ព័ត៌មានអន្ដរជាតិ
ស្រ្តីរកស៊ីផ្លូវភេទប្រេស៊ីល ចេញធ្វើកូដកម្មសុំចាក់វ៉ាក់សាំងមុនគេ ព្រោះត្រូវជួបភ្ញៀវប្លែកៗរាល់ថ្ងៃ
ស្រ្តីរកស៊ីផ្លូវភេទនៅក្នុងទីក្រុង Belo Horizonte ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល បានធ្វើកូដកម្មអស់រយៈពេលមួយសប្តាហ៍មកហើយ ដោយទាមទារឲ្យដាក់បញ្ចូលពួកគេទៅក្នុងក្រុមអាទិភាព ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ពួកគេនិយាយថា ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ស្រ្តីរកស៊ីផ្លូវភេទរាប់ពាន់នាក់នៅក្នុងទីក្រុងនេះ ត្រូវបង្ខំចិត្តបិទផ្ទះសំណាក់ដែលពួកគេជួលសម្រាប់សេវាកម្ម បន្ទាប់ពីទាក់ទងបានភ្ញៀវនៅតាមដងផ្លូវ។
លោកស្រី Cida Vieira ប្រធានសមាគមស្រ្តីរកស៊ីផ្លូវភេទរដ្ឋ Minas Gerais បានប្រាប់ AFP ថា “ពួកយើងកំពុងស្ថិតនៅជួរមុខគេ ពួកយើងធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន ហើយពួកយើងកំពុងស្ថិតក្នុងហានិភ័យ។ ដូច្នេះ យើងត្រូវតែចាក់វ៉ាក់សាំង”។
លោកស្រី Vieira និងស្ត្រីដទៃទៀត បានធ្វើបាតុកម្មកាលពីថ្ងៃចន្ទនៅតាមដងផ្លូវមួយ ដែលជាកន្លែងពួកគេធ្លាប់តែរកស៊ីប៉ុន្តែឥឡូវ ផ្ទះសំណាក់ទាំងឡាយត្រូវបិទទ្វាអស់ទៅហើយ។
ស្ត្រីរកស៊ីផ្លូវភេទម្នាក់បាននិយាយថា “យើងគឺជាផ្នែកមួយនៃក្រុមអាទិភាព ពីព្រោះយើងជួបជាមួយប្រភេទមនុស្សផ្សេងៗគ្នា ហើយជីវិតរបស់យើងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់”។
រដ្ឋាភិបាលបានផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាល គ្រូបង្រៀន មនុស្សចាស់ជរា ជនជាតិដើមភាគតិចនិងប្រជាជនដែលមានជំងឺរ៉ាំរ៉ៃ សម្រាប់ការចាក់វ៉ាក់សាំងជុំទីមួយ។
រដ្ឋាភិបាលសង្ឃឹមថា នឹងចាក់វ៉ាក់សាំងដល់ក្រុមអាទិភាពទាំងនេះពោលគឺស្មើនឹងប្រមាណ៧៧លាននាក់ នៅត្រឹមឆមាសទីមួយនៃឆ្នាំ២០២១ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា វាអាចនឹងអូសបន្លាយដល់ខែកញ្ញាដោយសារកង្វះខាតវ៉ាក់សាំង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ២៤ម៉ោងចុងក្រោយ ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដជាង ១,២០០នាក់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


