Connect with us

សុខភាព

អាហារ៨ប្រភេទ អាចសម្លាប់សុខភាពដោយពុំដឹងខ្លួន បើ​ទម្លាប់​ទទួល​ទាន​ជា​ប្រចាំ

បានផុស

នៅ

របបអាហារគ្មានតុល្យភាព អាចសម្លាប់មនុស្សច្រើនជាងការជក់បារីទៅទៀត! អ្នកវិទ្យាសាស្ត្របានរកឃើញថា កង្វះសារធាតុចិញ្ចឹមសំខាន់ៗ អាចបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ប្រសិនមិនបានយកចិត្តទុកដាក់ទាន់ពេលនោះទេ។ ទោះយ៉ាងណាផលិតផលមួយចំនួនដែលយើងរាប់បញ្ចូលក្នុងរបបអាហារ ដែលគេហៅថាគុណប្រយោជន៍ ក៏អាចបំផ្លាញដល់រាងកាយរបស់យើងដែរ។

ទាំងនេះជាអាហារ៨ប្រភេទ ដែលអាចសម្លាប់សុខភាពអ្នកយ៉ាងយឺតៗដោយពុំដឹងខ្លួន បើ​ទម្លាប់​ទទួល​ទាន​វា​ច្រើន​ជា​ប្រចាំ៖

១. ទឹកផ្លែឈើស្រស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លែឈើត្រូវបានគេចាត់ទុកថាមានសារៈសំខាន់សម្រាប់អាហាររូបត្ថម្ភ ហើយទឹកផ្លែឈើស្រស់គឺជាមធ្យោបាយងាយស្រួលក្នុងការបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃ។ នៅពេលផ្លែឈើយកមកច្របាច់យកទឹក វាបានបាត់បង់ជាតិសរសៃដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺធាត់។ លើសពីនេះទៅទៀតទឹកផ្លែឈើស្រស់សម្បូរជាតិស្ករ ដែលអាចបណ្តាលឱ្យមានបញ្ហាសុខភាពរាងកាយ។ ប្រសិនបើអ្នកចង់បំពេញជីវជាតិឲ្យរាងកាយ សូមញ៉ាំផ្លែឈើទាំងមូលជំនួសឱ្យផឹកទឹកផ្លែឈើច្របាច់។

 ២. Granola Bars

ទោះបីជាសម្បូរទៅដោយសារធាតុចិញ្ចឹមក៏ដោយ Granola Bars ខ្លះក៏មានបន្ថែមជាតិស្ករបន្ថែមផងដែរ។ យោងទៅតាមមូលដ្ឋានទិន្នន័យជីវជាតិ bars ដែលមានប្រជាប្រិយបំផុត មានផ្ទុកជាតិស្ករពី ១៥ ទៅ ៣០ ក្រាម។ ម៉្យាងវិញទៀត Granola Bars ជាអាហារសម្រន់ដ៏ល្អឥតខ្ចោះមួយក្នុងការបំបាត់ភាពអត់ឃ្លាន។ លើសពីនេះ វាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន។ Bars ល្អឥតខ្ចោះគួរតែមានជាតិសរសៃយ៉ាងហោចណាស់ ៣ ក្រាម ជាតិប្រូតេអ៊ីន ៥ ក្រាម និងជាតិស្ករតិចជាង ១០ ក្រាម។

៣. ស៊ូស៊ី-Sushi

ស៊ូស៊ីតែ១មុខនឹងមិនមានគ្រោះថ្នាក់ទេ ប៉ុន្តែគ្រឿងផ្សំផ្សេងៗគ្នានៅក្នុងស៊ូស៊ី អាចបង្កបញ្ហាចម្បងជាច្រើន។ ឈីស ទឹកជ្រលក់ និងផលិតផលផ្សេងទៀតបន្ថែមលើស៊ូស៊ី សុទ្ធតែបង្កបញ្ហា។ គ្រឿងផ្សំទាំងនេះអាចបណ្ដាលឲ្យកាឡូរីឡើងខ្ពស់ពេញមួយថ្ងៃ។ ដើម្បីចៀសវាងបញ្ហាទម្ងន់​ សូមរើសយកឈុតស៊ូស៊ីសាមញ្ញជាមួយត្រីសាម៉ុង។

៤. ត្រីចិញ្ចឹម

ត្រីធម្មជាតិគឺជាប្រភពដ៏សម្បូរនៃអាស៊ីតខ្លាញ់ អូមេហ្គា៣ និងប្រូតេអ៊ីន ដែលមានសុខភាពល្អអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ជាអកុសលត្រីដែលយើងទិញនៅផ្សារទំនើប ភាគច្រើនមិនមែនមកពីមហាសមុទ្រទេ ប៉ុន្តែមកពីកសិដ្ឋាន។ ហេតុដូច្នេះហើយត្រីទាំងនោះ មិនត្រឹមតែខ្វះសារធាតុចិញ្ចឹម ដែលមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកសារធាតុគីមីបន្ថែមទៀត ដែលកសិករប្រើដើម្បីធ្វើឱ្យពួកវាធំលូតលាស់លឿន។

៥. អាហារកែច្នៃ

នៅសតវត្សរ៍ចុងក្រោយនេះរបបអាហារគ្មានជាតិខ្លាញ់កំពុងពេញនិយម រហូតដល់អ្នកជំនាញអាហារូបត្ថម្ភ ងាកមកផលិតអាហារជំនួសខ្លាញ់ដែលមានសុខភាពល្អជាមួយស្ករកែច្នៃ ដើម្បីរក្សារសជាតិធម្មជាតិរបស់ផលិតផល។ អ្នកជំនាញណែនាំឱ្យជ្រើសរើសយកទឹកដោះគោ ដែលមានជាតិប្រូតេអ៊ីន និងខ្លាញ់ល្អដូចជា ទឹកដោះគោជូរដែលមិនមានផ្ទុកស្ករច្រើន។

៦. គ្រាប់ធញ្ញជាតិចំរាញ់

គ្រាប់ធញ្ញជាតិ ជាអាហារពេលព្រឹកដ៏ល្អដែលមានសុខភាពល្អ និងមានជីវជាតិ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនធញ្ញជាតិគ្រប់ប្រភេទផ្តល់នូវអត្ថប្រយោជន៍ដូចគ្នាទេ។ ភាគច្រើននៃពួកវាត្រូវបានផលិតចេញពីធញ្ញជាតិចំរាញ់។ ក្នុងអំឡុងពេលដំណើរការផលិត ធញ្ញជាតិបាត់បង់បរិមាណដ៏សំខាន់នៃជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងទៀត ដែលជួយអ្នកឱ្យឆ្អែត។ ធញ្ញជាតិចម្រាញ់ត្រូវបានគេបន្ថែមស្ករ ដើម្បីធ្វើឱ្យមានរសជាតិឆ្ងាញ់ និងទាក់ទាញដល់កុមារ។

ការទទួលជាតិស្ករនៅក្នុងធញ្ញជាតិចំរាញ់ អាចបណ្តាលឱ្យមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺធាត់។ ជំនួសឱ្យធញ្ញជាតិចម្រាញ់ ចូរជ្រើសរើសជំនួសគ្រាប់ធញ្ញជាតិ ដែលមានជាតិសរសៃគ្រប់គ្រាន់ ដើម្បីឱ្យអ្នកឆ្អែតនិងស្វាហាប់។

៧.​ នំបុ័ងពណ៌ស

នំប៉័ងពណ៌ស គឺជាផលិតផលមួយផ្សេងទៀតដោយបានផលិតចេញពីធញ្ញជាតិចំរាញ់ ដែលខ្វះសារធាតុចិញ្ចឹមដល់សុខភាពល្អ និងគ្មានជាតិសរសៃ។ ជាតិសរសៃដែលបានបាត់នៅក្នុងនំបុ័ងពណ៌ស ជួយរក្សាទម្ងន់ សម្ពាធឈាមដើរល្អ ការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង។

ការសិក្សាបានបង្ហាញថា ការទទួលទាននំប៉័ងគ្រាប់ធញ្ញជាតិប្រចាំថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺដែលបានរៀបរាប់ខាងលើ។

៨. ទឹកសណ្ដែក

បញ្ហានៃ សណ្តែកសៀងមានកំហាប់ខ្ពស់នៃអ៊ីសូលីន ឬអរម៉ូនអេស្ត្រូសែន ដែលបង្កើនកម្រិតវា នៅក្នុងខ្លួនរបស់អ្នក និងបង្កបញ្ហាដល់វដ្តរដូវរបស់ស្រ្តី។ សម្រាប់ហេតុផលដូចគ្នានេះដែរ ការទទួលទានសណ្តែកសៀងជាធម្មតា ធ្វើឲ្យមានកើនឡើនៃអរម៉ូនទីរ៉ូអ៊ីត ដែលអាចបណ្តាលឱ្យបាត់បង់ទម្ងន់ បែកញើសច្រើន និងហើម ក៕

តើអ្នកធ្លាប់ដឹងទេថាអាហារទាំងនេះពុំមានសុខភាពល្អទេ?

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មិនថាចាស់ ឬក្មេងទេ បើមិនខ្វល់រឿងទាំងនេះ ជំងឺលើសឈាមនៅជិតបង្កើយ

ចុចអាន៖ អាហារ​ ៥​ ប្រភេទ​ជួយ​បន្សាប​ជាតិពុល​នៅ​ក្នុង​ខ្លួន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ វិនាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម