សុខភាព
៣ ចំណុចនេះ អាចជួយអ្នកបាត់បង់ក្លិនឱ្យវិលដូចដើមវិញ ក្រោយព្យាបាលកូវីដ
កំលុងពេលផ្ទុកវីរុសកូវីដ-១៩ អ្នកជំងឺសឹងទាំងអស់ទទួលរងនូវបញ្ហាបាត់បង់ក្លិន ពោលគឺសមត្ថភាពច្រមុះដំណើរការចុះខ្សោយ។ ដោយឡែក ក្រោយជាសះស្បើយ អ្នកខ្លះបន្តបាត់បង់ក្លិនរយៈពេលខ្លី ខណៈអ្នកខ្លះទៀតមានរយៈពេលវែង។
ជាទូទៅ មនុស្សភាគច្រើននឹងជាសះស្បើយពីរោគសញ្ញាកូវីដ-១៩ ទាំងស្រុងក្នុងរយៈពេលពីរបីសប្តាហ៍។ ទន្ទឹមគ្នាដែរ មនុស្សភាគច្រើននៅបន្សល់រោគសញ្ញាម្យ៉ាងដែលភាសាអង់គ្លេសហៅថា anosmia (អ្នកជំងឺជាគ្មានក្លិនអាហារ) ដែលបញ្ហានេះមានរយៈពេលមួយខែ ឬច្រើនជាងហ្នឹង។
ទោះជាយ៉ាងនេះក្ដី បញ្ហាក្លិននឹងត្រឡប់មកវិញយ៉ាងឆាប់រហ័សត្រឹមតែ ៤-៨ សប្ដាហ៍ប៉ុណ្ណោះ ប្រសិនអ្នកជំងឺអនុវត្តតិចនិកទាំង ៣ ខាងក្រោមដែលណែនាំដោយអ្នកវិទ្យាសាស្ត្រ។
១. បន្ថែមវីតាមីន A ទៅក្នុងរបបអាហារ ដើម្បីជួយជួសជុលកោសិកា

ភស្តុតាងដែលរកឃើញដោយអ្នកជំនាញអះអាងថា អាហារដែលផ្ទុកវីតាមីន A រួមមាន ស៊ុត ត្រី បន្លែបៃតង និងផ្សិតជាដើម អាចព្យាបាលរោគសញ្ញា anosmia បានយ៉ាងមានប្រសិទ្ធភាព។
វេជ្ជបណ្ឌិតជនជាតិអាល្លឺម៉ង់មួយក្រុម មកពីសាកលវិទ្យាល័យ Dresden បានធ្វើការសាកល្បងទៅលើក្រុមអ្នកជំងឺកូវីដ-១៩ ក្នុងរយៈពេល ៨ សប្តាហ៍។
ក្រោយការសាកល្បង រយៈពេល ៨ សប្តាហ៍នេះ លទ្ធផលបង្ហាញថា មនុស្សដែលទទួលទានអាហារផ្ទុកវីតាមីន A ជាប្រចាំមានលទ្ធភាពជាសះស្បើយពីបញ្ហាស្រង់ក្លិនបាន ៣៧% ខណៈអ្នកដែលទទួលទានធម្មតាមានតែ ២៣% ប៉ុណ្ណោះ។
២. ប្រើគ្រឿងទេសក្នុងផ្ទះបាយ ជួយបង្វឹកឃានវិញាណ

សាស្ត្រាចារ្យ Carl Philpott មកពីសាកលវិទ្យាល័យ East Anglia នៃចក្រភពអង់គ្លេសផ្ដល់ដំបូន្មានឱ្យអ្នកដែលជាសះស្បើយពីកូវីដ-១៩ មិនទាន់អាចស្រង់ក្លិនដូចដើម គួរប្រើគ្រឿងទេសក្នុងផ្ទះបាយយកមកបង្វឹកឃានវិញាណឱ្យបានរាល់ថ្ងៃ។
ការសិក្សាទៅលើអ្នកបាត់បង់ក្លិន បានរកឃើញថា ការហិតក្លិនយ៉ាងតិចចំនួន ៤ ក្លិនរួមមាន ក្រូចឆ្មា ផ្កាកុលាប ខ្ទឹមស ខ្ញី យ៉ាងហោច ២ដង ក្នុងមួយថ្ងៃ ក្នុងរយៈពេលពីរខែជាប់គ្នាអាចជួយបង្កើនអារម្មណ៍នៃក្លិនបានឡើងវិញ។ ក្រៅពីនោះ ការហិតក្លិនកាហ្វេ ឬជីរអង្កាម ក៏អាចជួយហ្វឹកហាត់ច្រមុះបានល្អដូចគ្នាដែរ។
៣. ប្រើស្រ្ពៃយ៍ស្តេរ៉ូអ៊ីដសម្អាតច្រមុះ

ការប្រើស្រ្ពៃយ៍បាញ់ច្រមុះដែលមានសារធាតុប្រឆាំងនឹងការរលាក (ស្តេរ៉ូអ៊ីដ) អាចជួយអ្នកជំងឺ ឱ្យមានក្លិនម្តងទៀតយ៉ាងឆាប់រហ័ស។
វិធីសាស្ត្រនេះអាចប្រើចំពោះអ្នកបាត់បង់ក្លិនរយៈពេលវែង ហើយវាមានប្រសិទ្ធភាពលើអ្នកជំងឺប្រមាណ ៥០%ក្រៅពីការបង្វឹកហិតក្លិន។
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Benha ប្រទេសអេហ្ស៊ីប បានឱ្យដឹងថា ស្ព្រៃយ៍ស្តេរ៉ូអ៊ីដមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលការហើម និងរលាក។ ដូច្នេះវាអាចជួយបញ្ហាច្រមុះបាន ស្របពេលដែលអ្នកជាសះស្បើយ មិនទាន់មានក្លិនដូចប្រក្រតី៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្រ្ត ណែនាំឲ្យអ្នកធ្លាក់ខ្លួនឈឺជំងឺកូវីដ-១៩ “ហាត់ហិតក្លិន”
ចុចអាន៖ ផលប៉ះពាល់ខុសគ្នារវាងកូវីដទម្រង់ដើម និង ដែលតា ក្រោយពេលជាសះស្បើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


