Connect with us

ព័ត៌មានអន្ដរជាតិ

ប្រយ័ត្នឲ្យមែនទែន! កុមារកំពុងជាមុខសញ្ញាធំនៃវីរុសបំប្លែងខ្លួន Delta

បានផុស

នៅ

កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានប្រកាសពីករណីវីរុសបំប្លែងខ្លួន Delta បានឆ្លងរាលដាលខ្លាំង លើកុមារតូចៗ ដែលមិនទាន់ទទួលបានវ៉ាក់សាំងដូចមនុស្សធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងកាលពីពេលថ្មីនេះ អាជ្ញាធរ​ខេត្តព្រះសីហនុ បានរកឃើញករណីវិជ្ជមានជំងឺកូវីដបំប្លែងថ្មី Delta ជាលើកដំបូងនៅខេត្តព្រះ​សីហនុ នៅលើកុមារាអាយុ​ ០៨ ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រឡប់ពីប្រទេសថៃតាមច្រកឡែម។

ពាក់ព័ន្ធបញ្ហានេះដែរ បើយោងតាម​របាយការណ៍​ពីអាជ្ញាធរ​ខណ្ឌមានជ័យបានឲ្យដឹងថានៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២០:០០ នាទី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ TYDA បានចុះយកសំណាកលើកទី១ ដោយតេស្តរហ័ស (Rapid Test) ចំនួន ៧០នាក់ ពាក់ព័ន្ធជាមួយ​កុមារី​ឈ្មោះ កៅ ចន្ធូ ភេទស្រី អាយុ ០៧ ឆ្នាំ (វិជ្ជមានកូវីដ Delta កំពុងសំរាកព្យាបាល​នៅវិទ្យាល័យជា​ស៊ីមសាមគ្គី) នៅចំណុចផ្ទះលេខ ២៣៦ ផ្លូវលេខ ៣៥ ភូមិព្រែកតាឡុង២ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយសារ​តែ​បែបនេះ​ហើយ ​ទើប​បច្ចុប្បន្ន​អ្នក​ដែល​ត្រូវ​ព្រួយ​អារម្មណ៍​ជាង​គេ ​គឺ​ជា​កុមារ​ដែល​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​ពេញលេញ​ដូច​មនុស្ស​ធំ។ ជាពិសេស​កុមារ​ជា​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​ និង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់ ​បើ​សិន​ពុំ​ទាន់​មាន​វ៉ាក់សាំង​ផ្ដល់​ឲ្យ​ពួកគេ។

ដោយឡែកសម្រាប់លោកវេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រ ស្តីពីជំងឺកូវីដរបស់សេតវិមាន នាពេលថ្មីៗនេះ ក៏បានផ្តល់ដំបូន្មានដល់សាលារៀននិងគ្រួសារ អំពីវិធីរក្សាអ្នកមិនបានចាក់វ៉ាក់សាំង ឲ្យមានសុវត្ថិភាព ដោយនិយាយនៅក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថា កុមារគួរតែត្រូវបានហ៊ុមព័ទ្ធ​ដោយមនុស្សដែលទទួលបានវ៉ាក់សាំង​រួច នៅពេលពួកគេត្រឡប់ទៅសាលារៀនវិញ។ នេះនឹងការពារកុមារដែលនៅ​ក្មេងពេក មិនទាន់អាចចាក់វ៉ាក់សាំងបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លើកដំបូង​​រកឃើញវីរុសកូវីដ​១៩ បំប្លែងថ្មី Delta នៅលើកុមា​រាអាយុ ៨ ឆ្នាំ

ចុចអាន៖អាមេរិក ប្រាប់វិធីសំខាន់ ការពារកុមារពីវីរុសបំប្លែងខ្លួន Delta នៅក្នុងសាលារៀន

ចុចអាន៖Delta កំពុងវាយលុកក្នុងសហគមន៍កាន់តែច្រើន ពុកម៉ែគួរប្រញាប់បញ្ជូនកូនទៅចាក់វ៉ាក់សាំងឲ្យទាន់សភាពការណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម