ព័ត៌មានអន្ដរជាតិ
លើកដំបូង! មួយថ្ងៃ ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដ លើស៤,០០០នាក់
ជាលើកដំបូងហើយ ប្រទេសប្រេស៊ីល បានកត់ត្រានូវការស្លាប់ដែលទាក់ទងនឹងជំងឺកូវីដ-១៩ លើស៤,០០០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈវីរុសបំប្លែងខ្លួន កំពុងឆ្លងរាលដាលកាន់តែខ្លាំងឡើង។

មន្ទីរពេទ្យមានសភាពចង្អៀតណែនណាន់តាន់តាប់ ហើយមានមនុស្សស្លាប់ខណៈពេលពួកគេរង់ចាំការព្យាបាលនៅតាមទីក្រុងមួយចំនួន ស្របពេលដែលប្រព័ន្ធសុខាភិបាល កំពុងឈានទៅរកការដួលរលំនៅក្នុងតំបន់ជាច្រើន។
ចំនួនអ្នកស្លាប់សរុបរបស់ប្រទេសនេះ ឥឡូវកើនដល់ជិត៣៣៧,០០០នាក់ ជាប់លំដាប់ថ្នាក់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក។

ប៉ុន្តែលោកប្រធានាធិបតី Jair Bolsonaro នៅតែបន្តប្រឆាំងនឹងរាល់វិធានការរឹតត្បិត ដែលមានគោលបំណងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ។
លោកអះអាងថា ការបំផ្លាញសេដ្ឋកិច្ចនឹងអាក្រក់ជាងផលប៉ះពាល់ដោយសារវីរុសទៅទៀត ហើយលោកបានព្យាយាមបញ្ចៀសការរឹតត្បិតមួយចំនួនរបស់អាជ្ញាធរមូលដ្ឋាន។

ថ្លែងទៅកាន់អ្នកគាំទ្រនៅខាងក្រៅគេហដ្ឋានប្រធានាធិបតីកាលពីថ្ងៃអង្គារ លោកបានរិះគន់វិធានការធ្វើចត្តាឡីស័ក ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយអំពីអ្នកស្លាប់ចំនួន ៤,១៩៥នាក់ក្នុងរយៈពេល២៤ម៉ោងមុននោះទេ។
យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមពេលនេះ ប្រេស៊ីលបានកត់ត្រាករណីឆ្លងវីរុសនេះជាង ១៣លានករណី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស្រ្តីរកស៊ីផ្លូវភេទប្រេស៊ីល ចេញធ្វើកូដកម្មសុំចាក់វ៉ាក់សាំងមុនគេ ព្រោះត្រូវជួបភ្ញៀវប្លែកៗរាល់ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


