីធ្វើការស៊ើបអង្កេត” ។
ចំណែកបុរសម្នាក់ឈ្មោះ Tyrone Russell ដែលស្ថិតនៅក្នុងហាងលក់កាំភ្លើងនៅពេលការបាញ់ប្រហារបានកើតឡើងនៅរសៀលថ្ងៃសៅរ៍ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា “យើងបានឮសម្លេងកាំភ្លើង និងសម្លេងស្រែក ។ នៅពេលប៉ូលិសមកដល់ពួកគេបាននាំយើងចេញទៅក្រៅ ។ វាជាហេតុការណ៍ដែលគួរឲ្យខ្លាចណាស់” ។
ការិយាល័យប៉ូលិសបាននិយាយថា មនុស្សទាំង ២ នាក់ដែលរងរបួសក្នុងការបាញ់ប្រហារនោះស្ថិតក្នុងស្ថានភាពធូរស្រាលនៅក្នុងមន្ទីរពេទ្យ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ អ៊ីរ៉ង់ឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មទាំងអស់ មុនពេលចរចា
ចុចអាន ៖ អាមេរិកបន្ថែមការជំរុញរបបយោធាមីយ៉ាន់ម៉ា បោះបង់អំណាច ក្រោយបាតុករស្លាប់លើកដំបូង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ