ព័ត៌មានអន្ដរជាតិ
ត្រាំ-ពូទីន អាចជួបប្រជុំទល់មុខគ្នា នៅសប្តាហ៍ក្រោយ
យោងតាមសេតវិមាននៅថ្ងៃព្រហស្បតិ៍ទី៧ខែសីហាឆ្នាំ២០២៥, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចនឹងជួបប្រជុំដោយផ្ទាល់ជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅដើមសប្តាហ៍ក្រោយ ដើម្បីជជែកគ្នាអំពីបទឈប់បាញ់ ឈានដល់ការបញ្ចប់សង្គ្រាម អ៊ុយក្រែនតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកមិនទាន់កំណត់ទីតាំងនៃជំនួបមួយដែលនឹងក្លាយជាកិច្ចប្រជុំទល់មុខលើកដំបូងរវាងប្រធានាធិបតីកាន់តំណែងរបស់ប្រទេសទាំងពីរ ចាប់តាំងពី ចូ បៃដិន និងពូទីន ជួបគ្នានៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស កាលពីខែមិថុនាឆ្នាំ២០២១ នៅឡើយទេ។
ទោះបែបនេះ ក៏មន្ត្រីអាមេរិកបានប្រាប់ទៅ CNN ដែរថា នៅមានឧបសគ្គជាច្រើនដែលត្រូវជម្នះ មុននឹងជំនួបនេះអាចកើតឡើងបាន។ មន្ត្រីអាមេរិកក៏បញ្ជាក់ដែរថា ប្រសិនបើជំនួបកើតឡើងមែន លោក ត្រាំ នឹងជួបលោក ពូទីន មុន ហើយបន្ទាប់មកនឹងជួបត្រីភាគីជាមួយប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ផងដែរ។

រឿងនេះកើតឡើងចំថ្ងៃតែមួយដែលបេសកជនពិសេសអាមេរិក Steve Witkoff ទៅដល់ទីក្រុងមូស្គូ សម្រាប់ដំណើរទស្សនកិច្ច ដើម្បីជំរុញផ្នែកការទូត ក្នុងគោលបំណងបញ្ចប់សង្រ្គាមអាយុកាលជាង៣ឆ្នាំ ខណៈលោកត្រាំ ក៏សរសើរដំណើរទស្សនកិច្ចនេះផងដែរថា ទទួលបានលទ្ធផលគាប់ប្រសើរ។
លោក Witkoff បានជួបជាមួយមេដឹកនាំរុស្ស៊ីក្នុងអំឡុងពេលទស្សនកិច្ចនោះ ប៉ុន្តែព័ត៌មានលម្អិត មិនត្រូវបានគេផ្សព្វផ្សាយជាសាធារណៈទេ។
សូមជម្រាបជាថ្មី លោក ត្រាំ បានប្តេជ្ញាដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូមិនបំពេញតាមកាលកំណត់បទឈប់បាញ់។ ទណ្ឌកម្មនេះ ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលការយកពន្ធធ្ងន់ទៅលើប្រទេសដែលបន្តទិញប្រេងពីរុស្ស៊ី ជាពិសេសឥណ្ឌា និងចិន ក៏ដូចជាការរឹតបន្តឹងសក្តានុពលលើការនាំចេញឧស្ម័ន និងអ៊ុយរ៉ាញ៉ូមរបស់រុស្ស៊ីផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បេសកជនអាមេរិក Witkoff ទៅដល់រុស្ស៊ី សម្រាប់កិច្ចពិភាក្សាមុនឱសានវាទរបស់លោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


