ព័ត៌មានអន្ដរជាតិ
ឥណ្ឌូនេស៊ី ដាក់ឲ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកកូវីដតាមទឹកមាត់
ក្រុមហ៊ុនឱសថធំបំផុតរបស់ឥណ្ឌូនេស៊ី Kalbe Farma កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសដាក់ឲ្យប្រើប្រាស់នូវឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាមទឹកមាត់ ។

លោកស្រី Irawati Setiady ប្រធានក្រុមហ៊ុនបាននិយាយថា ឧបករណ៍តេស្តនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន និងត្រូវបានយល់ព្រមដោយក្រសួងសុខាភិបាលក្នុងខែនេះ ។
លោកស្រីបានអះអាងថា វាមានភាពត្រឹមត្រូវជាងការធ្វើតេស្តអង់ទីហ្សែនដែលធ្វើឡើងដោយមន្ទីរពិសោធន៍ ពីព្រោះវាប្រើផលិតផលជីវសាស្ត្រ RT-LAMP គឺជាផលិតផលបច្ចេកទេសអាស៊ីតនុយក្លេអ៊ិចដែលមានជំនាញក្នុងការរកឃើញ RNA របស់វីរុស SARS-CoV-2 ។

លោកស្រី Setiady បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតកាលពីថ្ងៃព្រហស្បតិ៍ថា “លទ្ធផលនៃការសាកល្បងព្យាបាលបានបង្ហាញថា ឧបករណ៍នេះមានសមត្ថភាពរកឃើញវីរុស ៩៤ ភាគរយ និងមានលក្ខណៈជាក់លាក់ ៩៨ ភាគរយ” ។
លោកស្រីបាននិយាយថា ការធ្វើតេស្តនេះមានផាសុកភាព និងការអនុវត្តជាក់ស្តែងជាងឧបករណ៍ដទៃទៀតនៅលើទីផ្សារ ហើយមិនត្រូវការឧបករណ៍ពិសេសណាមួយនោះទេ ។

យោងតាមមន្ត្រីផ្លូវការបានឲ្យដឹងថា វានឹងត្រូវដាក់លក់ក្រោមឈ្មោះ InnoLAMP និងមានតម្លៃ ៤៨៨,០០០ រូពីឥណ្ឌូនេស៊ី (៣៤ ដុល្លារ) ។
ទោះយ៉ាងណាលោក Akterono Dwi Budiyati អ្នកស្រាវជ្រាវដែលបានធ្វើការលើគម្រោងនេះបានព្រមានថា វាក៏អាចទទួលបានលទ្ធផលវិជ្ជមានមិនពិត ឬអវិជ្ជមានផងដែរ ពីព្រោះការធ្វើតេស្តនេះពឹងផ្អែកលើ pH នៅក្នុងទឹកមាត់ ។

ចំណែកលោក Bambang Brodjonegoro រដ្ឋមន្រ្តីស្រាវជ្រាវ និងបច្ចេកវិទ្យាឥណ្ឌូណេស៊ីបាននិយាយថា ការធ្វើតេស្តនេះអាចជួយពន្លឿនការធ្វើតេស្ត និងការតាមដានទំនាក់ទំនងនៅក្នុងតំបន់ដែលគ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់ការធ្វើតេស្តតាមវិធីសាស្ត្រ RT-PCR ។
លោកបាននិយាយថា ការធ្វើតេស្តតាមទឹកមាត់ត្រូវបានប្រើនៅក្នុងប្រទេសដទៃទៀត ហើយឧបករណ៍នេះអាចជួយជំរុញដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅប្រទេសឥណ្ឌូនេស៊ី ខណៈដែលនៅពេលនេះមានករណីឆ្លងសរុបចំនួនជាង ១.៤៨ លាននាក់ក្នុងនោះមានមនុស្សស្លាប់ប្រមាណ ៤០,០០០ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ឥណ្ឌូនេស៊ី ដាក់ពិន័យធ្ងន់ធ្ងរចំពោះអ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ
ចុចអាន ៖ កូវីដ ១៩ សម្លាប់បុគ្គលិកសុខាភិបាលឥណ្ឌូនេស៊ី ៦៤៧ នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


