Connect with us

សុខភាព

តើមានមូលហេតុអី្វខ្លះ ដែលបណ្តាលឲ្យច្រមុះបាត់បង់នូវការដឹងក្លិន?

បានផុស

នៅ

ជារៀងរាល់ថៃ្ង ក្លិនជាផ្នែកមួយនៃញាណ ដែលសំខាន់ក្នុងជីវិតប្រចាំថៃ្ង។ ការបាត់បង់កិ្លនអាច មាន ២ ប្រភេទ បាត់កិ្លន ជាបណ្តោះអាសន្ន (transition)និង បាត់ជារៀងរហូត​(permanent) ។ ប្រភេទ​ការបាត់បង់ កិ្ល​ន​អាច​

– ច្រមុះ​តែ ម្ខាង​

– ច្រមុះ​ទាំង សងខាង​

​ដូច្នេះ​ការបាត់បង់ កិ្ល​ន វា​អាចជា​បញ្ហា បណ្តាលមកពី​ការប្រែប្រួល​នៅ​ប្រព័ន្ធ​ប្រសាទ ដែល​ទទួល​កិ្ល​ន ពី​ក្នុង​រន្ធ​ច្រមុះ ដែល​ស្ថិតនៅ បាត​ឆ្អឹង​លលាដ៍ក្បាល ហើយ​បង្កបានជា ការបាត់​បង់កិ្ល​ន ភាគច្រើន​មកពី​របួស​ក្បាល​។​

Lost your sense of smell or taste? Survey explores possible link to  COVID-19 | University of Chicago News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំពោះ​កេ្ម​ង អាចជា​វិបត្តិ​ពី​កំណើត ដោយសារ គ្មាន​ការលូតលាស់ ដុំ​វិញ្ញាណ​ផ្នែក​ដឹង​ក្លិន​(bulb olfactif) និង អាចមាន​ផលប៉ះពាល់​ជាមួយ ញាណ​រសជាតិ​ដែរ ។​

​ក​) មូលហេតុ​នៃ​ការបាត់​បង់កិ្ល​ន​៖

– បញ្ហា​នៅលើ​ផ្លូវ​ដង្ហើម គឺ​ក្នុង ច្រមុះ (​ឫសដូងច្រមុះ​, ការ​លោក​ច្រមុះ​រ៉ាំរ៉ៃ, ការប្រើប្រាស់​ថ្នាំ​ផ្លូវចិត្ត​, ការជក់បារី -​ល​-)

– បញ្ហា​ប៉ះពាល់​សរីរាង្គ វិញ្ញាណ (​មាន​ដុះ​ដុំ​សាច់​, ជំងឺ​ប្រកាច់​, ការវះកាត់​ខួរក្បាល​, មាន​ផ្ទៃ​ពោះ​, ប្រើ​ថាំ្ន​ពន្យារកំណើត​)

-​ថ្មីៗ​នេះ បើតាម​ការសិក្សា របស់ Pub Med បាន​រកឃើញថា អ្នក​ដែល​បាត់បង់​ក្លិន​និង​រសជាតិ​យ៉ាង​រហ័ស​អាចជា​រោគសញ្ញា សង្ស័យ​ជា​អ្នក​ផ្ទុកមេរោគ​រលាក​ផ្លូវដង្ហើម​ថ្មី (Nouvel Covid 19) ហើយ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​និង​យកចិត្តទុកដាក់​ជាពិសេស​ចំពោះ​កុមារ តែ​ចំពោះ​មនុស្សពេញវ័យ​វិញ មិនទាន់មាន​ការសិក្សា​ណា​បញ្ជាក់​ច្បាស់​នៅឡើយ​។​

Coronavirus smell loss 'different from cold and flu' - BBC News

​ខ​) ផលប៉ះពាល់ ការបាត់​បង់កិ្ល​ន​៖

– ទៅលើ ផ្លូវចិត្ត​

– ទៅលើ ទំនាក់ទំនង​សង្គម​

– ទៅលើ ការងារ​ប្រចាំ​ថៃ្ង​

– ទៅលើ ការបរិភោគ​អាហារ​

​គ​) វិធីសាស្ត្រ​ការព្យាបាល​៖

– ការព្យាបាល​ទៅតាម​មូលហេតុ​ជាក់​សែ្ត​ង បន្ទាប់ពី​ការពិនិត្យ​គ្លីនិក និង​អម​វេជ្ជសាស្ត្រ​ផ្សេងៗ ដូចជា​លទ្ធផល CT Scan ឬ IRM

– ក្នុងករណី​ខ្លះទៀត​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពិភាក្សា ដោយ​ពហុ​ជំនាញ ដើម្បី​ឈានទៅដល់​ការសំរេច ណាមួយ​ជាពិសេស​ការ​ប៉ះ​ទង្គិច​ក្បាល ដែល​ការព្យាបាល អាច​ដោយ​ការវះកាត់​

Is the loss of your sense of smell and taste an early sign of COVID-19?

​ឃ​) វិធី​ការពារ​៖

– ពាក់​ម៉ាស់​ការពារ ការចំលង​មេរោគ​តាម​ខ្យល់​

– លាង​សំអាត​រន្ធ​ច្រមុះ​ដោយ សេរ៉ូម​ប្រៃ​

– ជៀសវាង​ការប៉ះពាល់ ឬ​ប្រឈម​ជាមួយ​សារធាតុ ដែល​អាច​ឲ្យមាន អា​ឡែ​ហ្ស៊ី ដែលមាន​ការខុសៗ​គ្នា ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​

Coronavirus Loss of Taste, Loss of Smell: Is It a Common Symptom?

​ប្រសិនបើ​លោកអ្នក​មាន​អាកា​រៈ​ដូច​រៀបរាប់​ខាងលើ សូម​អញ្ជើញ​ប្រញាប់​មកជួប​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ពិនិត្យ ពិគ្រោះ ផ្តល់​អនុសាសន៍​លម្អិត និង​ដោយ​ស៊ីជម្រៅ​អំពី​បញ្ហា​សុខភាព​របស់លោក​អ្នក​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម