Connect with us

ព័ត៌មានអន្ដរជាតិ

Bangkok Post៖ ម្នាក់​ក្នុង​ចំណោម​ក្មេង​ជំទង់​ថៃ៣​នាក់ជាប់ពាក់ព័ន្ធ​​​មាតិកា​ផ្លូវ​ភេទ​តាមអ៊ីនធឺណិត

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​របស់​ Bangkok Post ការសិក្សាថ្មីមួយបានរកឃើញថា ក្មេងជំទង់ម្នាក់ក្នុងចំណោមក្មេងជំទង់ថៃ​បី​នាក់ ដែលមានអាយុពី ១៤​ ដល់ ១៧​ឆ្នាំ មាន​ជាប់ពាក់ព័ន្ធ​នឹង​មាតិកាអាក្រាតកាយ ឬផ្លូវភេទតាមអ៊ីនធឺណិត ដែលជារឿយៗពួក​គេ​កំពុងធ្វើ​បែប​នេះ​ គឺ​ដើម្បី​ទទួល​បាន​ការចូលចិត្ត និងយកចិត្ត​អ្នកគាំទ្រតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។

រូប​តំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍នេះមានចំណងជើងថា «Leaked: Understanding and Addressing Self-Generated Sexual Content Involving Young People in Thailand» ត្រូវបានបង្កើត​ឡើង​ដោយក្រុមស្រាវជ្រាវ Evident និងគម្រោង HUG ដោយមានការគាំទ្រពីមូលនិធិកុមារភាពពិភពលោក។

ផ្អែកលើការស្ទង់មតិលើកុមារ និងក្មេងជំទង់ជិត ២ ០០០​នាក់ដែលមានអាយុពី ៩ ដល់ ១៧​ឆ្នាំនៅទូទាំងខេត្តភាគខាងជើងចំនួន ៧​របស់​ថៃ នា​ចន្លោះខែសីហាឆ្នាំ​២០២៤ ដល់ខែមីនា​ឆ្នាំ​២០២៥ ការសិក្សា​រក​ឃើញ​ថា ស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លើយតប (៤៦%) បាននិយាយថា ការទទួលបាន Like និង Follower (អ្នក​តាមដាន) គឺ​ជា​កត្តា​ជំរុញ​​ឲ្យ​មានការចែករំលែកមាតិកា​ផ្លូវភេទ​បែប​នេះ ខណៈដែល ៤៥% បានលើកឡើងពីការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដូចជា ប្រាក់ ឬអំណោយ ហើយ ៤០% ចង្អុលបង្ហាញពីបំណងប្រាថ្នា​ចង់​បាន​ការ​កោតសរសើរ​ពី​អ្នក​ដទៃ។ ប្រហែល ៣៤% ប៉ុណ្ណោះ បានឆ្លើយ​ថា ពួកគេជឿថាមនុស្សវ័យក្មេងត្រូវបានគាបសង្កត់ បោកប្រាស់ ឬបង្ខិតបង្ខំ​ឲ្យ​ចែករំលែករូបភាពមិន​សមរម្យ។

ទោះបីជាមានការបង្កើនការយល់ដឹងអំពីហានិភ័យលើអ៊ីនធឺណិតក៏ដោយ ៥៦% នៃអ្នកឆ្លើយតបបានសារភាពថា មក​ពី​បច្ចេកវិទ្យា«ងាយស្រួលពេក» ទើប​ក្មេងៗ​​ហ៊ាន​ចែកចាយរូបភាព​​​មិន​សមរម្យ​ដោយមិនគិតវែងឆ្ងាយ​ពីផលវិបាកទៅ​ថ្ងៃមុខ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម