Connect with us

សុខភាព

ពិនិត្យមើល! ក្រោយភ្ជុំមួយសប្តាហ៍ បើមានអាការទាំងនេះ ប្រញប់ទៅធ្វើតេស្តរកកូវីដ

បានផុស

នៅ

ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌកន្លងទៅ​​ ពលរដ្ឋ​មួយ​ចំនួន​បាន​​​ធ្វើដំណើរទៅលេងស្រុកកំណើត និងរមនីយដ្ឋានកម្សាន្តនានា ខណៈការជួប​ជុំ​គ្នា​ហាក់​​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ដោយមានការប្រមូល​ផ្តុំ​គ្នាច្រើន​កុះ​ករ​ពេក​ ​មិន​មាន​អនុវត្ត​វិធានការ​ “៣ការពារ​ ៣កុំ”​ ដែលនេះក៏ជាឱកាសនាំឱ្យមានការ​ឆ្លង​វីរុស​កូវីដ-១៩​ ដោយពុំដឹងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះ ក្រោយត្រឡប់មកផ្ទះ ឬវិលចូលកន្លែងការងារវិញ ស្ថិតក្នុង​​ចន្លោះពី​ ៧-១៤ ថ្ងៃ​ ​សូមពលរដ្ឋតាមដានសុខភាពខ្លួនឯងឱ្យមែនទែន ប្រសិនមានអាការមិនស្រួល សូមផ្អាកធ្វើដំណើរចេញក្រៅសិន ឬបើមានរោគសញ្ញាដូចខាងក្រោម សូមទាក់ទងទៅអាជ្ញាធរ ដើម្បីធ្វើតេស្ត និងព្យាបាល។

Employee Asian Man Cough Without Stock Footage Video (100% Royalty-free)  1049027827 | Shutterstock

ករណីអ្នកឆ្លងវីរុសកូវីដ-១៩ ​កម្រិត​ស្រាល អ្នកអាចមាន​រោគសញ្ញា​ដូច​ជំងឺ​ផ្ដាសាយ​ដែរ​ដូចជា ​ក្អកស្ងួត និង​គ្រុនក្ដៅ ប៉ុន្តែ កម្ដៅ​អាច​ឡើង​មិន​ដល់ ៣៧,៨ អង្សាសេ​ទេ ហើយ​ពេល​ខ្លះ​អាច​ក្អក​តិច​តួច ឬ​មិន​ក្អក​សោះ​តែ​ម្ដង។ ក្រៅ​ពី​នេះ អ្នក​ជំងឺ​អាច​មាន​រោគ​សញ្ញា​ដូច​ជា ហិត​មិន​ដឹង​ក្លិន ឬ​ញ៉ាំ​មិន​ដឹង​រសជាតិ ល្វើយ អស់​កម្លាំង ឈឺ​សាច់ដុំ ឬ​ឈឺ​ក្បាល ឈឺក តឹង​ច្រមុះ ឬ​ហៀរសម្បោរ។

ក្រោយសង្កេតឃើញខ្លួនឯងមានរោគសញ្ញាមួយចំនួន ក្នុងចំណោមរោគសញ្ញាដែលបានរៀបរាប់ខាងលើ សូមកុំទុកយូរ ឆាប់ប្រញាប់ស្វែងរកការធ្វើតេស្ត ឬទំនាក់ទំនងទៅលេខទូរសព្ទ ១១៥ ដើម្បីទទួលបានព័ត៌មានលម្អិត៕

អត្ថបទ៖ សន្យា

ចុចអាន៖ អ្នកឆ្លងកូវីដមាន ៤កម្រិត​ គួរចំណាំអាការខ្លួនឯង ស្រួលស្វែងរកការព្យាបាល

ចុចអាន៖ ឆ្លងវីរុសកូវីដ-១៩ ប៉ុន្មានម៉ោង អាចចម្លងទៅអ្នកដទៃបាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ពន្ធ ត្រាំ នឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្ត​អាស៊ី ​ជាពិសេស Toyota ​

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ជន​មូស្លីម៧០០​​​នាក់​នៅ​មីយ៉ាន់​ម៉ា​ស្លាប់ក្នុង​​​​គ្រោះ​រញ្ជួយដី ខណៈវិហាររាប់សិប​ត្រូវបំផ្លាញ​​

ព័ត៌មានជាតិ១៥ នាទីutes មុន

ផ្លូវ​យុទ្ធសាស្រ្ត​ពីរ​ខ្សែ​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ពិនិត្យ​សិក្សា​លើក​កម្ពស់​ជា​ផ្លូវ​កៅស៊ូ​

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានក្មេងទំនើងអុកឡុកសង្គមប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ

សន្តិសុខសង្គម២០ នាទីutes មុន

Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល អណ្ដាតភ្លើងបានរាលដាលឆេះអគាររោងចក្រមួយទៀត

Sokha Hotels

ព័ត៌មានពេញនិយម