ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ផ្ដាំរុស្ស៊ីឲ្យត្រៀមរកកន្លែងពាំងគ្រាប់ ក្រោយត្រាំបើកដៃឲ្យវាយប្រហាររយៈចម្ងាយឆ្ងាយ
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានព្រមានមន្ត្រីវិមានក្រឹមឡាំងថា ពួកគេគួរតែរៀបចំទប់ទល់នឹងការវាយប្រហារ ប្រសិនបើទីក្រុងមូស្គូមិនព្រមបញ្ចប់សង្គ្រាម ដោយប្រាប់ថា កងកម្លាំងរបស់លោកបានត្រៀមខ្លួនជាស្រេចដើម្បីកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពល និងរោងចក្រសព្វាវុធ ក្រោយមានការគាំទ្រយ៉ាងច្បាស់លាស់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។

យោងតាមការចុះផ្សាយរបស់ New York Sun កាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៥ លោក ហ្សេលេនស្គី បាននិយាយបន្ទាប់ពីថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា ទីក្រុងកៀវនឹងមិនផ្តោតលើជនស៊ីវិលនោះទេ ប៉ុន្តែអាសនៈអំណាចរបស់រុស្ស៊ី រួមទាំងវិមានក្រឹមឡាំង នៅតែជាគោលដៅដ៏មានសក្តានុពល។ លោក ហ្សេលេនស្គី បានបន្ថែមថា អ៊ុយក្រែនមានយន្តហោះគ្មានមនុស្សបើក ដែលអាចចូលទៅជ្រៅក្នុងទឹកដីរុស្ស៊ី ប៉ុន្តែលោកកំពុងស្វែងរកអាវុធរយៈចម្ងាយឆ្ងាយបន្ថែមពីទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូ។
លោក ហ្សេលេនស្គី បានកត់សម្គាល់ថា លោកបានលើកឡើងអំពីសំណើនេះដោយផ្ទាល់ជាមួយលោក ត្រាំ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ ហើយលោកប្រធានាធិបតីអាមេរិកក៏បានយល់ព្រមលើរឿងនេះដែរ។ លោកបានបន្ថែមថា ការទទួលបានប្រព័ន្ធអាវុធចម្ងាយឆ្ងាយបន្ថែមទៀតអាចរុញប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ឲ្យចូលទៅកាន់តុចរចា។
លោក ត្រាំ ដែលបានផ្លាស់ប្តូរជំហររបស់ខ្លួនចំពោះអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានសរសេរនៅលើ Truth Social ថា ទីក្រុងកៀវដោយមានការគាំទ្រពីអឺរ៉ុប និងអង្គការណាតូ អាចប្រយុទ្ធ និងដណ្ដើមទឹកដីរបស់ខ្លួនទាំងអស់មកវិញពីរុស្ស៊ី។ លោកថែមទាំងហៅប្រទេសរុស្ស៊ីថាជា «ខ្លាក្រដាស» ដែលកំពុងធ្លាក់ចុះខាងផ្នែកសេដ្ឋកិច្ច និងយោធា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


