ព័ត៌មានអន្ដរជាតិ
ត្រាំ សម្រេចយកពន្ធលើកម្ពុជានិងថៃ ៣៦% ដូចគ្នា
ទីបំផុតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចយកពន្ធលើទំនិញពីកម្ពុជា និងថៃ ៣៦%ដូចគ្នា ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ទៅ។

ការសម្រេចនេះ ធ្វើឡើងកាលពីថ្ងៃចន្ទទី៧ខែកក្កដា បន្ទាប់ពីលោក ត្រាំ ផ្ញើលិខិតទៅកាន់ប្រទេសជាច្រើនដើម្បីជូនដំណឹងអំពីអត្រាពន្ធថ្មី លើទំនិញដែលនាំចូលសហរដ្ឋអាមេរិក។
ចំពោះកម្ពុជា អត្រា ៣៦% នេះគឺ ទាបជាងអត្រា ៤៩% ដែលលោក ត្រាំ ប្រកាសដំបូងកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។
ប្រមុខសេតវិមានបានហៅពន្ធទាំងនេះថាជា «ពន្ធបដិការ» ដោយអះអាងថា ការដាក់ពន្ធបែបនេះគឺដើម្បីធ្វើឲ្យលក្ខខណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែមានតុល្យភាព និងដើម្បីដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មទំនិញដ៏ធំរបស់សហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ លិខិតរបស់លោក ត្រាំ ក៏បញ្ជាក់ដែរថា ប្រទេសនានាអាចទទួលបានការកែសម្រួលអត្រាពន្ធ ប្រសិនបើមន្ត្រីរបស់ពួកគេផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មចំពោះសហរដ្ឋអាមេរិក។
សូមជម្រាបថា ក្រៅពីកម្ពុជានិងថៃ ប្រទេសផ្សេងទៀតដែលស្ថិតក្នុងបញ្ជីពន្ធបដិការរបស់អាមេរិកមានដូចជា៖
- មីយ៉ាន់ម៉ា និងឡាវ៖ ៤០% (ខ្ពស់ជាងគេ)
- បង់ក្លាដែស និងស៊ែប៊ី៖ ៣៥%
- ឥណ្ឌូណេស៊ី៖ ៣២%
- អាហ្វ្រិកខាងត្បូងនិងបូស្នៀ-ហឺហ្សេហ្គោវីណា៖ ៣០%
- ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី កាហ្សាក់ស្ថាន និងទុយនីស៊ី៖ ២៥%៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ពន្យារពេលចាប់ផ្ដើមអនុវត្ត «ពន្ធបដិការ» ដល់ថ្ងៃ ១ សីហា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


