ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ត្រៀមផលិតវ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ចាក់ឲ្យសត្វនៅដើមខែនេះ
យោងតាមក្រុមឃ្លាំមើលសុវត្ថិភាពកសិកម្ម Rosselkhoznadzor បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំងការពារជំងឺកូវីដ-១៩សម្រាប់សត្វ ដំបូងបង្អស់លើពិភពលោក។
ប្រទេសរុស្សីមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៣រួចទៅហើយសម្រាប់មនុស្ស ហើយវ៉ាក់សាំងមួយដែលល្បីឈ្មោះបំផុតក្នុងចំណោមនោះគឺ Sputnik V។
រដ្ឋាភិបាលក្រុងមូស្គូក៏បានផ្តល់ការយល់ព្រមជាបន្ទាន់ ចំពោះវ៉ាក់សាំងផលិតដោយរុស្ស៊ីចំនួនពីរផ្សេងទៀតគឺ EpiVacCorona និង CoviVac ផងដែរ។
ក្រុមឃ្លាំមើលនេះបាននិយាយថា វ៉ាក់សាំងសម្រាប់សត្វដែលត្រូវបានអភិវឌ្ឍដោយអង្គភាព Rosselkhoznadzor ត្រូវបានគេដាក់ឈ្មោះថា Carnivac-Cov។
លោក Konstantin Savenkov អនុប្រធាន Rosselkhoznadzor បាននិយាយថា “ការធ្វើតេស្តវ៉ាក់សាំង Carnivac-Cov ដែលចាប់ផ្តើមកាលពីខែតុលាគឺត្រូវបានគេធ្វើតេស្តលើសត្វឆ្កែ ឆ្មា កញ្ជ្រោងទឹកកក កញ្ជ្រោងធម្មតា សំពោចនិងសត្វពាហនៈដទៃទៀត”។
លទ្ធផលនៃការសាកល្បងបាននាំឲ្យយើងសន្និដ្ឋានថា វ៉ាក់សាំងនេះគ្មានគ្រោះថ្នាក់និងមានភាពស៊ាំខ្លាំងនៅពេលសត្វចាក់វ៉ាក់សាំងទាំងអស់ បានបង្កើតអង់ទីគ័រចំពោះវីរុសកូវីដ-១៩ ១០០ភាគរយ។
ក្រុមឃ្លាំមើលបាននិយាយថា ភាពស៊ាំមានរយៈពេល៦ខែបន្ទាប់ពីការចាក់វ៉ាក់សាំង ប៉ុន្តែអ្នកអភិវឌ្ឍន៍កំពុងបន្តវិភាគលើបញ្ហានេះ។
Rosselkhoznadzor បន្ថែមថា ការផលិតវ៉ាក់សាំងនេះជាទ្រង់ទ្រាយធំ អាចចាប់ផ្តើមនៅដើមខែមេសានេះ។ Rosselkhoznadzor បន្តថា ការអភិវឌ្ឍន៍វ៉ាក់សាំងរបស់ខ្លួន នឹងជួយទប់ស្កាត់វីរុសបំប្លែងខ្លួនចេញពីសត្វ។
ស្ថាប័ននេះបានបន្ថែមទៀតថា កន្លែងចិញ្ចឹមសត្វនិងក្រុមហ៊ុនឯកជនមកពីប្រទេសនានា រួមមានក្រិក ប៉ូឡូញ អូទ្រីស សហរដ្ឋអាមេរិក កាណាដានិងសិង្ហបុរីបានបង្ហាញចំណាប់អារម្មណ៍លើវ៉ាក់សាំង Carnivac-Cov៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ វ៉ាក់សាំងកូវីដសម្រាប់ក្មេងតូចៗ អាចរួចរាល់នៅដើមឆ្នាំក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


