សុខភាព
ប្រតិកម្មកម្រមួយ ក្រោយចាក់វ៉ាក់សាំងកូវីដ អ្នកប្រហែលមិនធ្លាប់ដឹង!
វ៉ាក់សាំងកូវីដ ក៏អាចបង្កឲ្យមានប្រតិកម្ម ដូចជាវ៉ាក់សាំងទាំងអស់ដែរ។ ការឈឺដៃ មានអារម្មណ៍អស់កម្លាំងនិងឈឺក្បាល គឺស្ថិតក្នុងចំណោមផលប៉ះពាល់ ដែលគេរាយការណ៍ជាទូទៅ។ ប៉ុន្តែមនុស្សវ័យក្មេងមួយចំនួនតូច បានជួបប្រទះបញ្ហាបេះដូងបន្ទាប់ពីការចាក់វ៉ាក់សាំង។

មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយថា មានការកើនឡើងនូវរបាយការណ៍អំពីបញ្ហាបេះដូង បន្ទាប់ពីការចាក់វ៉ាក់សាំង mRNA (Pfizer Moderna) ចាប់តាំងពីខែមេសាមក ជាពិសេសចំពោះបុរសវ័យជំទង់និងមនុស្សពេញវ័យ ដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ។
បញ្ហាបេះដូងនេះគឺជារោគរលាកសាច់ដុំបេះដូង។ ដូច្នេះ តើឪពុកម្តាយនិងយុវវ័យគួរព្រួយបារម្ភដែរឬទេ?

លោកបណ្ឌិត Arnold Baskies ប្រធានក្រុមប្រឹក្សាផ្តល់យោបល់គ្រប់គ្រងជាសកល បានធ្វើការពន្យល់។
ថ្លែងទៅកាន់ទូរទស្សន៍ NBC10 Philadelphia លោកនិយាយថា “បច្ចុប្បន្ននេះ មានករណីកម្រមួយចំនួនដែលយើងហៅថាជា Myocarditis ដែលជាជំងឺរលាក ជះឥទ្ធិពលដល់សាច់ដុំបេះដូង។

“ទិន្នន័យដែលយើងទទួលបានលើបញ្ហានេះ គឺមកពីប្រទេសអ៊ីស្រាអែល។ ហើយនៅក្នុងប្រទេសអ៊ីស្រាអែល។ អ្វីដែលសំខាន់គឺថា ក្នុងចំណោម មនុស្ស៥លាននាក់ដែលបានទទួលថ្នាំបង្ការ គឺមានជំងឺ Myocarditis ប្រហែលជា៦២ករណី ដែលទាក់ទងនឹងការចាក់វ៉ាក់សាំង”។
ជំងឺនេះ នឹងកើតឡើងបន្ទាប់ពីការចាក់ដូសទី២ ហើយជាធម្មតាក្នុងរយៈពេល៤ថ្ងៃបន្ទាប់ពីការចាក់។ ស្ថានភាពកម្រ ហាក់ដូចជាកើតមានចំពោះបុរសឬក្មេងជំទង់ ដែលមានអាយុចន្លោះពី ១៦ ទៅ ៣០ ឆ្នាំ។

វេជ្ជបណ្ឌិត Baskies បានសន្និដ្ឋានថា ជំងឺនេះគឺជាព្រឹត្តិការណ៍មិនធម្មតាមួយ ហើយបានកត់សម្គាល់ថា វាជាសញ្ញាបង្ហាញថា វ៉ាក់សាំងបានបង្កើតស្ថានភាពរលាក ហើយផ្នែកមួយដែលអាចទទួលរងផលប៉ះពាល់គឺសាច់ដុំបេះដូង។
ទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែទទូចឲ្យគ្រប់គ្នាចាក់វ៉ាក់សាំង ដើម្បីការពារវីរុស ហើយថា ប្រតិកម្មនេះ មិនមានផលប៉ះពាល់ដល់អាយុជីវិតនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Express
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


