ព័ត៌មានអន្ដរជាតិ
ទាហានរបបយោធាមីយ៉ាន់ម៉ាដុតសម្លាប់ជនស៊ីវិលចំនួន ៦ នាក់ទាំងរស់នៅតំបន់ Sagaing
យោងតាមការចេញផ្សាយរបស់ Mizzima News កាលពីថ្ងៃទី១៧ ខែកញ្ញា ជនស៊ីវិលប្រាំមួយនាក់ត្រូវបានកងកម្លាំងយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ធ្វើទារុណកម្ម និងដុតសម្លាប់ទាំងរស់ក្នុងទីប្រជុំជន Kantbalu តំបន់ Sagaing ។

បើតាមសម្ដីក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ដែលបានរួចរស់ជីវិត បានពណ៌នាថាជនរងគ្រោះទាំងនោះ រួមមានអនីតិជនពីរនាក់ ដែលកំពុងធ្វើដំណើរពីតំបន់ជីករ៉ែមាស តាមបណ្ដោយផ្លូវ Shwebo-Myitkyina។ ពួកគេត្រូវបានស្ទាក់ចាប់ដោយកងទ័ពរដ្ឋាភិបាលកាលពីថ្ងៃទី ៩ ខែកញ្ញា ហើយឃុំខ្លួនក្នុងវត្តមួយអស់រយៈពេលបួនថ្ងៃ ដោយការធ្វើទារុណកម្មវាយដំ មិនផ្ដល់អាហារ និងត្រូវបង្ខំឲ្យឡើងលើគំនរកង់រថយន្ត ហើយដុតសម្លាប់។
ជនរងគ្រោះទាំង៦នាក់នោះមានអាយុចន្លោះពី១៤ឆ្នាំដល់៤៥ឆ្នាំ។ សាកសពពួកគេមិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ ដោយសារតែមានវត្តមានយោធានៅក្នុងតំបន់នៅឡើយ។
គួរបញ្ជាក់ចាប់តាំងពីខែសីហាមក កងកម្លាំងរដ្ឋាភិបាលបានបង្កើនការគ្រប់គ្រងលើផ្លូវ Shwebo-Myitkyina ជាមួយនឹងប៉ុស្តិ៍ត្រួតពិនិត្យ និងការដាក់ពង្រាយកងទ័ព ដែលជំរុញឱ្យមានការព្រមានពីក្រុមតស៊ូក្នុងតំបន់ និងក្រុមសង្គមស៊ីវិលអំពីការចាប់ខ្លួន ការធ្វើទារុណកម្ម និងការសម្លាប់នៅតាមដងផ្លូវ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


