ព័ត៌មានអន្ដរជាតិ
ស្លាប់១០នាក់ ទាំងនៅថៃ និងវៀតណាម ដោយសារខ្យល់ព្យុះបង្កជាទឹកជំនន់ និងបំណាក់ដី
គិតត្រឹមថ្ងៃទី២៨ខែសីហាឆ្នាំ២០២៥នេះ យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់នៅក្នុងប្រទេសវៀតណាម និងប្រទេសថៃ បន្ទាប់ពីឥទ្ធិពលនៃព្យុះត្រូពិច Kajiki បាននាំមកនូវទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើន។

នៅប្រទេសវៀតណាម ទឹកជំនន់បានកើតឡើងនៅក្នុងខេត្តភាគខាងជើង និងកណ្តាលមួយចំនួន ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ៧នាក់។ មនុស្សម្នាក់នៅតែបាត់ខ្លួន និង ៣៤នាក់បានរងរបួស បន្ទាប់ពីភ្លៀងកម្ពស់ជិត ២០សង់ទីម៉ែត្របានធ្លាក់ពេញមួយយប់នៅភាគឦសាន។
ចំណែកឯនៅប្រទេសថៃ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់នៅខេត្តភាគខាងជើង ដែលនាំឲ្យមនុស្ស៣ស្លាប់ក្នុងភូមិ Pang Ung ឃុំ Mae Suek ស្រុក Mae Chaem។ អាជ្ញាធរបានរាយការណ៍ថា មនុស្ស ៦នាក់កំពុងបាត់ខ្លួនបន្ទាប់ពីការបាក់ដីបានបំផ្លិចបំផ្លាញភូមិតូចមួយក្នុងខេត្តឈៀងម៉ៃ ខណៈអ្នករងរបួសមាន ១៥នាក់។
ភ្លៀងធ្លាក់ខ្លាំងគឺជាផ្នែកមួយនៃឥទ្ធិពលនៃព្យុះត្រូពិច Kajiki ដែលបានបោកបក់នៅភាគកណ្តាលប្រទេសវៀតណាមតាំងពីថ្ងៃចន្ទ ដោយបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញ។ ព្រឹត្តិការណ៍នេះបង្ហាញពីការកើនឡើងហានិភ័យអាកាសធាតុនៅក្នុងតំបន់។ ការសិក្សាឆ្នាំ២០២៤បានព្រមានថា ផ្ទៃសមុទ្រដែលកើនឡើងកម្ដៅដោយសារបម្រែបម្រួលអាកាសធាតុកំពុងបង្កឲ្យព្យុះស៊ីក្លូនប្រមូលផ្ដុំកាន់តែនៅជិតដីគោក បក់បោកកាន់តែលឿន និងមានរយៈពេលប៉ះពាល់កាន់តែយូរ ដែលបង្កើនគ្រោះថ្នាក់សម្រាប់ប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


