Connect with us

សុខភាព

មួយថ្ងៃគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទី ល្អចំពោះសុខភាព?

បានផុស

នៅ

គ្នា​យើង​ដឹង​ហើយ​ថា​ការ​ហាត់​ប្រាណ​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព ដូចជា​ការពារ​ជំងឺ​ផ្សេង កាត់​បន្ថយ​ស្រ្តេស ជួយ​សម្រក​ទម្ងន់ ឬ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ល្អ ជា​ដើម​។ ចុះ​គ្នា​យើង​ដែល​ដឹង​អត់​ ដើម្បី​ឲ្យ​សុខភាព​យើង​ល្អ តើ​គួរ​ហាត់​ប្រាណ​យ៉ាងតិច​ប៉ុន្មាន​នាទី​ក្នុង​មួយ​ថ្ងៃ?​

Bone Health Prescription: Weight-Bearing Exercise – Juvenon.com
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សកម្មភាព​ហាត់ប្រាណ​

ជា​ការ​ណែនាំ​មនុស្ស​ពេញ​វ័យ​គួរ​ហាត់​ប្រាណ​កម្រិត​មធ្យម​លើ​ប្រភេទ​លំហាត់​ប្រាណ​អេរ៉ូបិក១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​បើ​យើង​ហាត់ប្រាណ​បែប អេរ៉ូបិក​កម្រិត​ខ្លាំង​អាច​ត្រឹម​៧៥​នាទី​ក្នុង​មួយ​សប្ដាហ៍។ ការ​ហាត់​ប្រាណ​បាន​កាន់​តែ​ច្រើន ក៏​ផ្ដល់​គុណ​ប្រយោជន៍​កាន់​តែ​ច្រើន​ដល់​សុខភាព​ដូច​គ្នា​ដែរ។​ ចំណែក​សកម្មភាព​រាងកាយ​ធម្មតា​ៗ​មួយ​ចំនួន​ ក៏​មាន​ប្រយោជន៍​ដល់​រាងកាយ​ផង​​ដែរ​។ ដូច​នេះ​ហើយ បាន​ជា​មាន​ការ​លើក​ឡើង​​ថា​ ថ្វី​បើ​មនុស្ស​យើង​មិន​សូវ​បាន​ហាត់​ប្រាណ​មែន តែ​បើ​យើង​ជា​មនុស្ស​បញ្ចេញ​សកម្មភាព​រាង​កាយ​ច្រើន ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ដូច​គ្នា​។​

Premium Photo | Asian middle aged couple jogging exercise in park

២. ប្រភេទ​លំហាត់​ប្រាណ​សម្រាប់​សុខភាព

ដូច​បាន​លើក​ឡើង​ខាង​លើ​អ៊ីចឹង ហាត់​ប្រាណ​ដើម្បី​សុខភាព យើង​អាច​អនុវត្ត​ប្រភេទ​លំហាត់​ប្រាណ​ខាង​លើ​នោះ​បាន​។

លំហាត់​ប្រាណ​បែប​អេរ៉ូបិក​កម្រិត​មធ្យម​មាន​ដូច​ជា​ដើរ​ហាត់​ប្រាណ ​ហែល​ទឹក​ ឬ​សកម្មភាព​រុញ​ម៉ាស៊ីន​កាត់​ស្មៅ​ចុះ​ឡើង​ ជា​ដើម​។ ចំណែក​លំហាត់​ប្រាណ​អេរ៉ូបិក​កម្រិត​ខ្លាំង​មាន​ដូច​ជា​រត់ និង​រាំ​ ប្រភេទ​អេរ៉ូបិក។

ជាទូទៅ​ការ​ហាត់​ប្រាណ​ដើម្បី​សុខភាព គឺ​យើង​ប្រើ​ពេល​ហាត់​ប្រាណ​កម្រិត​មធ្យម​ប្រហែល​៣០​នាទី​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​បើ​គ្នា​យើង​មាន​បំណង​ចង់​សម្រក​ទម្ងន់ ឬ​បាន​រាង​ស្អាត​ យើង​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​យូរ​ជាង​នេះ ដោយ​អាច​ចំណាយ​ពេល​​ហាត់​រហូត​ដល់​៣០០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​ច្រើន​ជាង​នេះ​។​

Premium Photo | Young asian boy playing at the swimming pool

មួយ​វិញ​ទៀត ការ​កាត់បន្ថយ​ទម្លាប់​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង​ក៏​មាន​សារសំខាន់​ដែរ​។ ការ​អង្គុយ​កាន់​តែ​ច្រើន​ម៉ោង​រៀង​រាល់​ថ្ងៃ ក៏​បង្កើត​ឱកាស​កាន់​តែ​ច្រើន​ឲ្យ​យើង​មាន​បញ្ហា​មេតាប៉ូលិស​។ ការ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ អស់​រយៈពេល​យូរ នឹង​ផ្ដល់​ផល​អវិជ្ជមាន​ដល់​សុខភាព ទោះ​បី​ជា​យើង​បាន​ហាត់​ប្រាណ​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​ក៏​ដោយ​។

បើ​សិន​ជា​គ្នា​យើង​មិន​អាច​មាន​ពេល​ដើរ​រយៈពេល​៣០​នាទី​​អំឡុង​ពេល​ថ្ងៃ​ទេ យើង​គួរ​ឆ្លៀត​ដើរ​ម្ដង​ប្រាំ​នាទី​នៅ​ពេល​ណាមួយ​ដែល​អាច​ធ្វើ​បាន​។ រាល់​សកម្មភាព​រាង​កាយ​យើង​បាន​ធ្វើ គឺ​ពិត​ជា​ល្អ​ប្រ​សើរ​ជាង​មិន​បាន​ធ្វើ​អ្វី​សោះ​។ អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​បញ្ចេញ​សកម្មភាព​រាង​កាយ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​សុខភាព​យើង​ល្អ​ប្រសើរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គោលការណ៍​១០​យ៉ាង អ្នកលេង​កីឡា ឬ​ហាត់ប្រាណ ​ត្រូវតែ​គោរព

ចុចអាន៖ ចង់ឲ្យ​ទម្ងន់​ស្រកចុះតាម​ផែនការ ត្រូវ​ព្យាយាមអនុវត្តវិធីទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ម៉ិកស៊ិក ច្រានចោល​សំណើ​របស់ ត្រាំ ដែល​ចង់​ដាក់​ពង្រាយកងទ័ពអាមេរិក​​​លើ​ទឹកដី​ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជីវករមួយរូប លក់បង្គាចាក់សាហួយឱ្យភ្ញៀវ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ហៅធ្វើការណែនាំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោនឹងថ្លែងបាឋកថាចំនួន៣ក្នុងដំណើរទស្សនកិច្ចទៅក្រៅប្រទេសនៅសប្ដាហ៍ក្រោយ

នយោបាយ៣ ម៉ោង មុន

ប្រទេសទីម័រឡេស្ដេនឹងបំពាក់គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតជូន​សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី​៖ គ្មានការធានាសុវត្ថិភាព​ដល់​​ប្រតិភូបរទេស​​ចូលរួម​ក្បួន​ព្យុហយាត្រា​ក្នុងថ្ងៃជ័យជម្នះ​រុស្ស៊ីទេ​

ព័ត៌មានជាតិ៤ ម៉ោង មុន

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ MK-82 មួយគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅស្រុកប្រាសាទបល្ល័ង្ក

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក គីម បង្អួត​ពី​ភាពជឿនលឿនក្នុងបច្ចេកវិទ្យារថក្រោះ​របស់​កូរ៉េ​ខាង​ជើង

នយោបាយ៣ ម៉ោង មុន

ប្រទេសទីម័រឡេស្ដេនឹងបំពាក់គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតជូន​សម្ដេចតេជោ

Sokha Hotels

ព័ត៌មានពេញនិយម