Connect with us

សុខភាព

ផឹកទឹក​ក្រូចគ្មាន​ជាតិ​ស្ករ​ កុំឲ្យ​ឡើង​គីឡូ ប្រយ័ត្ន​ចូលដើម!

បានផុស

នៅ

គ្នា​យើង​ភាគ​ច្រើន ពិសេស​ស្រីៗ គឺ​និយម​ជ្រើស​វិធី​សម្រកទម្ងន់តាម​រយៈ​ទឹក​ក្រូចគ្មាន​ជាតិ​ស្ករ ឬ​មាន​ជាតិ​ស្ករ​តិច (Diet Soda)។ យ៉ាង​ណា​ ប្រយ័ត្ន​ផង ជាមួយ​ភេសជ្ជៈ​ប្រភេទ​នេះ ព្រោះ​មិន​ត្រឹម​មិនអាច​ជួយ​រាង​កាយ​ប៉ុណ្ណោះ អាចបង្ក​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរជាច្រើន​ទៀត។ អត្ថបទនេះនឹងប្រាប់​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​អាច​បង្ក​ដោយ​សារ​ទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ។

១- ឡើង​ទម្ងន់

Premium Photo | Young fitness woman drinking energy water during stretching  muscle in the park outdoor, asian athlete running and exercise in morning.  sport and wellness concept
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹក​ក្រូច​សម្រក​ទម្ងន់ ឬ​គ្មាន​ជាតិ​ស្ករ គឺ​ផលិត​ពី​ស្ករ​សិប្បនិម្មិត មាន​ផលប៉ះ​ពាល់​ដូចគ្នា ទៅ​នឹង​ប្រតិកម្ម​ស្ករ​ក្នុង​រាងកាយ។ ស្ករ​សប្បនិម្មិត នឹង​បង្កើន​កម្រិត​អាំងស៊ុយលីន បន្ថយ​សម្ពាធ​ឈាម ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឃ្លាន​អាហារ​ណា​មាន​ជាតិ​ផ្អែម កាន់​តែ​ខ្លាំង​ជាង​មុន។

លើស​ពី​នេះ អ្នក​លើស​ទម្ងន់​ដោយសារ​ផឹក​ភេសជ្ជៈ​សម្រក​ទម្ងន់ ជា​ធម្មតា ​ញ៉ាំ​ច្រើន​ជាង​អ្នក​មិន​ផឹក​ភេសជ្ជៈ​សម្រក​ទម្ងន់​ទៅ​ទៀត។

២- ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២

តាម​ការ​ពិសោធបង្ហាញ​ថា ទឹកក្រូច​សម្រក​ទម្ងន់ ឬទឹក​ក្រូច​ធម្មតា ជា​ទូទៅ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ជំងឺ​អុកស៊ីដកម្ម​អាហារ របស់​រាងកាយ ហៅ​ថា​ មេតាប៉ូលីស អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះដូង និង​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល។ ផឹក​ទឹក​ក្រូច​សម្រក​ទម្ងន់ ១ ​កំប៉ុង/​ថ្ងៃ កាន់​តែ​ប្រឈម​ជំងឺ​ទឹក​នោម​ផ្អែម​ខ្ពស់​ជាង​មុន រហូត​ដល់​ទៅ ៦៧% បើ​ធៀប​ទៅ​នឹងអ្នក​​មិន​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ។

៣- រារាំង​មុខងារ​រាង​កាយ

ផឹកទឹក​ក្រូចគ្មាន​ជាតិ​ស្ករ​ កុំឲ្យ​ឡើង​គីឡូ ប្រយ័ត្ន​ចូលដើម!

ស្ករ​បញ្ជួនសញ្ញា​ទៅ​ខួរ​ក្បាល​ប្រាប់​ពី​អាហារ​មាន​ជាតិ​កាឡូរី​ច្រើន ខណៈ​ទឹក​ក្រូចសម្រក​ទម្ងន់ ក៏​ឲ្យ​សញ្ញា​ដែរ ប៉ុន្តែ​មិន​បង្ហាញ​ថា​មាន​កម្រិត​កាឡូរី​ទេ។ ហេតុនេះ​ វា​បាន​បង្កើត​ភាព​ស៊ាំ​ញ៉ាំ​ទៅ​លើ​មុខងារ​ធម្មតា​របស់​រាង​កាយ បាត់​បង់​អារម្មណ៍ និង​ប្តូរ​សញ្ញា​ខួរ​ក្បាល។ ដូច្នេះ​ យូរៗ​ទៅ ពេល​យើង​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ពិត​ប្រាកដ រាងកាយ​នឹង​ច្រឡំ នាំ​ឲ្យ​ពិបាក​បញ្ចេញ​អាំងស៊ុយលីន ដើម្បី​បន្ថយ​សម្ពាធ​ឈាម នាំ​ឲ្យ​យើង​ឡើង​ទម្ងន់​លើស​ដើម។

៤- សើច​លែង​សម

កម្រិត​អាស៊ីដដ៏គ្រោះថ្នាក់ ត្រូវ​បាន​រក​ឃើញ​ក្នុង​សារជាតិ​ញៀន ដូច​ជា កូកាអ៊ីន ម៉េតំហ្វេតាមីន និង​ទឹក​ក្រូច​សម្រក​ទម្ងន់ អាច​នឹង​បំផ្លាញ​ធ្មេញ​យើង​ម្តង​បន្តិចៗ ធ្វើ​ឲ្យ​បាត់​បង់​សម្រស់ សើច​លែង​សម​តែ​ម្តង។

៥- ជំងឺ​បាក់​ទឹក​ចិត្ត

How Do Energy Drinks Work? | HowStuffWorks

មាន​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា ទឹកក្រូច​សម្រក​ទម្ងន់ ផ្សារ​ភ្ជាប់​ជាមួយ​ការ​បាក់​ទឹក​ចិត្ត។ ថ្មីៗ​នេះ ស្រាវ​ជ្រាវ​រក​ឃើញ​ថា អ្នកផឹក​ទឹក​ក្រូច​លើស​ពី ១០ ​ឆ្នាំ ងាយ​នឹង​រីករាល​ដាល​បង្ក​ជា ​ជំងឺ​បាក់​ទឹក​ចិត្ត​ ជាងអ្នក​មិន​ផឹក​សោះ​រហូត​ដល់ ៣០% ឯ​ណោះ។ លើស​ពី​នេះ ទឹក​ផ្លែ​ឈើ​កំប៉ុង និងទឹក​ក្រូចសម្រក​ទម្ងន់ បង្កើត​បញ្ហា​ច្រើន​ជាង​ទឹក​ក្រូច​ធម្មតា​ទៅ​ទៀត។

៦- បាក់​ឆ្អឹង​ត្រគាក

ការស្រាវជ្រាវរបស់​សកលវិទ្យាល័យ Tufts នៅអាមេរិក រក​ឃើញ​ថា ស្រីៗ​និយម​ផឹក​ទឹក​ក្រូច ឆ្អឹង​ពួក​គេ​មាន​ភាព​រឹងមាំ តិច​ជាង​ស្រី​មិន​ផឹក​ប្រមាណ ៤% បើ​ទោះ​ជា​ពួក​គេ​មានកាល់​ស្យូម និង​វីតាមីន D ក្នុង​កម្រិត​ត្រឹម​ត្រូវ​ក៏​ដោយ។ មាន​ន័យ​ថា ផឹក​ទឹក​ក្រូច​ប្រភេទ​ណា​ក៏​ដោយ រួម​ទាំង​ទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ អាច​បង្កើន​ហានិភ័យ​បាក់​ឆ្អឹង​ត្រគាក​ចំពោះ​ស្រីៗ។

ទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ អាច​ជា​ជំនួយ​សម្រាប់​ពេល​ណា​មួយ​យើង​ចង់​ផ្លាស់​ប្តូរពី​ផឹក​ទឹក​ក្រូច ទៅ​ផឹក​ទឹក​វិញ។ ភេសជ្ជៈ​នេះ ប្រហែល​អាច​ជួយ​យើង​សម្រក​ទម្ងន់​ក៏ពិត​មែន ប៉ុន្តែក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ក៏​មិន​មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ផឹក​វា​រៀង​រាល់​ថ្ងៃ​នោះ​ដែរ។ សំខាន់​បំផុត កុំ​យក​ទឹក​ក្រូច​គ្មាន​ជាតិ​មក​ផឹក​ជំនួស ទឹក​ធម្មតា​ឲ្យ​សោះ។

បើ​ស្រេក​ទឹក​មាន​ជាតិ​ហ្គាស​ខ្លាំង អាច​សាក​ល្បង​ជាមួយ​ទឹក Sparkling (ទឹកសូដា មាន​សារធាតុ​កាបូណាត) ឬ​អាច​ជ្រើស​រើស​ភេសជ្ជៈ​គ្មាន​ជាតិ​កាឡូរី ​ដូច​ជា ​ទឹក​ធម្មតា។ បើ​ឃ្លាន​ កុំ​បង្អត់​ខ្លួន​ឯង អាច​ញ៉ាំ​អ្វី​យើង​ចង់​ញ៉ាំ ប៉ុន្តែ​ល្មមៗ​បាន​ហើយ។ ហើយ​បើ​ពិត​ជា​ចង់​ស្រក​ទម្ងន់​មែន ក្រោក​ឈរ និង​ដើរ​ឲ្យ​បាន​ច្រើន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន អាច​ស្លាប់​ដោយ​​មហារីក និងជំងឺ​​បេះដូង

ចុចអាន៖ ផឹកទឹកក្រូចឆ្មារពេលព្រឹក ផ្ដល់អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​តិច ៦ យ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម