កីឡា
ម្ចាស់ផ្ទះថៃ កំពុងពិចារណាហាម កម្ពុជា ចូលប្រកួតកីឡាស៊ីហ្គេម ២០២៥
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ថៃ លោក សូរាវង្ស ធានថង (Sorawong Thienthong) កំពុងពិចារណាមិនឱ្យអត្តពលិក កម្ពុជា ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣៣ នៅចុងឆ្នាំ ២០២៥ នេះ ដែលថៃធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពី កម្ពុជា និង ថៃ បាននិងកំពុងមានជម្លោះព្រំដែនជាមួយគ្នា។

យោងតាមប្រភពរបស់សារព័តមាន ថៃ Thai PSB World បានឱ្យដឹងថា មូលហេតុ ដែលលោក សូរាវង្ស ធានថង មិនចង់ឱ្យ កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅចុងឆ្នាំ ២០២៥ នេះ ដោយលោកមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អត្តពលិក កម្ពុជា នៅប្រទេសថៃ ខណៈភាគីប្រទេសទាំង ២ នៅតែឡើងកម្តៅ និងកំពុងបន្តប៉ះគ្នាដោយអាវុធនៅតាមព្រំដែន។
ទាក់ទងនឹងរឿងនេះដែរ លោក សូរាវង្ស បានលើកឡើងថា ៖«ខ្ញុំគឺបារម្ភអំពីអំពើហិង្សាដែលអាចកើតមានឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាង ថៃ និងកម្ពុជា។ វាអាចនឹងជះឥទ្ធិពលដល់តួនាទីរបស់ ថៃ ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។ ជាពិសេស គឺសុវត្ថិភាពរបស់អត្តពលិកកម្ពុជាអំឡុងពេលព្រឹត្តិការណ៍នេះ»។
គួរឱ្យដឹងថា កាលពីខែ មិថុនា កន្លងទៅ មុនពេលបញ្ហាព្រំដែនឡើងកម្តៅខ្លាំងបែបនេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជា អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា កម្ពុជា នៅតែមានឆន្ទៈចូលរួមប្រកួតកីឡាស៊ីហ្គេមនៅ ថៃ ចុងឆ្នាំនេះ ដោយលើកហេតុផលថា កីឡា មិនពាក់ព័ន្ធនឹងនយោបាយឡើយ។ ប៉ុន្តែគិតត្រឹមថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៥ នេះ គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនទាន់មានអ្វីធ្វើបច្ចុប្បន្នភាពថ្មី អំពីការចូលរួម ឬមិនចូលរួមនៅឡើយទេ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣៣ នៅថៃ គ្រោងនឹងរៀបចំនៅខែ ធ្នូ ចុងឆ្នាំ ២០២៥ ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Thai PSB World
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


