Connect with us

សុខភាព

រកឃើញរោគសញ្ញាថ្មីមួយទៀត ដែលអាចបញ្ជាក់ថា អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta

បានផុស

នៅ

ថ្មីៗនេះវេជ្ជបណ្ឌិតបានពិនិត្យឃើញរោគសញ្ញាថ្មីមួយទៀតនៃជំងឺកូវីដ-១៩ ដែលលេចចេញ ក្រោយឆ្លងវីរុសបំប្លែងខ្លួន ​Delta។

Earache - This Quarterly
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិតច្រើនរូបមកពីរដ្ឋនានានៃទឹកដីសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន NBC ថា អ្នកជំងឺកូវីដបំប្លែងខ្លួនប្រភេទ Delta ទទួលរងរោគសញ្ញាថ្មីមួយបន្ទាប់ពីឆ្លងវីរុសនេះ នោះគឺ ឈឺត្រចៀក។

ចំណែក ប្រភពពីគេហទំព័រ Yahoo Life បានឱ្យដឹងស្រដៀងគ្នាដែរថា មនុស្សជាច្រើនសុទ្ធតែតេស្តវិជ្ជមានវីដបំប្លែងខ្លួនប្រភេទ Delta ក្រោយពួកគេមានអាការឈឺត្រចៀក។

Wallpaper macro, red, rendering, background, model, color, form, virus,  viruses, coronavirus, spiked ball, the universe viruses, beautiful)) images  for desktop, section рендеринг - download

លោកវេជ្ជបណ្ឌិត Nicole Frommann ប្រធានផ្នែកវេជ្ជសាស្ត្រនៃទីភ្នាក់ងារសុខភាពរដ្ឋហ្លរីដា មានប្រសាសន៍ថា រោគសញ្ញាឈឺត្រចៀកជារោគសញ្ញាដែលកំណត់ភាពខុសគ្នារវាងកូវីដបំប្លែងខ្លួនប្រភេទ Delta និងកូវីដបំប្លែងខ្លួនប្រភេទ​ Alpha។ រីឯមូលហេតុដែលនាំឱ្យឈឺត្រចៀកបណ្ដាលមកពីឈឺបំពង់កខ្លាំង ហើយក៏ដោយសារតែវីរុសបំប្លែងខ្លួន Delta បានឆ្លងនៅក្នុងខ្លួន។

ផ្ទុយទៅវិញ វេជ្ជបណ្ឌិត George Monks គ្រូពេទ្យនិងជាគ្រូបង្រៀនសុខភាពស្ម័គ្រចិត្តនៅសាកលវិទ្យាល័យ Oklahoma មិនបានរកឃើញអាការឈឺត្រចៀកទេ ដោយលោកពោលថា អ្នកជំងឺកូវីដបំប្លែងខ្លួន Delta មានរោគសញ្ញាខុសគ្នាបន្តិច បើប្រៀបធៀបទៅនឹងកូវីដទម្រង់ដើម។ ពួកគេទាំងនោះទំនងជាមិនបាត់បង់រសជាតិ និងក្លិនទេ  ប៉ុន្តែមានបញ្ហាដូចជា ក្អក ដកដង្ហើមខ្លី គ្រុនក្តៅ ឈឺខ្លួន។ល។

ដោយឡែកលោក Jonathan Leizman ប្រធានផ្នែកវេជ្ជសាស្ត្រនៃគេហទំព័រសុខភាព Premise Health ដែលមានទីស្នាក់ការនៅរដ្ឋ Tennessee ហាក់មិនបានបញ្ជាក់ពីអាការឈឺត្រចៀកដូចគ្នា។ លោកថា កូវីដបំប្លែងខ្លួនប្រភេទ Delta បញ្ចេញរោគសញ្ញាដូចពីមុនដែររួមមាន ឈឺក្បាល ក្អក អស់កម្លាំង ហៀរសំបោរ គ្រុនក្តៅ និងរោគសញ្ញាផ្សេងទៀតដូចទៅនឹងជំងឺផ្តាសាយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ចេញរោគសញ្ញាទាំងនេះ ច្បាស់ណាស់ថាអ្នកឆ្លង Delta ហើយ មិនមែនកូវីដទម្រង់ដើមទេ

ចុចអាន៖ អ្នកជំងឺដែលផ្ទុកវីរុសកូវីដក្នុងសួតកាន់តែខ្ពស់ អាចបណ្ដាលឲ្យស្លាប់ងាយឬដោយមិនដឹងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម