សុខភាព
សូមធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ ព្រោថាជំងឺទឹកដក់ក្នុងភ្នែក អាចបណ្ដាលឲ្យខ្វាក់
១) ជំងឺទឹកដក់ក្នុងភែ្នកបណ្តាលមកពីអ្វី?
– ជំងឺទឹកដក់ក្នុងភែ្នក គឺជាជំងឺមួយក្នុងចំណោមជំងឺភែ្នកដទៃទៀតជាច្រើន ដែលបណ្តាលឲ្យខូចសរសៃបាតភែ្នក (Optic nerve damage) បាត់បង់ដែនគំហើញ និងវិវត្តទៅរកភាពពិការភែ្នក។
– ជំងឺទឹកដក់ក្នុងភែ្នក អាចទាក់ទងទៅនឹងការកើនឡើងនៃសម្ពាធទឹកនៅក្នុងភែ្នក លើសពីធម្មតា(Elevated IOP) ឬសម្ពាធទឹកនៅក្នុងភែ្នកធម្មតា (Normal IOP)។
ជំងឺនេះអាចកើតឡើងជារឿយៗដោយគ្មានរោគសញ្ញាអ្វីគួរឲ្យចាប់អារម្មណ៍នៅក្នុងដំណាក់កាលដំបូង (no symptoms in its early stage)។ ការមិនបានព្យាបាលពីដំបូងទី វានឹងបណ្តាលឲ្យដែនគំហើញថយចុះ និងខូចសរសៃបាតភែ្នករហូតដល់ពិការភ្នែក។
– ជំងឺទឹកដក់ក្នុងភែ្នកកើតមានឡើងលើមនុស្ស ២ ទៅ ៣% ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ហើយក្នុងចំណោមអ្នកទាំងនោះ ៥០% មិនបានធ្វើរោគវិនិច្ឆ័យឲ្យបានដឹងជាមុនទេ។

២) មូលហេតុបណ្តាលឲ្យមានជំងឺទឹកដក់ក្នុងភែ្នក
– ការកើនឡើងនៃអាយុ (Increasing age)
– ទឹកនោមផ្អែម (Diabetes mellitus)
– ឡើងបាយភែ្នក (Cataract)
– ឈាមបាតភែ្នក (Disc hemorrhage)
– លើស្ត្រីច្រើនជាងបុរស (Women than men)
– របួសភែ្នក (Eye trauma)
៣) រោគសញ្ញានៃជំងឺទឹកដក់ក្នុងភែ្នក
– ឈឺក្បាលខ្លាំង (Headache)
– ក្អួតចង្អោរ (Nausea and vomit)
– ឈឺចាប់ក្នុងភែ្នកខ្លាំង (Sever eye painful)
– គំហើញថយចុះ (Visual loss)
– ការបាត់បង់ដែនគំហើញ (Visual field severity)
– ភែ្នកក្រហម (Conjunctiva hyperemia)
– កូនក្រមុំរីក (Dilated pupil)
– សម្ពាធទឹកនៅក្នុងភែ្នកកើនឡើង (Elevated IOP)
:max_bytes(150000):strip_icc()/GettyImages-173819292-56ace8a35f9b58b7d00acdd4.jpg)
៤) ការព្យាបាល
ក្នុងការព្យាបាលជំងឺទឹកដក់ក្នុងភែ្នក គ្រូពេទ្យត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ថាតើជាជំងឺទឹកដក់ក្នុងភែ្នកប្រភេទណាមួយ ហើយយើងត្រូវធ្វើការតាមដានបន្ត ឬត្រូវព្យាបាលដោយថ្នាំ ឬត្រូវធ្វើការវះកាត់ក្នុងលក្ខខ័ណ្ឌចាំបាច់។

បញ្ជាក់៖ ក្នុងករណីដែលយើងបានធ្វើការព្យាបាលទាន់ពេលវេលា គឺអាចបង្ការភាពពិការភែ្នកបានមួយកម្រិតខ្ពស់។ បើយើងពុំបានព្យាបាលត្រឹមត្រូវទាន់ពេលវេលាទេ វានាំឲ្យជំងឺនេះវិវត្តទៅរកភាពពិការភែ្នក។
បើលោក លោកស្រីមានរោគសញ្ញាដូចបានរៀបរាប់ជូនខាងលើនេះ សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យ ឯកទេសផ្នែកជំងឺភែ្នក នៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងទទួលការព្យាបាលឲ្យបានប្រាកដត្រឹមត្រូវ ទាន់ពេលវេលា និងជៀសវាងផលវិបាកដូចបានរៀបរាប់មកខាងលើ ដែលបណ្តាលមកពីជំងឺទឹកដក់ក្នុងភែ្នកនេះ៕
អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១៤ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ