ព័ត៌មានអន្ដរជាតិ
អាមេរិក ពិចារណាសំណើរបស់អ៊ុយក្រែន សុំមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk
ថ្លែងប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យទី២៨ខែកញ្ញាឆ្នាំ២០២៥ អនុប្រធានាធិបតីអាមេរិក JD Vance បញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងពិចារណាសំណើរបស់អ៊ុយក្រែន សុំមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk យកទៅជួយទីក្រុងកៀវ ប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។

សំណើនេះមិនមែនមានន័យថា អាមេរិកជាអ្នកជួយអ៊ុយក្រែនដោយផ្ទាល់នោះទេ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើឲ្យទីក្រុងវ៉ាស៊ីនតោន លក់មីស៊ីលទាំងនេះទៅឲ្យបណ្តាប្រទេសនៅអឺរ៉ុប ដូច្នេះសម្ព័ន្ធមិត្តទាំងនោះ អាចទិញមីស៊ីលយកទៅផ្គត់ផ្គង់ដល់ទីក្រុងកៀវបាន។
តាមសម្តីអនុប្រធានាធិបតីអាមេរិក, លោកព្រមទាំងប្រមុខសេតវិមាន ដូណាល់ ត្រាំ នឹងធ្វើការសម្រេចចិត្តចុងក្រោយលើបញ្ហានេះ។ មីស៊ីល Tomahawk រយៈចម្ងាយ២ ៥០០គីឡូម៉ែត្រនឹងពង្រឹងខែលការពាររបស់អ៊ុយក្រែនប្រឆាំងនឹងការវាយប្រហារយ៉ាងខ្លាំងក្លារបស់រុស្ស៊ី។

រឿងនេះកើតឡើងបន្ទាប់ពី លោក ហ្សេលេនស្គី ព្រមានមន្ត្រីវិមានក្រឹមឡាំងថា ពួកគេគួរតែរៀបចំទប់ទល់នឹងការវាយប្រហារ ប្រសិនបើទីក្រុងមូស្គូមិនព្រមបញ្ចប់សង្គ្រាម ដោយប្រាប់ថា កងកម្លាំងរបស់លោកបានត្រៀមខ្លួនជាស្រេចដើម្បីកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពល និងរោងចក្រសព្វាវុធ ក្រោយមានការគាំទ្រយ៉ាងពេញទំហឹងពីលោក ត្រាំ។
លោក ហ្សេលេនស្គី និយាយបន្ទាប់ពីថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា ទីក្រុងកៀវ នឹងមិនផ្តោតលើជនស៊ីវិលនោះទេ ប៉ុន្តែអាសនៈអំណាចរបស់រុស្ស៊ី រួមទាំងវិមានក្រឹមឡាំង នៅតែជាគោលដៅដ៏មានសក្តានុពល។ អ៊ុយក្រែនមានយន្តហោះគ្មានមនុស្សបើក ដែលអាចចូលទៅជ្រៅក្នុងទឹកដីរុស្ស៊ី ប៉ុន្តែលោកកំពុងស្វែងរកអាវុធរយៈចម្ងាយឆ្ងាយបន្ថែមពីទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


