Connect with us

សុខភាព

សូម​មាតាបិតា​ប្រុងប្រយ័ត្ន​ភាពមិនប្រក្រតី​នៃ​បេះដូង​ពី​កំណើត​របស់​កូន​

បានផុស

នៅ

​ភាពមិនប្រក្រតី​នៃ​សង្វាក់​

​បេះដូង គឺជា​ជំងឺ​ដែល​សម្បួរ​ជាងគេ ​ក្នុងចំណោម​ភាពមិនប្រក្រតី​ពី​កំណើត ដែលមាន​អត្រា​ប្រហែល ១% លើ​ពិភពលោក​។ ភាពមិនប្រក្រតី​នៃ​រចនាសម្ព័ន្ធ​របស់​បេះដូង មាន​ចែកចេញជា​ប្រភេទ​ស្រាល ដែល​មិន​ប៉ះពាល់​ទៅដល់​ការលូតលាស់​របស់​ទារ​ក និង​កុមារ ដែល​ប្រភេទ​នេះ​មាន​ចំនួន​ច្រើន ដែល​អាច​វិវត្ត​ទៅជា​សះស្បើយ ដោយ​ខ្លួនឯង ឬ​បន្ទាប់ពី​ធ្វើការ​វះកាត់​។

Save heart of new born baby…
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំណែក​ភាពមិនប្រក្រតី​នៃ​បេះដូង​ប្រភេទ​ធ្ងន់ធ្ងរ​អាចធ្វើឲ្យ​ខ្សោយបេះដូង និង​បាត់​បង់ជីវិត​ប៉ុន្តែ​អាចជួយ​ព្យាបាល​បានជា​មួយ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​នាពេល​បច្ចុប្បន្ននេះ បើសិន​រកឃើញ និង​បញ្ជូនទៅ​អ្នកជំនាញ ឬ​មន្ទីរ​ពេទ្យ​ឲ្យបាន​ទាន់ពេលវេលា​។​

​ការ​រកមើល​ភាពមិនប្រក្រតី​នៃ​បេះដូង អាចធ្វើ​ទៅបាន​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ក្នុង​ចន្លោះ​រយៈពេល ១៨ ទៅ ២២​សប្ដាហ៍ នៃ​គភ៌ ដែល​អត្រា​អា​ចរក​មើលឃើញ​ត្រឹម ៨០ ទៅ​៩០%​តែប៉ុណ្ណោះ​។ ការ​ធ្វើ​អេកូ​បេះដូង​លើ​ទារក​ក្រោយ​កើត ដែល​ធ្វើ​ឡើងជា​របៀប ស្វែងរក​ជា​លក្ខណៈ​ទូទៅ គឺជា​វិធីសាស្ត្រ​ល្អ​ដែលមាន​លទ្ធផល (Sensibilité និង Spécificité) ខ្ពស់ ក្នុងការ​រកឃើញ​ជំងឺ​បេះដូង​ពី​កំណើត ហើយ​ម្យ៉ាងទៀត​ជា​វិធីសាស្ត្រ​ងាយ និង​មិន​បង្កឲ្យ​មាន​ការឈឺចាប់ តែ​តម្រូវ​ឲ្យ​ប្រើពេល​វេលា និង​អ្នកជំនាញ​ប្រកបដោយ​សមត្ថភាព​បទពិសោធន៍​ច្បាស់លាស់​។

5 ways to spot congenital heart disease in a baby | Parenting News,The  Indian Express

​ក្រោយ​ការរកឃើញ​ជំងឺ​បេះដូង​ពី​កំណើត គ្រូពេទ្យ​ឯកទេស​នឹងធ្វើ​ការណែនាំ​ថា​ត្រូវ​តាមដាន​បន្ត​ឬ​ត្រូវបញ្ជូន​? បើជា​លក្ខណៈ​ប្រភេទ​ស្រាល គ្រូពេទ្យ​អាច​ណាត់​មក​តាមដាន​មើល​លើក​ក្រោយ​ក្នុង​រយៈពេល​១​ខែ ២​ខែ ៣​ខែ ឬ​៦​ខែ​ទៅតាម​សភាព​ជាក់ស្តែង​។ បើជា​ប្រភេទ​ធ្ងន់ធ្ងរ គ្រូពេទ្យ​នឹងធ្វើ​ការ​បញ្ចូនទៅ​ផ្នែក​អគារ​បេះដូង​កុមារ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើការ​ព្យាបាល​ដោយ​ថ្នាំ ឬដោយ​ការវះកាត់​។​

​ការរុករក​មើលជំងឺ​បេះដូង​ពី​កំណើត​ដោយ​វិធីសាស្ត្រ​អេកូ​បេះដូង​លើ​ទារក និង​ការ​បញ្ជូនទៅ​ផ្នែក​ជំនាញ​បេះដូង​កុមារ​ឲ្យ​បាន​ទាន់ពេលវេលា ​គឺជា​ការចាំបាច់​បំផុត​៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ ហេតុអ្វី​បានជា​កើត​ជំងឺ​ពងបែក​មាត់?​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៥២ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៥៩ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម