សុខភាព
សូមប្រយ័ត្នចំពោះមនុស្សចាស់! បើមានសញ្ញាទាំងនេះ បញ្ជាក់ថាជំងឺបាក់ទឹកចិត្តកំពុងលុកលុយ
ជំងឺបាក់ទឹកចិត្ត (Depression) អាចព្យាបាលបាន កុំថាមានតែលើក្មេងៗ ឬអ្នកស្មុគស្មាញច្រើន។ បញ្ហានេះមិនគ្រាន់តែទាក់ទងអារម្មណ៍ ក្រៀមក្រំ ឬអស់កម្លាំងទេ តែវាមានផលអាក្រក់លើសនេះទៅទៀត! អ៊ីចឹង កុំធ្វើមិនដឹងមិនឮចំពោះសញ្ញាជំងឺបាក់ទឹកចិត្ត។អ្នកមានជំងឺបាក់ទឹកចិត្ត មានអារម្មណ៍ក្រៀមក្រំ ឬថប់បារម្ភច្រើនថ្ងៃក្នុងមួយលើកៗ។ បើមិនព្យាបាល រោគសញ្ញានេះនឹងកាន់តែអាក្រក់ឡើងៗ ហើយថែមទាំងនៅជាប់មិនត្រឹមតែច្រើនខែទេ អាចច្រើនឆ្នាំទៀត ហើយវាបណ្តាលឲ្យធ្វើអត្តឃាតទៀតផង។

តើសញ្ញាអ្វីដែលគួរឲ្យបារម្ភ និងយកចិត្តទុកដាក់ បើជំងឺកើតលើចាស់ៗ។
១- #ជំងឺបាក់ទឹកចិត្តលើមនុស្សចាស់ខុសពីក្មេងយ៉ាងម៉េច?វាកើតមានព្រមគ្នាជាមួយជំងឺផ្សេងៗទៀត ហើយនៅជាប់យូរជាង។ ជំងឺបាក់ទឹកចិត្តលើមនុស្សចាស់ អាចបង្កជារោគបេះដូង ឬឈានដល់ស្លាប់ដោយជំងឺគាំងបេះដូង។ គួរចាំទុកនូវសញ្ញាជំងឺបាក់ទឹកចិត្តលើមនុស្សចាស់ ដើម្បីព្យាបាលឲ្យត្រឹមត្រូវ និងទាន់ពេល។
២- #សញ្ញាជំងឺបាក់ទឹកចិត្តលើមនុស្សចាស់– មានអារម្មណ៍អស់សង្ឃឹម និងទុទិដ្ឋនិយម– មានភាពមួម៉ៅ នៅមិនសុខ– ហូបច្រើនហួសហេតុ ឬមិនឃ្លាន– ពិបាកផ្ចង់អារម្មណ៍ ចងចាំ និងធ្វើការសម្រេចចិត្ត– មានគំនិតចង់ធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត– មានអារម្មណ៍មានទោសកំហុស គ្មានតម្លៃ គ្មានអ្វីជួយបាន– ពិបាកគេង ភ្ញាក់ព្រឹកព្រលឹម ឬគេងច្រើនជ្រុល– បាត់បង់ចំណាប់អារម្មណ៍ ឬភាពរីករាយ– ចុកចាប់ និងឈឺក្បាល ចុករមួល ឬបញ្ហារំលាយអាហារមិនព្រមបាត់ដោយគ្មានមូលហេតុច្បាស់លាស់ និងព្យាបាលមិនគ្រាន់បើសោះ។

៣- #កត្តាហានិភ័យជំងឺបាក់ទឹកចិត្តលើមនុស្សចាស់មនុស្សចាស់ប្រឈមកាន់តែខ្ពស់លើជំងឺបាក់ទឹកចិត្ត បើពួកគេ៖– ជាមនុស្សស្រី– ដេកមិនលក់– ពិការ– ប្រើថ្នាំផ្សេងៗ– ទទួលរងជំងឺខួរក្បាល– ផឹកស្រា– នៅឯកោ ឬដាច់តែឯងពីសង្គម– មានប្រវត្តិផ្ទាល់ខ្លួន ឬប្រវត្តិគ្រួសារធ្លាប់មានជំងឺបាក់ទឹកចិត្ត– មានជំងឺររ៉ាំរ៉ៃ ដូចជា មហារីក ទឹកនោមផ្អែម ជំងឺបេះដូង– ជួបប្រទះនូវហេតុការណ៍ជីវិតគួរឲ្យតានតឹង ដូចជា បាត់បង់ប្តី ឬប្រពន្ធលែងលះ ឬមើលថែទាំនរណាម្នាក់ដែលមានជំងឺរ៉ាំរ៉ៃ។ត្រូវជួបពេទ្យភ្លាម បើមានសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ។ កុំបារម្ភ ជំងឺបាក់ទឹកចិត្តអាចព្យាបាលបាន។
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


