សុខភាព
ចង់ឲ្យទម្ងន់ស្រកចុះតាមផែនការ ត្រូវព្យាយាមអនុវត្តវិធីទាំងនេះ
ការព្យាយាមសម្រកគីឡូ គឺជារឿងមួយលំបាកសម្រាប់មនុស្សយើងមួយចំនួន។ មានផលិតផលជាច្រើនដែលអះអាងថាអាចជួយសម្រកទម្ងន់បានលឿន ប៉ុន្តែផលិតផលទាំងនោះទំនងជាមិនល្អដល់សុខភាព និងអាចធ្វើយើងមានបញ្ហាផងក៏ថាបាន។ អត្ថបទនេះនឹងផ្ដោតទៅលើវិធី ថាតើត្រូវធ្វើដូចម្ដេច ទើបអាចពន្លឿនផែនការសម្រកទម្ងន់បាន។ អត្ថបទនេះនឹងនិយាយពីការកាត់បន្ថយការញ៉ាំអាហារដែលអាចធ្វើឲ្យយើងចុះទម្ងន់បានលឿន ហើយមិនឃ្លាន ប៉ុន្តែក៏ជួយឲ្យការធ្វើមេតាបូលីរបស់យើងកាន់តែប្រសើរដូចគ្នា។

១- កាត់បន្ថយជាតិស្ករ និងកាបូអ៊ីដ្រាតក្នុងរបបអាហារប្រចាំថ្ងៃ
ជំហានដំបូងអ្វីដែលយើងត្រូវធ្វើ នោះគឺត្រូវកាត់បន្ថយជាតិស្ករ និងជាតិកាបូអ៊ីដ្រាតក្នុងអាហារប្រចាំថ្ងៃ។ អាហារដែលសំបូរទៅដោយជាតិស្ករ និងកាបូអ៊ីដ្រាត ដូចជា អាហារផ្អែម អាហាររហ័ស (Fast food) ឬបាយស សុទ្ធតែជាប្រភេទអាហារភ្ញោចការផលិតអាំងស៊ុយលីន។ អាំងស៊ុយលីនគឺជាអ័រម៉ូនចម្បងធ្វើឲ្យកើនជាតិខ្លាញ់ ក្នុងរាងកាយ។ ពេលដែលកម្រិតអាំងស៊ុយលីនធ្លាក់ចុះ រាងកាយរបស់យើងនឹងមានពេលកាន់តែច្រើនក្នុងការដុតជាតិខ្លាញ់ដែលនៅក្នុងខ្លួន ជាជាងជាតិកាបូអ៊ីដ្រាត។
បន្ថយកម្រិតអាំងស៊ុយលីន ក៏អាចមានប្រយោជន៍ដល់តម្រងនោមផងដែរ ដោយបញ្ចេញជាតិសូដ្យូមដែលលើស ចេញពីរាងកាយកាន់តែច្រើនតាមទឹកនោម ធ្វើឲ្យកាត់បន្ថយការហើម និងជាតិទឹកដែលមិនចាំបាច់ចេញ។ ការកាត់បន្ថយកម្រិតញ៉ាំជាតិកាបូអ៊ីដ្រាត និងបន្ថយកម្រិតអាំងស៊ុយលីនក្នុងឈាម គឺសំខាន់ខ្លាំងណាស់ក្នុងការជួយយើងដោយស្វ័យប្រវត្តិ ឲ្យចាប់ផ្ដើមញ៉ាំចំនួនកាឡូរីតិចជាងមុន ដោយមិនមានអារម្មណ៍ថាឃ្លាន។
២- បន្ថែមជាតិប្រូតេអ៊ីន ខ្លាញ់ល្អចំពោះសុខភាពនិងបន្លែក្នុងរបបអាហារ

ជំហានទីពីរ គឺសំខាន់ណាស់ ក្នុងការបន្ថែមប្រូតេអ៊ីន ខ្លាញ់ល្អ និងបន្លែទៅក្នុងរបបអាហាររបស់យើង។ ការបំពេញរបបអាហារប្រចាំថ្ងៃដែលសំបូរទៅដោយប្រភពប្រូតេអ៊ីន ខ្លាញ់ល្អ និងបន្លែដែលមានកម្រិតកាបូអ៊ីដ្រាតទាបគឺជារឿងសំខាន់។ របបអាហារទាំងនេះនឹងជួយយើងអាចញ៉ាំជាតិកាបូអ៊ីដ្រាតក្នុងកម្រិត ណែនាំពី ២០ ទៅ៥០ក្រាមក្នុងមួយថ្ងៃដោយស្វ័យប្រវត្តិ។ គ្នាយើងភាគច្រើន អាចដឹងពីកម្រិតប្រូតេអ៊ីនដែលត្រូវញ៉ាំប្រចាំថ្ងៃបាន ដោយញ៉ាំអាហារសុខភាព។ ការសិក្សាខ្លះបានបញ្ចេញពីកម្រិតណែនាំនៅក្នុងអាហារចំពោះមនុស្សពេញវ័យ ដោយចៀសវាងការញ៉ាំប្រូតេអ៊ីនច្រើនជាង ៥៥,៥ ក្រាម ចំពោះមនុស្សប្រុស ធម្មតា ម្នាក់ និង៤៥ក្រាមចំពោះស្ត្រីធម្មតាម្នាក់។ យើងអាចរកប្រភពអាហារមានប្រូតេអ៊ីនក្នុង៖
- អាហារសមុទ្រ
- សាច់មាន់
- ទឹកដោះគោ ឈីស និងយ៉ាអួរ
- ស៊ុត
- សណ្ដែក
- សាច់ចំឡក សាច់ជ្រូក
- សណ្ដែកសៀង
- សាច់គោ មិនជាប់ខ្លាញ់ (Lean beef)
វីគួរបន្ថែមក្នុងរបបអាហារគឺ បន្លែដែលមានជាតិកាបូអ៊ីដ្រាតទាប។ ព្រោះបន្លែទាំងនោះ ជួយរាងកាយឲ្យកាន់តែមានសុខភាពល្អ ដោយនេះជាប្រភពសំខាន់របស់ ជាតិសរសៃ វីតាមីន និងជាតិរ៉ែដែលយើងត្រូវការចំពោះសុខភាព។ ការញ៉ាំបន្លែទាំងនោះគឺមិនមានកំណត់ទេ ហើយក៏មិនភ័យនឹងឡើងគីឡូដែរ។ បន្លែដែលមានជាតិកាបូអ៊ីដ្រាតទាបរួមមាន៖
- ផ្កាខាត់ណាខៀវ (Broccoli)
- ខាត់ណា
- ស្ពៃពុយឡេង
- ស្ពៃខៀវ (Kale)
- សាឡាត់
- ត្រសក់
- ដើមភ្លៅកង្កែប
៣- កាត់បន្ថយការញ៉ាំជាតិខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃ

ក្រៅពីកាត់បន្ថយជាតិខ្លាញ់ពីរបបអាហារប្រចាំថ្ងៃ យើងគួរតែបន្ថែមខ្លាញ់ល្អ ឬខ្លាញ់ មិនឆ្អែតទៅក្នុងរបបអាហារវិញ ព្រោះអាចជួយឲ្យរាងកាយយើងមានថាមពលគ្រប់គ្រាន់ ហើយមិនប៉ះពាល់ដល់ទម្ងន់ខ្លួនរបស់យើងទេ។ អាហារដែលមានខ្លាញ់មិនឆ្អែត អាចធ្វើឲ្យកើនកម្រិតកូលេស្តេរ៉ូលល្អក្នុងឈាម និងបន្ថយគ្រោះគ្រោះថ្នាក់នៃជំងឺបេះដូងទៀតផង។ ដើម្បីទទួលបានខ្លាញ់ល្អក្នុងរបបអាហារយើងត្រូវ៖
- ញ៉ាំអាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលសំបូរក្នុងត្រីសាល់ម៉ុន ត្រី Trout ត្រីស្បៃកា ស្ពៃខៀវ (Kale) ស្ពៃពុយឡេង និងគ្រាប់ធញ្ញជាតិ វ៉លណាត់។
- ត្រូវញ៉ាំខ្លាញ់ មិនឆ្អែត monounsaturated ឲ្យបានច្រើន ដែលមានប្រភព ពី គ្រាប់អាល់ម៉ុង (Almond) គ្រាប់ស្វាយចន្ទី សណ្ដែកដី និងបឺរ ដែលធ្វើពីធញ្ញជាតិទាំងនោះ និងផ្លែបឺរ (Avocados)។
មុននឹងចាប់ផ្ដើមផែនការសម្រកទម្ងន់ យើងគួរដឹងច្បាស់ពីសុខភាពខ្លួនឯងជាមុនសិន។ បញ្ហាសុខភាពខ្លះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងទាំងមូល នៅពេលដែលធ្វើវិធីទាំងនោះ ហើយរាងកាយក៏អាចប៉ះពាល់ដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ នៅផ្ទះក៏ហាត់បាន! ៥ក្បាច់នេះ ជួយឲ្យរាងស្អាត ចង្កេះតូច និងក្បាលពោះរាបស្មើ
ចុចអាន៖ ស្តាប់ចម្រៀងប្រភេទនេះ ជួយអ្នកហាត់ប្រាណមានស្មារតីកាន់តែក្លៀវក្លា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


