ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ ប្រទះឃើញសាកសពស្រ្តីម្នាក់ ក្នុងទន្លេខេត្ត Phitsanulok សង្ស័យត្រូវសត្វត្រកួតស៊ី
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ប៉ូលិសខេត្ត Phitsanulok ប្រទេសថៃ បានប្រទះឃើញសាកសពស្ត្រីម្នាក់បាត់មួយកំណាត់ខ្លួនអណ្តែតក្នុងទន្លេ Nan នៅព្រឹកថ្ងៃទី២៩ ខែសីហា ខណៈដែលសង្ស័យថាត្រូវបានសត្វត្រកួតខាំស៊ី។

សាកសពត្រូវបានគេប្រទះឃើញអណ្ដែតក្នុងស្មៅច្រាំងទន្លេ Nan ក្បែរស្ពាន Ekathotsarot ដែលទំនងជាត្រូវសត្វត្រកួតស៊ីអស់ពាក់កណ្ដាលខ្លួន។ ក្រុមជួយសង្គ្រោះបានប្រើប្រាស់ទូកដើម្បីទាញយកសាកសពចេញពីទឹក ខណៈដែលសត្វត្រកួតជាច្រើនក្បាលត្រូវបានគេឃើញនៅក្បែរសាកសព។ ពាក់កណ្តាលខាងក្រោមនៃរាងកាយសពស្លៀកខោខ្លីប្រវែងជង្គង់ ប៉ុន្តែរាងកាយខាងលើសល់តែឆ្អឹងនិងលលាដ៍ក្បាលប៉ុណ្ណោះ។

ប៉ូលិសថៃបានបញ្ជូនសពទៅធ្វើកោសល្យវិច្ច័យ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ស្ត្រីរូបនេះ និងទាក់ទងទៅសាច់ញាតិ រួមទាំងបើកការស៉ើបអង្កេតរកមូលហេតុនៃការស្លាប់ពិតប្រាកដផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


