ព័ត៌មានអន្ដរជាតិ
ចិន ជួបគ្រោះធម្មជាតិពីរដំណាលគ្នា ក្នុងពេលតែមួយ
ប្រទេសចិនឯណោះក៏កំពុងទទួលរងការវាយប្រហារពីគ្រោះធម្មជាតិដែរ ដោយក្នុងពេលដំណាលគ្នា ចិនជួបទាំងទឹកជំនន់ផង និងរលកកម្តៅផង។

នៅទីក្រុង Chongqing ភាគនិរតី រលកកម្តៅកំពុងតែវាយប្រហារ ដោយសីតុណ្ហភាពបានឡើងខ្ពស់ផុត៤០អង្សារសេ ធ្វើឲ្យពលរដ្ឋមួយចំនួន ត្រូវបង្ខំចិត្តសំងំក្នុងផ្ទះមិនហ៊ានចេញក្រៅពេលថ្ងៃត្រង់។
ដោយសារតែសីតុណ្ហភាពហក់ឡើងខ្លាំងនៅតំបន់មួយចំនួននៃប្រទេសចិន វាធ្វើឲ្យបណ្តាញអគ្គិសនីរបស់ខ្លួនកាន់តែយ៉ាប់យ៉ឺន ចំពេលតម្រូវការឈានដល់កម្រិតខ្ពស់ ពោលគឺលើសពី១.៥ពាន់លានគីឡូវ៉ាត់ឯណោះ។

ជុំវិញបញ្ហាអាកាសធាតុក្តៅនេះដែរ ទីក្រុង Chongqing បានដំឡើងការព្រមានអំពីរលកកម្តៅរបស់ខ្លួនដល់កម្រិតខ្ពស់បំផុត ដែលជាការប្រកាសអាសន្នពណ៌ក្រហម ដោយ២១ស្រុកក្នុងចំណោម៣៨ បានព្យាករថា សីតុណ្ហភាពនឹងឡើងដល់៤៣អង្សាសេ ឬឈានដល់៤៤អង្សាសេនៅថ្ងៃអាទិត្យ។
ចំណែកនៅទីក្រុងប៉េកាំងវិញ ព្យុះភ្លៀងដ៏ខ្លាំងបង្កជាទឹកជំនន់ បណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងច្រើននាក់ទៀតបាត់ខ្លួន។

តាមរបាយការណ៍បឋម មនុស្សជាង៦០នាក់បានបាត់បង់ជីវិត ខណៈពលរដ្ឋជាង ៣០០ ០០០នាក់រងផលប៉ះពាល់ និងផ្ទះចំនួន ២៤ ០០០ ខ្នងរងការខូចខាត។
ក្នុងចំណោមអ្នកស្លាប់មានមនុស្សចាស់ចំនួន ៣១នាក់នៅមណ្ឌលថែទាំមួយក្នុងសង្គាត់ Miyun។ អ្នកបាត់ខ្លួនរួមមានមន្ត្រីក្នុងតំបន់ចំនួនបួននាក់ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

សូមជម្រាបថា ភ្លៀងធ្លាក់ខ្លាំងចាប់ផ្ដើមតាំងពីថ្ងៃទី២៣ដល់២៩ខែកក្កដា បង្កឲ្យមានទឹកជំនន់ភ្លាមៗ ជាពិសេសនៅតំបន់ភ្នំភាគខាងជើងដូចជា Miyun និង Huairou។
ទន្ទឹមនោះ ទំបន់ Miyun បានប្រឈមនឹងសម្ពាធទឹកដែលមិនធ្លាប់មានពីមុនមក ដោយទទួលបានទឹក ៩១០ លានម៉ែត្រគូបក្នុងរយៈពេល ៧ ថ្ងៃ បំបែកកំណត់ត្រា៥០ ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទឹកជំនន់នៅទីក្រុងប៉េកាំងប្រទេសចិន សម្លាប់មនុស្ស ៤៤ នាក់ និងបាត់ខ្លួន ៩ នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


