ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីស្ត្រីដំបូង នេប៉ាល់ សន្យាប្រគល់អំណាចក្នុងពេល៦ខែ បើរកមេដឹកនាំថ្មីបានភ្លាម
នាយករដ្ឋមន្ត្រីថ្មីបណ្តោះអាសន្នរបស់នេប៉ាល់ លោកស្រី Sushila Karki បានចូលកាន់តំណែងកាលពីថ្ងៃទី១៤ ខែកញ្ញា ដោយជំរុញឲ្យមានភាពស្ងប់ស្ងាត់ និងកិច្ចសហប្រតិបត្តិការដើម្បីកសាងប្រទេសឡើងវិញ។ នៅក្នុងនោះដែរ លោកស្រីបានបញ្ចាក់ជំហររបស់ខ្លួនថា នឹងមិនកាន់អំណាចលើសពី៦ខែនោះទេ ដោយសន្យាប្រគល់ឲ្យសភា និងរដ្ឋមន្ត្រីវិញ។

ជាក់ស្ដែង ការកំណត់ពេលបោះឆ្នោតថ្មីនឹងធ្វើឡើង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ តាមអនុសាសន៍របស់លោកស្រី Karki បន្ទាប់ពី លោកប្រធានាធិបតី Ram Chandra Poudel បានរំលាយសភាភ្លាមៗ។
ទូរទស្សន៍រដ្ឋបានរាយការណ៍ថា បន្ទាប់ពីមានការតវ៉ាដោយហិង្សាជាច្រើនថ្ងៃកាលពីសប្តាហ៍មុន នោះបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៧២ នាក់ស្លាប់ និងបំផ្លាញអគាររដ្ឋាភិបាល ព្រមទាំងផ្ទះរបស់អ្នកនយោបាយ។ លោកស្រីបានប្រាប់មន្ត្រីកំពូលដែលប្រមូលផ្តុំនៅការិយាល័យបណ្តោះអាសន្នថា សម្រាប់គ្រួសារអ្នកតវ៉ាដែលស្លាប់នឹងទទួលបានសំណងជាប្រាក់ចំនួន ១ លានរូពី (ប្រហែល ១១,៣៣០ ដុល្លារ) ហើយធានាថាអ្នករងរបួសនឹងត្រូវបានយកចិត្តទុកដាក់។
លោកស្រី Karki ក៏បាននិយាយនៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់ខ្លួនថា «ពួកយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីកសាងប្រទេសឡើងវិញ យើងត្រូវធ្វើការតាមការគិតរបស់មនុស្សជំនាន់ Gen Z» ដោយសន្យាថានឹងធ្វើការដើម្បីធ្វើឲ្យប្រទេសអាស៊ីខាងត្បូងត្រឡប់មកវិញនាពេលខាងមុខ។
បាតុកម្មដ៏ធំ ដែលហៅថាការតវ៉ារបស់ក្រុម Gen Z បានចាប់ផ្តើមនៅថ្ងៃទី ៨ ខែកញ្ញា ជុំវិញការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេលខ្លី។ បាតុកររាប់ម៉ឺននាក់បានដើរតាមដងផ្លូវ ជាពិសេសយុវជន ដោយសារតែខឹងសម្បារចំពោះអំពើពុករលួយ និងភាពក្រីក្រដែលរីករាលដាល ខណៈដែលកូនៗរបស់មេដឹកនាំនយោបាយ បែជាបង្ហាញពីការរស់នៅដ៏ប្រណិត និងបង្ហាញពីភាពហៃសូហួសព្រំដែន ដោយមិនខ្វល់ពីប្រទេសជាតិ។
ភ្លាមៗនោះ ការតវ៉ាបានប្រែក្លាយទៅជាហិង្សា ដោយក្រុមអ្នកតវ៉ាបានវាយប្រហារអគារសភា ហើយប៉ូលិសបានបើកការបាញ់ប្រហារ ហើយនាំទៅដល់ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Khadga Prasad Oli ដែលបានភៀសខ្លួនចេញពីលំនៅដ្ឋានផ្លូវការរបស់គាត់។
មិនតែប៉ុណ្ណោះ ការិយាល័យជាក់ស្តែងរបស់នាយករដ្ឋមន្ត្រី ត្រូវបានដុតបំផ្លាញ រួមជាមួយនឹងការិយាល័យរបស់ប្រធានាធិបតី តុលាការកំពូល ក្រសួងសំខាន់ៗរបស់រដ្ឋាភិបាល និងប៉ុស្តិ៍ប៉ូលិសជាច្រើននៅថ្ងៃទី ៩ ខែកញ្ញា មួយថ្ងៃបន្ទាប់ពីប៉ូលិសបានបាញ់ទៅលើអ្នកតវ៉ា។ អាជីវកម្ម និងផ្ទះរបស់គ្រួសារសំខាន់ៗក៏ត្រូវបានវាយប្រហារ រួមទាំងហាងមួយចំនួននៃផ្សារទំនើបដ៏ពេញនិយមមួយក្នុងប្រទេសនេប៉ាល់ផងដែរ។
សូមបញ្ចាក់ដែរថា លោកស្រី Karki អាយុ ៧៣ ឆ្នាំ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី ១២ ខែកញ្ញា។ គាត់គឺជាឥស្សរជនដ៏មានប្រជាប្រិយមួយរូប នៅពេលបម្រើការជាប្រធានយុត្តិធម៌ស្ត្រីតែមួយគត់របស់តុលាការក្នុងឆ្នាំ ២០១៦ និង ២០១៧ ហើយត្រូវបានគេស្គាល់ថា ជាជំហរប្រឆាំងនឹងអំពើពុករលួយនៅក្នុងរដ្ឋាភិបាល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


