Connect with us

សុខភាព

៥ ចំណុច ឪពុកម្ដាយត្រូវតែដឹងមែនទែន ខណៈកុមារជាមុខសញ្ញាធំរបស់កូវីដ

បានផុស

នៅ

កុមារតូចៗមិនមានសមត្ថភាពការពារការឆ្លងមេរោគច្រើនដូចមនុស្សធំទេ។ លើសពីនេះទៅទៀត នៅពេលឆ្លងវីរុស ក្មេងជារឿយៗមិនបង្ហាញរោគសញ្ញាអ្វីឡើយ ដែលធ្វើ​ឲ្យពួកគេ​ងាយឆ្លង​ជំងឺ​ក្នុងចំណោម​កុមារ​ជាមួយ​គ្នា​ឬ​សមាជិក​ក្នុង​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ស្ថិតិ​ចាប់​ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២១ កុមារចំនួន ៦៥,០៨៦ នាក់​បាន​ប្រឈម​នឹង​ជំងឺ​កូវីដ ដែល​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​នៃ​ការ​ផ្ទុះ​ឡើង​ក្នុង​ចំណោម​កុមារ​តូច​ៗ​ ដែល​លាក់កំបាំង​ជា​ពិសេស​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ ដែល​មិន​អាច​មើល​ថែ​ក្មេងៗ​គ្រប់​ពេល ​រួម​ទាំង​គ្រួសារ​ដែល​រស់នៅ​ក្នុង​បរិយាកាស​ងាយ​រងគ្រោះ។

កុមារ​ដែល​មាន​ជំងឺ​កូវីដ ភាគច្រើន​កម្រ​បង្ហាញ​រោគ​សញ្ញា ​ដែល​ធ្វើ​ឲ្យ​ដំណើរការ​ព្យាបាលមានការ​ពិបាក។ ជា​ពិសេស​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ ​ព្រោះនៅ​ពេល​ធម្មតា​កុមារ​ច្រើន​តែ​មាន​ជំងឺ​ផ្ដាសាយ​ទូទៅ ​ប៉ុន្តែ​ក្នុងស្ថានភាព​នេះ​ រោគ​សញ្ញា​ផ្ដាសាយ​អាច​ជា​សញ្ញា​នៃ​ជំងឺ​កូវីដ ។ គ្រួសារ​ខ្លះនៅ​តែ​ឃើញ​រឿង​ធម្មតា ​អំពី​កុមារ​ដែលមាន​ជំងឺ​ផ្ដាសាយ។ ដូច្នេះ​វិធី​ការពារ​មួយ​ដែល​ការពារ​កុមារមិន​ឲ្យ​រីករាលដាលកូវីដដល់កុមារ​ ​ ​ក្រុមគ្រួសារ​របស់​ពួកគេ​គឺ​ត្រូវ​ស្វែងរក​ការ​ធ្វើ​តេស្ត​រក​មេរោគ។

ការ​ស្រាវជ្រាវ​នៅ​ចក្រភពអង់គ្លេស​ក្នុង​សំណាក​ពី​ទារក​ទើប​នឹងកើត រហូតដល់អាយុ ១៧ ឆ្នាំ​ឆ្លងកូវីដ។ មនុស្សចំនួន ១,៧៣៤ នាក់បានរកឃើញថា​ នៅ​ពេល​ដែល​កុមារ​ឆ្លង​កូវីដ ជា​ធម្មតា​ពួកគេ​មិន​បង្ហាញ​រោគ​សញ្ញា​ទេ។ ប៉ុន្តែរោគសញ្ញាទូទៅបំផុតគឺ​ឈឺក្បាល ​និង​អស់កម្លាំង ខណៈ​ពេល​ដែល​គ្រុន​ក្ដៅ ​ឬ​ក្អក​មិន​សូវ​កើត​មាន។ ទន្ទឹមនឹ​ងនេះ​ដែរ​ កុមារតូចៗ​មាន​រោគ​សញ្ញា​តិច​ជាង​ក្មេងធំ ៗ ដោយសារ​តែ​មិនសូវមាន​មេរោគ​នៅ​ក្នុងខ្លួន​ ដោយ​កុមារ​ដែល​មាន​អាយុពី ១២ ទៅ ១៧ ឆ្នាំ​មាន​ជា​មធ្យម ៧ ថ្ងៃ​ ចំណែក​ក្មេង​អាយុ​ពី ៥ ទៅ ១១ ឆ្នាំ​មាន​ជា​មធ្យម ៥ ថ្ងៃ​ ប៉ុន្តែ​ខ្លះ​ទៀត កុមារ​អាច​មាន​រោគ​សញ្ញា​រហូតដ​ល់ ២៨ ថ្ងៃ។

អ្វី​ដែល​គួរ​ព្រួយបារម្ភ​នៅ​ក្នុង​ក្រុម​អ្នក​ជំងឺជា​កុមារដែល​ឆ្លង​​កូវីដ គឺនៅពេលដែលពួកគេបានជា​សះស្បើយ​ពី​ជំងឺ​ ពួកគេអាច​មាន​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ ជំងឺ​សួត​ ពិបាក​ដកដង្ហើម ខួរក្បាល​ឬ​ប្រព័ន្ធ​ប្រសាទ​ខ្សោយ​ រោគ​សញ្ញា​នេះ​មិន​ទាន់​កើត​មាន​ចំពោះ​អ្នក​ជំងឺ​កូវីដ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​វា​ជា​ការ​ប្រុងប្រយ័ត្ន​ ហើយ​គួរតែ​ដឹង​អំពី​រោគ​សញ្ញា​ទាំង​នេះ​ក្នុង​រយៈ​ពេល​វែង។

កូន​តូចៗ​មិន​អាច​ទំនាក់ទំនង​ ឬ​ប្រាប់​បាន​ពី​ជំងឺ​ផ្ទាល់ខ្លួន​របស់​ពួកគេ​មក​យើង​ទេ។ ដូច្នេះ​ឪពុកម្ដាយ​គួរ​តែ​ប្រយ័ត្ន​ ដើម្បី​សង្កេត​មើល​ថា​កុមារ​មាន​រោគសញ្ញា​អ្វី​កើតឡើង​ខ្លះ។ ជាពិសេស​បើ​ក្មេងៗ​លែង​មាន​ចំណង់​​ផឹក​ទឹកដោះគោ​ មិន​ញ៉ាំ​អាហារ​ ហើយ​ថែមទាំង​ក្ដៅ​ខ្លួន ​ឬ​យំ​មិន​ឈប់។ ប្រសិន​បើកុមារ​ណាម្នាក់​ឧស្សាហ៍​បត់​ជើង​តូច ឬ​មិន​មាន​អារម្មណ៍​ស្រស់ថ្លា ​ខ្លះ​មាន​ជំងឺ​រាគ​ ពួកគេ​គួរ​តែ​ត្រូវ​បាន​តេស្ត​ដោយ​ឧបករណ៍​​អង់ទីហ្សែន​ភ្លាមៗ ​ដើម្បី​នាំ​ចូល​ប្រព័ន្ធ​ព្យាបាល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន​៖ហេតុផលសំខាន់ៗ បណ្ដាប្រទេសលើពិភពលោកញាប់ដៃញាប់ជើង​ ចាក់វ៉ាក់សាំងកូវីដកុមារ និងយុវវ័យ

ចុចអាន៖ក្មេងៗ និងអ្នកមានសុខភាពល្អ ក៏ជាចំណែកចម្លងរោគ ហើយត្រូវចាក់វ៉ាក់សាំងដើម្បីបញ្ឈប់វីរុសបំប្លែងខ្លួន

ចុចអាន៖ប្រយ័ត្នឲ្យមែនទែន! កុមារកំពុងជាមុខសញ្ញាធំនៃវីរុសបំប្លែងខ្លួន Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ២៩ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៣៧ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤៤ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម