ព័ត៌មានអន្ដរជាតិ
រឿងអ្វីមិនផ្ទុះឆ្លងខ្លាំង បើឥណ្ឌាទាំងមេដឹកនាំ ពលរដ្ឋជួបជុំគ្នាអត់ខ្វល់ការពារកូវីដ-១៩
ករណីផ្ទុះឆ្លងជំងឺកូវីដ-១៩នៅប្រទេសឥណ្ឌាកំពុងធ្ងន់ធ្ងរលើកទី២ដែលបានកើនឡើង១៣ដងក្នុងរយៈពេល២ខែចុងក្រោយ បន្ទាប់លែងខ្វល់ខ្វាយរឿងវិធានការការពារក្រោយពេលការផ្ទុះលើកទី១ស្ងប់ស្ងាត់។
មានសកម្មភាពជាច្រើនដែលជាដើមហេតុដូចជា ការជួបជុំនៃការឆ្នោតដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Narendra Modi និងឥស្សរៈជនជាន់ខ្ពស់ផ្សេងទៀត ក៏ដូចជាពិធីបុណ្យ និងការជួបជុំបែបសាសនាដែលមានមនុស្សច្រើនកុះករ ប៉ុន្តែខ្វះការប្រុងប្រយ័ត្នចំពោះកូវីដ-១៩។

អ្នកជំនាញបាននិយាយថា បន្ទាប់ពីការផ្ទុះឡើងខ្លាំងលើកទី១កាលពីចុងឆ្នាំមុន មេដឹកនាំឥណ្ឌាបានបញ្ឈប់ការប្រុងប្រយ័ត្នរបស់ពួកគេ។ មានការអនុញ្ញាត ឬថែមទាំងជំរុញប្រជាជនដែលមានសកម្មភាពគ្រោះថ្នាក់។ ពួកគេមើលស្រាលវីរុសកូវីដ-១៩ ដោយបើកសេដ្ឋកិច្ចឡើងវិញលឿនពេក និងទូលំទូលាយទៀតផង។
កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមញ ការឆ្លងប្រចាំថ្ងៃបានជាប់កំណត់ដល់១២៧ពាន់នាក់ ដែលជាចំនួនច្រើនបំផុតក្នុងលោក និងជាថ្ងៃទី៣ដែលមានអ្នកឆ្លងជាង១០ម៉ឺននាក់។ ឥណ្ឌាបានក្លាយជាប្រទេសឆ្លងច្រើនបំផុតលេខ៣ក្នុងលោកចាប់តាំងពីខែកញ្ញា ឆ្នាំមុនដែលមានករណីឆ្លងប្រចាំថ្ងៃ៩៨ពាន់នាក់។

ប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ការផ្ទុះកូវីដ-១៩នៅប្រទេសឥណ្ឌាកាលពីចុងខែមករា ទីក្រុងមុមប៉ៃបានបើកដំណើរការបណ្តាញផ្លូវរថភ្លើងក្រោមដីឡើងវិញ ហើយអាជ្ញាធរបានបណ្តោយឲ្យមនុស្សរាប់ពាន់នាក់ចូលមើលការប្រកួតកីឡាគ្រីឃីតអន្តរជាតិនៅពហុកីឡដ្ឋាន។
មនុស្សជាច្រើននៃប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជន១.៣៥ពាន់លាននាក់បានព្រងើយកន្តើយនឹងការពាក់ម៉ាស់ និងគម្លាតសង្គម ខណៈអ្នកនយោបាយរាប់ទាំងលោកនាយករដ្ឋមន្ត្រី Modi និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Amit Shah បានស្វាគមន៍អ្នកគាំទ្ររាប់ពាន់នាក់ក្នុងការជួបជុំនៃការបោះឆ្នោតដោយភាគច្រើនមិនពាក់ម៉ាស់ការពារ។

នៅពេលការឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះក្រោម១ម៉ឺននាក់កាលពីដើមខែកុម្ភៈ អ្នកជំនាញមួយចំនួនបានព្យាករថា ប្រទេសឥណ្ឌានឹងកើតមានរលកឆ្លងដ៏អាក្រក់បំផុតលើកទី២។
អ្នកជំនាញរោគឆ្លងនៅសកលវិទ្យាល័យ University of Michigan លោក Bhramar Mukherjee បាននិយាយថា ៖«យើងហាក់ដូចជាលឿនពេកដើម្បីអបអរ»។
លោក Mukherjee ដែលជាអ្នកដឹកនាំក្រុមស្រាវជ្រាវរបៀបនៃការផ្ទុះឆ្លងក្នុងប្រទេសឥណ្ឌាបាននិយាយថា ៖«នេះជាមេរៀនមួយ។ អ្វីដែលជារឿងអាក្រក់របស់វីរុសនេះ គឺវាបោះជំហានទៅយ៉ាងស្ងប់ស្ងាត។ នៅពេលដែលយើងឃើញករណីឆ្លង និងការស្លាប់ ទើបដឹងថា ការខូចខាតបានហួសទៅហើយ»។

ក្រសួងសុខាភិបាលលោក Harsh Vardhan បានប្រាប់មន្ត្រីនៃរដ្ឋចំនួន១១ដែលឆ្លងធ្ងន់ធ្ងរបំផុតនៅសប្តាហ៍នេះថា «មនុស្សភាគច្រើនបានបោះបង់ឥរិយាបថការពារកូវីដ-១៩ បានក្លាយជាការធ្វេសប្រហែសខ្លាំង» សកម្មភាពចេះតែបន្ត។
លោកថា ៖«មានការជួបជុំក្នុងការបោះឆ្នោត ការជួបជុំបែបសាសនា ការបើកការិយាល័យធ្វើការវិញ មនុស្សជាច្រើនធ្វើដំណើរ ចូលរួមជួបក្នុងសកម្មភាពសង្គម គឺមិនគោរពតាមវិធានការណ៍ការពារកូវីដ-១៩ មិនពាក់ម៉ាស សូម្បីតែក្នុងពិធីមង្គលការ ការធ្វើដំណើរតាមរថយន្តក្រុង និងរថភ្លើងជាដើម»។

លោក Vardhan ខ្លួនឯងផ្ទាល់ក៏បានប្រឈមនឹងការរិះគន់មិនស្ទើរដែរនៅតាមបណ្តាញទំនាក់ទំនងសង្គមពីរូបភាព និងវីដេអូបានជួបជុំគ្នាក្នុងពិធីជប់លៀង។
ប្រទេសឥណ្ឌាមានករណីឆ្លង១២.៩លាននាក់ និងអ្នកស្លាប់ជាង១៦៦០០០នាក់ដែលស្ថិតនៅលំដាប់លេខ៣ជាសកល តាមពីក្រោយប្រទេសប្រេស៊ីលដែលមានករណីឆ្លងធ្ងន់ធ្ងរលំដាប់លេខ២ និងសហរដ្ឋអាមេរិកឈរលេខ១ដែលមានអ្នកឆ្លងជាង៣០លាននាក់ និងអ្នកស្លាប់ជាងពាក់កណ្តាលលាននាក់។
លោក Shashank Tripathi សាស្ត្រាចារ្យរបស់មជ្ឈមណ្ឌលស្រាវជ្រាវជំងឺឆ្លងនៅវិទ្យាស្ថានវិទ្យាសាស្ត្រឥណ្ឌានៅ Bengaluru បាននិយាយថា សូម្បីមនុស្សជាច្រើនដែលបានប៉ះពាល់នឹងវីរុស «ក៏អត់ធ្វើចត្តាឡីស័កឡើយដែលនឹងរារាំងមិនឲ្យកើតឡើងសាថ្មី» ហើយឆ្លងយើងទៀត។ មេរៀននេះគឺដូចគ្នាសម្រាប់ប្រទេសណាសមួយ»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ moneycontrol

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ