Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់​ធ្ងន់ធ្ងរកំពុង​វាយប្រហារ​រដ្ឋមួយចំនួនរបស់​មី​យ៉ាន់​ម៉ា

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់រាលដាលពាសពេញទីប្រជុំជនជាច្រើននៅក្នុងរដ្ឋមួយចំនួយរបស់ប្រទេសមីយ៉ាន់ម៉ា នាំឱ្យមនុស្សស្លាប់ជាច្រើននាក់ បង្កការខូចខាតធ្ងន់ធ្ងរ និងជម្លៀសមនុស្សរាប់ពាន់នាក់ចេញ ដោយរដ្ឋ Shan រងគ្រោះធ្ងន់ធ្ងរជាងគេ។ នេះបើយោងតាមការចេញផ្សាយរបស់ Eleven Media Group នៅថ្ងៃទី២៩ខែកក្កដានេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់ឥតឈប់ឈរក្នុងរយៈពេលបីថ្ងៃនេះ បានធ្វើឲ្យតំបន់ជាច្រើននៅក្នុងរដ្ឋ Shan រងគ្រោះទឹកជំនន់ធ្ងន់ធ្ងរដូចជា នៅតំបន់ Kalaw និង Pindaya ។ ភូមិជាច្រើនស្ថិតនៅក្នុងតំបន់ទាំងនេះបានលិចលង់ និងអ្នកស្លាប់រាប់សិបនាក់ផងដែរ តែមិនទាន់មានតួរលេខច្បាស់នៅឡើយ។

ដោយសារតែទឹកស្ទឹង​និងព្រែកនៅក្នុងរដ្ឋ Shan កើនឡើងបានធ្វើឲ្យ​ជន់​លិច​សហគមន៍​ក្បែរ​នោះនិងបង្កឱ្យមានការព្រួយបារម្ភបន្ថែមទៀតអំពីស្ថានភាពកាន់តែអាក្រក់ទៅៗ។ ប្រពលរដ្ឋរាប់ពាន់នាក់នៅក្នុងរដ្ឋនេះក៏ត្រូវបានជម្លៀសចេញទៅកាន់ទីជម្រក និងតំបន់មានសុវត្ថិភាព។

ក្រុមសង្គ្រោះជួយជម្លៀសប្រជាជន

ក្រៅពីរដ្ឋ​ Shan ផ្សេងទៀតដូចជារដ្ឋ Wa និង រដ្ឋ Karen ដែលមានព្រំដែនជាប់ថៃក៏កំពុងប្រឈមនឹងបញ្ហាទឹកជំនន់ផងដែរ។ អាជ្ញាធរ​មីយ៉ាន់ម៉ាកំពុង​បន្ត​ប្រតិបត្តិការ​ជួយ​សង្គ្រោះ និង​ជំរុញ​ឱ្យ​សាធារណជន​រក្សា​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ត្រូវ​បាន​ព្យាករណ៍ថានឹងបន្តធ្លាក់មកម្ដងទៀត។

គួរបញ្ជាក់ប្រទេសជាច្រើននៅអាស៊ីផ្សេងទៀតក៏កំពុងប្រឈមនឹងបញ្ហាភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ផងដែរដូចជាប្រទេសថៃ ឡាវ វៀតណាមនិងប្រទេសចិនជាដើម ខណៈនៅចិនអ្នកស្លាប់កើនដល់៣០នាក់ជាងឯណោះ៕

ទឹកជំនន់លិចវត្តអារាម

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម