សុខភាព
គោលការណ៍១០យ៉ាង អ្នកលេងកីឡា ឬហាត់ប្រាណ ត្រូវតែគោរព
មុនសម្រេចលេងកីឡាប្រភេទណាមួយ ត្រូវគួរពិនិត្យសុខភាពជាមុនសិន។ ជាពិសេស សុខភាពបេះដូង( Cardiologie du sport ) និងសួត។ ស្ថានភាពពសុខភាពខ្លះ អាចបង្កនូវហានិភ័យភ្លាមៗបាន នៅពេលលេង ឬពេលហាត់។

ខាងក្រោមនេះ ជាគោលការណ៍១០យ៉ាង ត្រូវតែគោរព ដើម្បីកាត់បន្ថយនូវហានិភ័យអំឡុងពេលលេងកីឡា ឬហាត់ប្រាណ ៖
១) សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ អំឡុងពេល ឬក្រោយពេលហាត់ ឬលេងកីឡា បើសិនជាមានអាការៈឈឺដើមទ្រូង (Douleur thoracique) ឫក៏ហត់ខុសពីធម្មតា (essoufflement anormal)
២) សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ករណីមានញ័រដើមទ្រូង
៣) និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ ករណីមានអាការៈងងឹតមុខ ឬខ្យល់គរ
៤) ត្រូវកម្ដៅសាច់ដុំមុនរាល់ពេលហាត់ប្រាណ ឬលេងកីឡា
៥) ត្រូវពិសាទឹកឲ្យបានសមរម្យ រាល់ពេលហាត់ប្រាណ ឬលេងកីឡា៣០នាទី
៦) កន្លែងហាត់ប្រាណ ឬលេងកីឡា មិនត្រូវត្រជាក់ពេក (-5 អង្សា) ឬជាមួយក្ដៅពេក លើសពី (35 អង្សា)
៧) មិនត្រូវពិសាបារី ២ម៉ោងមុន ឬក្រោយ ហាត់ប្រាណ ឬលេងកីឡា
៨) ចៀសវាងប្រើថ្នាំជំនួយកម្លាំង (Substance dopante)
៩) ពេលមានគ្រុនក្ដៅ ឬជំងឺផ្ដាសាយ ត្រូវផ្អាកជាបណ្ដោះអាសន្នក្នុងការលេងកីឡា ឬហាត់ប្រាណ
១០) ត្រូវពិនិត្យសុខភាពជាមុនសិន មុន និងទៅលេងកីឡាកម្រិតធ្ងន់ប្រភេទណាមួយ។
ប្រសិនបើមានរោគសញ្ញា ឬអាការៈដូចបានជម្រាបជូនខាងលើ ឬមានបំណងទទួលបានព័ត៌មានលំអិតបន្ថែម និងដើម្បីបន្ថយហានិភ័យដល់អាយុជីវិត សូមលោកអ្នកមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការប្រឹក្សាប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


