ព័ត៌មានអន្ដរជាតិ
លោក Lee ថា ការពឹងផ្អែកសន្តិសុខលើអាមេរិក និងសេដ្ឋកិច្ចលើចិន លែងមានសុពលភាពទៀតហើយ
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung បាននិយាយថា ប្រទេសរបស់លោកមិនអាចពឹងផ្អែកតែលើសហរដ្ឋអាមេរិកសម្រាប់សន្តិសុខ និងប្រទេសចិនសម្រាប់កំណើនសេដ្ឋកិច្ចបានទៀតទេ ដោយហៅវិធីសាស្រ្តបែបប្រពៃណី លែងមានសុពលភាពទៀតហើយ។

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែសីហា ឆ្នាំ២០២៥ លោក Lee Jae Myung បានគូសបញ្ជាក់អំពីចក្ខុវិស័យផ្ទាល់ខ្លួន សម្រាប់គោលនយោបាយការបរទេសកូរ៉េខាងត្បូងដែលមានតុល្យភាព និងឯករាជ្យជាង។
លោកបាននិយាយថា ពួកយើងមិនអាចត្រលប់ទៅសមីការប្រពៃណីនៃការពឹងផ្អែកសន្តិសុខលើសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចលើប្រទេសចិនទៀតទេ។ កូរ៉េខាងត្បូងអាចដើរតួជាស្ពាន រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ក៏ដូចជាផ្នែកយោធាផងដែរ។
ក្នុងនោះផងដែរ ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយពន្យល់ថា «តម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សាររបស់យើង គឺផ្អែកលើសម្ព័ន្ធភាពអាមេរិក និងកូរ៉េខាងត្បូងខ្លួនឯងផ្ទាល់។ ប៉ុន្តែដោយសារតែភូមិសាស្រ្តរបស់យើងនៅជិតប្រទេសចិន និងទំនាក់ទំនងប្រវត្តិសាស្រ្ត ទំនាក់ទំនងសេដ្ឋកិច្ច ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ពួកយើងមិនអាចផ្តាច់ទំនាក់ទំនងជាមួយចិនទាំងស្រុងបានទេ។ ដូច្នេះយើងត្រូវគ្រប់គ្រងទំនាក់ទំនងក្នុងកម្រិតគ្រប់គ្រាន់ ហើយខ្ញុំជឿថាពិភពលោកខាងលិច ត្រូវតែយល់ក្នុងរឿងនេះដែរ»។
បន្ថែមពីនេះ លោកបានគូសបញ្ចក់ថា «ដោយឡែកសម្រាប់ប្រទេសកូរ៉េខាងជើង ការចូលរួមវាស់វែងជាមួយរបបរបស់លោក គីម ជុងអ៊ុន គឺប្រសើរជាងការដាក់សម្ពាធឲ្យគ្នា។ ជាពិសេស ចំពោះបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង យើងតែងតែគិតថានេះជាជម្រើសរវាងអ្វីទាំងអស់ មិនថាយើងអត់ធ្មត់នឹងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឬឈានដល់ការរំសាយអាវុធនុយក្លេអ៊ែរពេញលេញនោះទេ។ ប៉ុន្តែខ្ញុំជឿថា វាសុទ្ធតែមានចំណុចកណ្តាលមួយជាក់ជាខានមិនឡើយ»។
យ៉ាងណាក៏ដោយ ការអត្ថាធិប្បាយរបស់លោក Lee បានផ្សព្វផ្សាយមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃពុធនៅទីក្រុងប៉េកាំង។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ភាគីទាំងពីរបានទទួលស្គាល់ ការយោគយល់រួមដ៏សំខាន់ ដែលបានឈានដល់ ដើម្បីលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រទីក្រុងប៉េកាំង និងសេអ៊ូល ចាប់តាំងពីលោក Lee ចូលកាន់តំណែងកាលពីខែមិថុនា។
លោក Wang Yi បាននិយាយថា ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់នូវ សេចក្តីប្រាថ្នាដើមនៃការបង្កើតទំនាក់ទំនងការទូត និងក្លាយជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រពិតប្រាកដ ដោយបានហៅប្រទេសទាំងពីរថា «ជាអ្នកជិតខាងដែលមិនអាចផ្លាស់ទីទៅឆ្ងាយបាន»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមហ៊ុនអាកាសចរណ៍ចិន បើកដំណើរការជើងហោះហើរ វែងបំផុតលើលោក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


