Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គំរាមឲ្យអាហ្វហ្គានីស្ថានប្រគល់មូលដ្ឋានទ័ពអាកាស Bagram ឲ្យអាមេរិកវិញ

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអាហ្វហ្គានីស្ថានដោយគំរាមកំហែង ថានឹងមានរឿងអាក្រក់កើតឡើង ប្រសិនបើរដ្ឋាភិបាលដែលគ្រប់គ្រងដោយតាលីបង់មិនប្រគល់មូលដ្ឋានទ័ពអាកាស Bagram ឱ្យទៅការគ្រប់គ្រងរបស់អាមេរិកវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២១ខែកញ្ញា។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតនៅចម្ងាយប្រហែល ៦៤ គីឡូម៉ែត្រ ពីទីក្រុងកាប៊ុល Bagram គឺជាមូលដ្ឋានទ័ពអាកាស សំខាន់សម្រាប់កងកម្លាំងអាមេរិកកំឡុងសង្គ្រាមពីរទសវត្សរ៍នៅអាហ្វហ្គានីស្ថាន ដែលអ្នកទោសរាប់ពាន់នាក់ត្រូវបានឃុំឃាំងដោយគ្មានការកាត់ទោស និងទទួលរងការរំលោភបំពាន។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមអាហ្វហ្គានីស្ថាន បន្ទាប់ពីមន្ត្រីអាហ្វហ្គានីស្ថាន បានច្រានចោលការទាមទាររបស់លោក ក្នុងការប្រគល់មូលដ្ឋានទ័ពអាកាស Bagram ដោយលើកឡើងពីទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅជិតប្រទេសចិន។ លោក​មិន​បាន​និយាយ​ថា តើ​ត្រូវ​បញ្ជូន​ទ័ព​ទៅ​ដណ្តើម​យក​វិញ​ឬ​យ៉ាង​ណា​នោះ​ទេ។

ទោះយ៉ាងណាអាជ្ញាធរអាហ្វហ្គានីស្ថានបានសង្កត់ធ្ងន់ថា ពួកគេចង់បានទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមិនចង់វត្តមានយោធានោះទេ៕

មូលដ្ឋានទ័ពអាកាស Bagram (រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម