Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​កាន់​តែច្រើន! តួ​លេខ​អ្នក​បាត់បង់​ជីវិត​ព្រោះបាក់​សាលា​​នៅ​ឥណ្ឌូណេស៊ី​ឡើង​ដល់ ៥៤​នាក់

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារការបាក់រលំសាលាបង្រៀនឥស្លាមនៅខេត្តជ្វា​ខាង​កើត​របស់ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ៥៤នាក់ហើយ ដោយក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមស្វែងរកមនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ដែលនៅតែបាត់ខ្លួន។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៍មាន BBC នា​រសៀល​ថ្ងៃ​ចន្ទ​ទី​៦​ខែ​តុលា​ឆ្នាំ​២០២៥។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិស្សរាប់រយនាក់ ដែលភាគច្រើនជាក្មេងប្រុសជំទង់ ត្រូវបានប្រមូលផ្តុំគ្នាអធិស្ឋាននៅសាលាបង្រៀនសាសនាអ៊ីស្លាម Al Khoziny កាលពីថ្ងៃចន្ទសប្តាហ៍មុន នៅពេលដែលអគារ​កម្ពស់​ពីរជាន់ដែលកំពុងដំណើរការសាងសង់ស្រាប់តែបាក់ស្រុត។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា វាគឺជាគ្រោះមហន្តរាយដែលមានមនុស្សស្លាប់ច្រើនបំផុតរបស់ប្រទេស​អាស៊ី​មួយ​នេះសម្រាប់​ឆ្នាំ​២០២៥។ ក្រុមស្វែងរកកំពុងធ្វើការដើម្បីសង្គ្រោះជនរងគ្រោះ ១៣​នាក់ផ្សេង​ទៀត​ដែលត្រូវបានគេជឿថានៅ​ជាប់​ក្រោមគំនរបាក់បែក ដោយក្រុមមន្ត្រីរំពឹងថាប្រតិបត្តិការនឹងបញ្ចប់នៅត្រឹម​ថ្ងៃ​ចន្ទ​នេះឯង។ យ៉ាង​ណា​មិញ អត្រា​សង្ឃឹម​រស់​របស់​ជន​រងគ្រោះ​ដែល​នៅ​សេសសល់​គឺ​លែង​មានទៅហើយ។

ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើប​រក​មូលហេតុនៃការដួលរលំនេះ​ ខណៈ​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា គ្រឹះ​អគារ​នេះ​មិន​រឹងមាំ​​ឡើយ។

សាលា Al Khoziny ស្ថិត​ក្នុង​ចំណោម​សាលា​បង្រៀន​សាសនា​ឥស្លាម​ជាច្រើន​របស់​ប្រទេស​ឥណ្ឌូណេស៊ី។ សាលារៀនបែបនេះ​ច្រើន​តែដំណើរការដោយមានការត្រួតពិនិត្យមានកម្រិតប៉ុណ្ណោះ ហើយវានៅតែមិនច្បាស់ទេ​ថាតើស្ថាប័ននេះបានទទួលការអនុញ្ញាតសម្រាប់ការងារសំណង់ដែរឬក៏​យ៉ាង​ណា​នោះ៕

(រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម