សុខភាព
ទម្លាប់ញ៉ាំកាហ្វេបែបនេះ អ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព
អ្នកជំនាញជាច្រើនបានលើកឡើងថាការញ៉ាំកាហ្វេផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ប្រយោជន៍របស់កាហ្វេគឺថា មានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពាររាងកាយឲ្យចៀសផុត ពីហានិភ័យជំងឺផ្សេងៗ។
យ៉ាងណាមិញ អ្នកជំនាញបានណែនាំ ឲ្យញ៉ាំក្នុងបរិមាណសមល្មម និងទៅតាមទម្លាប់មួយចំនួន ដែលសមស្របសម្រាប់ជំរុញឲ្យសុខភាពល្អប្រសើរ។
១. កុំបន្ថែមស្ករច្រើន

ជាធម្មតាអ្នកជំនាញសុខភាព បានណែនាំសម្រាប់អ្នកញ៉ាំភេសជ្ជៈកាហ្វេ គួរតែមិនបាច់ថែមស្ករ ប៉ុន្តែចំណង់ចំណូលចិត្តគ្នាយើងភាគច្រើន គឺនិយមបន្ថែមស្ករ តាមការចូលចិត្ត។ អ្នកជំនាញ បានណែនាំថា ស្ករ ជាគ្រឿងផ្សំ ដែលអាចបង្កឲ្យឡើងទម្ងន់ និងបង្កជាជំងឺផ្សេងៗ បើមិនប្រយ័ត្ន។ ដូចនេះ អ្នកជំនាញបានប្រាប់ឲ្យ មានទម្លាប់បន្ថយជាតិស្ករ មិនថា ភេស្ជជៈកាហ្វេ ឬភេសជ្ជៈហូបកំដរមាត់ផ្សេងទៀតនោះទេ។
២. ចៀសវាងញ៉ាំកាហ្វេក្រោយម៉ោង ២រសៀល

កាហ្វេជា ភេសជ្ជៈបង្កើនកម្លាំង ដូចនេះហើយកាហ្វេក៏អាចរំខានដល់ដំណេករបស់យើងផងដែរ។ អ្នកជំនាញបានបង្ហាញថា បើញ៉ាំភេស្ជៈល្វីងនេះនាពេលព្រឹកគឺជារឿងល្អ តែបើញ៉ាំក្រោយ ម៉ោង២-៣រសៀល នោះអាចក្លាយជាគុណវិបត្តិ រំខានគុណភាពដំណេករបស់យើងទៅវិញ។
៣. លាយជាតិកាកាវ (សូកូឡា)

បន្ថែមជាតិម្សៅកាកាវ តួយ៉ាងដូចជា សូកូឡា ឬកាហ្វេ Mocha (កាហ្វេឆុងលាយសូកូឡា) តាមលទ្ធផលស្រាវជ្រាវរបស់អ្នកជំនាញ បានបង្ហាញថា មិនត្រឹមតែបង្កើនជាតិប្រឆាំងអុកស៊ីតកម្មប៉ុណ្ណោះទេ ថែមទាំងជួយបន្ថយជាតិស្ករមិនល្អនៅក្នុងភេសជ្ជៈរបស់យើងផងដែរ តែអ្នកជំនាញថា បន្ថែមម្សៅប្រភេទនេះតែចំនួនសមល្មមបានហើយ ពោលគឺមិនប្រើច្រើនពេក។
៤. កុំទម្លាប់ផឹកកាហ្វេពេលពោះទទេ

ញ៉ាំកាហ្វេពេលព្រឹក ទាំងមិនបានញ៉ាំអ្វីចូលពោះបន្តិចសោះ ជារឿងមិនល្អនោះឡើយ។ អ្នកជំនាញលើកឡើងថា ការញ៉ាំកាហ្វេទាំងពោះទទេ ធ្វើឲ្យ សារជាតិកាហ្វេទៅបំផ្លាញក្រពះ និងធ្វើឲ្យប្រព័ន្ធរំលាយរលាក ឬចុកក្រពះទៅវិញ។ ដូចនេះ គប្បីមានអ្វីញ៉ាំឲ្យហើយ មុនពេលរីករាយ នឹងភេសជ្ជៈកាហ្វេតាមទម្លាប់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មានជំងឺក្រពះមួយនេះ ពេទ្យឲ្យតមញ៉ាំកាហ្វេហើយ
ចុចអាន៖ គុណសម្បត្តិអស្ចារ្យ សម្រាប់អ្នកចូលចិត្តផឹកកាហ្វេមួយពែងនៅពេលព្រឹក
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


