សុខភាព
អត្ថប្រយោជន៍នៃកាហ្វេ លើសពីការព្យាបាលការងងុយគេង
តើកាហ្វេផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព? តាមពិតការទទួលទានកាហ្វេ យើងគ្រប់គ្នាសុទ្ធតែបានដឹងពីអត្ថប្រយោជន៍ និងគុណវិបិត្តរួចមកហើយ។
ត្បិតថាកាហ្វេជួយដាស់ស្មារតី មិនឲ្យងងុយគេងក៏ពិតមែន តែបើយើងទទួលទានលើសកំណត់ក៏អាចបង្កហានិភ័យដល់សុខភាពផងដែរ។ ប៉ុន្តែក្នុងករណីខ្លះ កាហ្វេលើសពីការព្យាបាលការងងុយគេង ដែលអាចនិយាយបានថា វាជួយសុខភាពយើងបានយ៉ាងច្រើន។

១ ជួយកាត់បន្ថយការឈឺក្បាល
ប្រសិនបើអ្នកឈឺក្បាល ការផឹកកាហ្វេមួយពែងអាចកាត់បន្ថយការឈឺក្បាល។ ដោយសារតែជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេធ្វើឲ្យសរសៃឈាមរួមតូច បង្កើនកម្លាំងក្នុងការបូមឈាមទៅកាន់ខួរក្បាល។ វាក៏ជួយបន្ធូរសាច់ដុំនៅក ខ្នង ឬនៅលើក្បាល ដែលបណ្តាលមកពីការឈឺក្បាល។
២ ជួយព្យាបាល និងបំបាត់រោគសញ្ញានៃជំងឺមួយចំនួន
ការផឹកកាហ្វេជាប្រចាំក្នុងបរិមាណសមស្រប អាចកាត់បន្ថយរោគសញ្ញានៃជំងឺជាច្រើនដូចជា ជំងឺវង្វេង ឬជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ មហារីកថ្លើម ក្រិនថ្លើម ឬជំងឺរលាកសន្លាក់ហ្គោដជាដើម។ឮ
៣ ជួយការពាររ៉ាឌីកាល់សេរី
កាហ្វេមានសារធាតុប្រឆាំងអុកស៊ីតកម្ម ឬសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារការបំផ្លាញកោសិកាក្នុងរាងកាយរបស់យើង។ រួមទាំងជួយឲ្យស្បែករបស់យើងមើលទៅភ្លឺថ្លា កាត់បន្ថយភាពជ្រីវជ្រួញ និងជួយឲ្យស្បែកមើលទៅក្មេងជាងវ័យផងដែរ។
៤ ជួយឲ្យខួរក្បាលមានភាពច្បាស់លាស់
អ្នកដែលធ្វើការក្នុងការិយាល័យដឹងថា កាហ្វេជាមធ្យោបាយដ៏ល្អក្នុងការរក្សាខួរក្បាលរបស់អ្នកឲ្យមុតស្រួច។ ធ្វើការប្រកបដោយប្រសិទ្ធភាព ជួយជំរុញការចងចាំ។ ក្នុងកាហ្វេ ១ ពែងមានជាតិកាហ្វេអ៊ីនប្រហែល ៨០-១៤០ មិល្លីក្រាម ដែលជួយជំរុញឲ្យយើងមានអារម្មណ៍ស្វាហាប់ និងស្រឡះ។ ជាតិកាហ្វេអ៊ីនក៏ជួយឲ្យការគិតហូរចេញដោយសេរី បង្កើនថាមពល និងជួយឲ្យដំណើរការខួរក្បាល និងខួរក្បាលដំណើរការបានពេញលេញ។
៥ ជួយបង្កើនប្រសិទ្ធភាពនៃការហាត់ប្រាណ
ការផឹកកាហ្វេជួយឲ្យការហាត់ប្រាណកាន់តែមានប្រសិទ្ធភាព។ ជួយជំរុញការរំលាយអាហារ ឬដំណើរការគីមីដែលជួយឲ្យរាងកាយដំណើរការធម្មតារហូតដល់១១% ជួយដុតបំផ្លាញជាតិខ្លាញ់ និងកាឡូរីកាន់តែច្រើន។ វាក៏ជួយឲ្យមានថាមពលច្រើនក្នុងការធ្វើលំហាត់ប្រាណផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖និយមទទួលទានផ្លែល្ហុងមិនថាទុំឬខ្ចី មានប្រយោជន៍ច្រើនដល់សុខភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


