ព័ត៌មានអន្ដរជាតិ
ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងពលរដ្ឋជិត២ម៉ឺននាក់ ហែក្បួនធម្មយាត្រាដើម្បីសន្តិភាព និងគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ
ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងពលរដ្ឋជិត២ម៉ឺននាក់ រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បាននិមន្ត និងមកជួបជុំគ្នា ហែក្បួនធម្មយាត្រាដើម្បីសន្តិភាព និងគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ។ ស្ថិតក្រោមស្មារតីរួបរួមគ្នាជាពលរដ្ឋកម្ពុជា ទាំងព្រះសង្ឃ អភិបាលខេត្ត មន្រ្តីរាជការមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជនជិត២ម៉ឺននាក់ បាននិមន្ត និងជួបជុំគ្នានៅស្តូកឯករាជ្យស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្នុងគោលបំណងដើម្បីសុខសន្តិភាព និងគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ។



ព្រះនាមព្រះលក្ខណ៍មុន្នី វង្ស ពិជ័យ ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត និងព្រះធម្មានុរក្ខ័បាល លី វិចិត្រ ព្រះបាឡាត់គណៈខេត្តកោះកុង បានសង្ឃដីកាថា សម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

ព្រះអង្គទាំងទ្វេរ បានសង្ឃដីការទៀតថា ការរៀបចំក្បួនដង្ហែនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញយ៉ាងច្បាស់នូវស្មារតី ស្នេហាជាតិ សាមគ្គី ឯកភាពជាតិ ជាពិសេសបង្ហាញពីឆន្ទះទៅកាន់ពិភពលោកទាំងមូលពីការស្រលាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា។ ជាពិសេស គឺដើម្បីសុខសន្តិភាព និងគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ។ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លើកឡើងដែរថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពស្វាហាប់ និងភាពប៉ិនប្រសព្ទ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីក ចម្រើនជាបន្តបន្ទាប់ រួមទាំងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការងារសេដ្ឋកិច្ច និង ជីវភាពប្រជាពលរដ្ឋ ការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា និងការផ្តល់សេវាជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យនានា ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់។ លោកស្រីអភិបាលខេត្ត យល់ថា តាមរយៈសកម្មភាពជាស្មារតីជាតិនិយម ឆន្ទៈមនសិកា ការរួបរួមសាមគ្គីគ្នា នាថ្ងៃនេះ ប្រជាជនខ្មែរ សូមបង្ហាញ និងចែករំលែកទៅកាន់ពិភពលោកថា កម្ពុជាស្រលាញ់សន្តិភាព (Cambodia Love Peace Cambodia Needs Peace. Cambodia Wants Peace) ។ លោកស្រី មិថុនា ភូថង បន្ថែមថា ជាក់ស្តែងស្ថានភាពដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ បានជំរុញឲ្យកម្ពុជាមានឱកាសក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាជំរុញសេដ្ឋកិច្ចជាតិរហូត សម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលជាង២ទស្សវត្សរ៍នេះ៕
អត្ថបទៈសិរីវឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


