ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ គ្រោងកាន់កាប់តំបន់ហ្គាហ្សាទាំងស្រុង
យោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល រួមមាន i24NEWS, The Jerusalem Post និង Channel ១២ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)កំពុងរៀបចំដើម្បីប្រកាសការកាន់កាប់យោធាពេញលេញនៅក្នុងតំបន់ហ្គាហ្សា ចំពេលអ្នកស្លាប់នៅហ្គាហ្សាកើនឡើង និងសម្ពាធពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៥ខែសីហានេះ។

មន្ត្រីកំពូលអ៊ីស្រាអែលម្នាក់បានប្រាប់ Channel 12 ថា «ការសម្រេចចិត្តត្រូវបានធ្វើឡើង» ដោយពន្យល់ថាក្រុមហាម៉ាសនឹងមិនដោះលែងចំណាប់ខ្មាំងបន្ថែមទៀតទេ លុះត្រាតែអ៊ីស្រាអែលបោះបង់ចោលទាំងស្រុងអ្វីដែលពួកគេមិនចង់បាន ខណៈដែលលោក ណេតាន់យ៉ាហ៊ូ បដិសេធមិនធ្វើតាមសំណើររបស់ក្រុមហាម៉ាសនោះទេ។
ទង្វើនេះបានជំរុញឲ្យអន្តរជាតិព្រួយបារម្ភ ខណៈក្រសួងការបរទេសប៉ាឡេស្ទីនបានជំរុញសហគមន៍ពិភពលោកឱ្យធ្វើអន្តរាគមន៍ភ្លាមៗ ដោយព្រមានថាផែនការនេះអាចក្លាយជាមហន្តរាយ។
យ៉ាងណាលោក ណេតាន់យ៉ាហ៊ូ កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងទាំងក្នុងប្រទេស និងក្រៅប្រទេស។ជាអន្តរជាតិ បណ្តាប្រទេសកំពុងជំរុញឱ្យអ៊ីស្រាអែលអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅក្នុងតំបន់ហ្គាហ្សា ជាកន្លែងដែលកង្វះអាហារូបត្ថម្ភ និងការវាយប្រហាររបស់អ៊ីស្រាអែលបាននាំឱ្យមានការស្លាប់ជនស៊ីវិលកើនឡើង។
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៧៤នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃច័ន្ទ ក្នុងនោះមាន ៣៦នាក់ ខណៈកំពុងស្វែងរកជំនួយ។ នៅក្នុងស្រុកឯណោះវិញ លោក ណេតាន់យ៉ាហ៊ូ ប្រឈមនឹងការរិះគន់កាន់តែខ្លាំងឡើងអំពីជោគវាសនារបស់ចំណាប់ខ្មាំងអ៊ីស្រាអែល ជាពិសេសបន្ទាប់ពីវីដេអូថ្មីៗបង្ហាញពីឈ្លើយសឹកមានសុខភាពមិនល្អ។
ពាក់ព័ន្ធបញ្ហានេះមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់លោក Osama Hamdan បានស្តីបន្ទោសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះការបើកដៃឲ្យមាន «អំពើឃោរឃៅ» របស់អ៊ីស្រាអែល និងបានឱ្យរដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ ទទួលខុសត្រូវចំពោះជីវិតរបស់ពួកឈ្លើយសឹក ដោយសារតែការបដិសេធរបស់អ៊ីស្រាអែលក្នុងការយល់ព្រមលើបទឈប់បាញ់។
សូមបញ្ជាក់ថាចាប់តាំងពីខែតុលា ឆ្នាំ ២០២៣មក មន្ត្រីសុខាភិបាលតំបន់ហ្គាហ្សាបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនជាង៦០,៩៣០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារយ៉ាងហោចណាស់ ១៨,៤៣០ នាក់។ ខណៈបើយោងតាមអ៊ីស្រាអែល ចំណាប់ខ្មាំង៤៩នាក់នៅក្នុងតំបន់ហ្គាហ្សាក្នុងនោះ២៧នាក់ទំនងជាបានស្លាប់ហើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


