ព័ត៌មានអន្ដរជាតិ
បាក់សាលានៅឥណ្ឌូណេស៊ី រកឃើញមនុស្សស្លាប់ កើនដល់ ៤៥នាក់
យោងតាមតួលេខចុងក្រោយគិតត្រឹមព្រឹកថ្ងៃចន្ទទី៦ខែតុលាឆ្នាំ២០២៥ មនុស្សស្លាប់ក្នុងហេតុការណ៍បាក់សាលារៀននៅប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់៤៥នាក់ហើយ។

តាមការផ្សាយរបស់ The Star, ត្រឹមមួយថ្ងៃអាទិត្យ ក្រុមរុករកបានរកឃើញសពមនុស្ស១៩នាក់បន្ថែម ខណៈមនុស្ស២៦នាក់ទៀត កំពុងជាប់ក្រោមបំណែកថ្ម ប៉ុន្តែក្តីសង្ឃឹមថាពួកគេអាចនៅរស់ គឺលែងមានទៅហើយ។

លោក Yudhi Bramantyo នាយកប្រតិបត្តិនៃទីភ្នាក់ងារស្វែងរកនិងសង្គ្រោះជាតិ (Basarnas) បាននិយាយថា «តាមគុណគូររបស់យើង ចំនួនជនរងគ្រោះសរុបដែលយើងបានជម្លៀសចេញ គឺមានចំនួន១៤៩នាក់ ក្នុងនោះមាន៤៥នាក់ស្លាប់ និងនៅរស់១០៤នាក់»។

លោកបញ្ជាក់ថា ប្រតិបត្តិការកំណាយគឺសម្រេចបាន៦០%ហើយ និងប្រហែលជារួចរាល់ទាំងស្រុងនៅថ្ងៃអង្គារនេះ។

សូមជម្រាបជាថ្មី សាលាឥស្លាម Al Khoziny ក្នុងទីក្រុង Sidoarjo ខេត្តជ្វាខាងកើត ប្រទេសឥណ្ឌូណេស៊ី បានបាក់កាលពីថ្ងៃចន្ទសប្តាហ៍មុន ក្នុងអំឡុងពេលអធិស្ឋានពេលរសៀល។

អ្នកជំនាញរកឃើញថា ការបាក់នេះគឺបណ្ដាលមកពីគម្រោងសាងសង់ «បន្ថែមជាន់» ទៅលើអាគារដោយគ្មានការអនុញ្ញាត ដែលជាលទ្ធផលធ្វើឲ្យគ្រឹះដើមរបស់អាគារ មិនអាចទ្រទ្រង់ទម្ងន់បន្ថែមនោះបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តួលេខអ្នកស្លាប់កើនដល់ ៧នាក់ ក្នុងហេតុការណ៍បាក់រលំសាលានៅឥណ្ឌូណេស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


